ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, July 26, 2013

ស្ដេច​ចម្រៀង​ប៉ុប Micheal Jackson ​រស់​ឡើង​វិញនៅ​ហ្វីលីពីន

ក្នុង​កម្មវិធី​បង្ហាញ​សមត្ថភាព​មួយ​របស់​ប្រទេស​ហ្វីលីពីន ​ស្រាប់​តែ​គេ​ឃើញ​វត្តមាន​ស្ដេច​ចម្រៀង​ប៉ុប​ Micheal Jackson​ ឡើង​មក​បង្ហាញ​​ខ្លួន​បណ្ដាល​ឲ្យ​ទាំង​ពិធី​ករ​ និង​ទស្សនិកជន​មាន​ការ​​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា។
រូបភាពវីដេអូសម្ដែង Silver ចម្លងតាម ​ Micheal ចាប់ពីនាទីទី ២ ដល់​នាទី៣ ៖ 

Silver Inasgangan បុរសដែលតុបតែងខ្លួនចម្លងតាម Micheal Jackson
ក្រោយ​ពី​អតីត​ស្ដេច​ចម្រៀង​ប៉ុប​ Micheal Jackson បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០០៩​កន្លង​ទៅ​​ ​មិន​ទាន់​តារា​រូប​ណា​អាច​ដណ្ដើម​តំណែង​តារា​ចម្រៀង​នេះ​បាន​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ ក៏​មាន​មនុស្ស​ជា​ច្រើន​នាក់​ដែល​ព្យាយាម​​ចម្លង​តាម​អតីត​ស្ដេច​ចម្រៀង​ ប៉ុប​រូប​នេះ​រហូត​​មក​។
បុរស​វ័យ ​២៦​ឆ្នាំ​ Silver Inabangan មក​ពី​តំបន់​ Novaliches នាទី​ក្រុង​ Quezon បាន​ចំលង​ទាំង​ស្ទិល​សំលៀក​បំពាក់ ​និង​ក្បាច់​រាំ​របស់​អតីត​ស្ដេច​ចម្រៀង​ប៉ុប​ Micheal Jackson នៅ​ក្នុង​កម្មវិធី​ ​Showtime ​របស់​ប៉ុស្តិ៍​ ABS-CBN ប្រទេស​ហ្វីលីពីន​។ រូបភាព​វីដេអូ​សម្ដែង​របស់​គេ​ ត្រឹមតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​មាន​អ្នក​ចូល​មើល​ ​ចំនួន​ជាង​ ៣​សែន​ដង​នៅ​ក្នុង​ Channel លើ​គេហទំព័រ​ Youtube របស់​កម្មវិធី​នេះ​។
អ្នក​លេង​អ៊ីនធឺណិត​ជា​ច្រើន​នាក់ ​បាន​ផ្ដល់​នូវ​ការ​យល់​ឃើញ​ដូចគ្នា​ថា Silver ដូច​តារា​អតីត​ស្ដេច​ចម្រៀង​ជាង​គេ​បំផុត​តាំង​ពី​មាន​ការ​ចំលង​តាម​រហូត​មក ​មិន​ថា​ ការ​ច្រៀង​ឬ​រាំ​គេ​ទេ​គឺ​សុទ្ធ​តែ​ល្អ​ឥត​ខ្ចោះ​។ សូម្បី​តែ​ពិធី​ករ​នៅ​ក្នុង​កម្មវិធី​ក៏​ទទួល​ស្គាល់​គេ​ថា ​ជា​មនុស្ស​តែ​ម្នាក់​ដែល​ចំលង​តាម​ស្ដេច​ចម្រៀង​ប៉ុប​បាន​ឥត​ខ្ចោះ។
តាំង​ពី​ថ្ងៃ​ដែល​បាន​បង្ហោះ​នៅ​លើ Channel ​គេហទំព័រ​ Youtube មកដល់​ថ្ងៃ​នេះ​វីដេអូ​បទ​ចម្រៀង​ Silver Inabangan ​មាន​ចំនួន​អ្នក​ចុច​ចូល​ទស្សនា​ជាង​៥​សែន​ដង​ហើយ៕​​
កូនប្រុស​ច្បង​ Micheal Jackson នាំមិត្ត​ស្រីដើរលេងក្នុង​ថ្ងៃបុណ្យខួប​គំរប់ស្លាប់ឪពុក ចុចចូលត្រង់នេះ​ដើម្បីអានព័ត៌មានលម្អិត
ម៉ារីម៉ា៥ឆ្នាំទម្រាំបានតំណែងជាស្រីស្អាតនិងសិចស៊ីបំផុតប្រចាំប្រទេសថៃ ចុចត្រង់នេះដើម្បីអានព័ត៌មាននេះ

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII