មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ក្រុមកម្មការិនីដែលរងគ្រោះដួលសន្លប់ដោយពុំដឹងមូលហេតុមាន ចំនួន៧៥នាក់ បន្ទាប់ពីមានហេតុការណ៍កើតឡើងត្រូវបានថៅកែរោងចក្រចាត់ឲ្យរថ យន្តរបស់ក្រុមហ៊ុនដឹកកម្មការិនីរងគ្រោះទាំងអស់ទៅធ្វើការ សង្គ្រោះនៅមន្ទីរពេទ្យប្រតិបត្តិស្រុកអង្គស្នួល និងមួយចំនួនទៀតត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យឯកជននៅផ្សារ បែកចានផងដែរ ។
មន្ត្រីនគរបាលខាងលើបានបន្តថា រោងចក្រ QMI នេះជារោងចក្រការដេរសម្លៀលបំពាក់នាំយកទៅលក់ ក្រៅប្រទេស ហើយរោងចក្រមួយនេះបានបើកដំណើរការអស់រយៈពេលប្រមាណ៧ឆ្នាំមក ហើយ ។ បច្ចុប្បន្ននេះនៅក្នុងរោងចក្រទាំងមូលមានកម្មករ កម្មការិនីបម្រើរការងារសរុបប្រមាណជិត៤ពាន់នាក់ ។ បើទោះបីជាមានកម្មការិនីចំនួន៧៥នាក់បានដួលសន្លប់នៅពេលកំពុង ធ្វើការងារយ៉ាងណាក្តី ក៍នៅមានកម្មករ កម្មការិនី ជាច្រើននាក់ដែលមិនបានដួលសន្លប់នាំគ្នាធ្វើការងារជាធម្មតា ដោយពុំបានផ្អាកការងារនោះទេ ពោលពេលមានកម្មការិនីម្នាក់ដួលសន្លប់នាំយកទៅសង្គ្រោះនៅ មន្ទីរពេទ្យតែម្តង ។
ពាក់ព័ន្ធទៅនិងករណីកម្មការិនីដួលសន្លប់ពេលកំពុងធ្វើការងារ នេះ ដែរគ្រូពេទ្យប្រចាំមន្ទីពេទ្យប្រតិបត្តិស្រុកអង្គស្នួលបាន អះអាងថា បណ្តាលមកពីការថប់ដង្ហើបទើបបណ្តាល ឲ្យកម្មការិនីខ្សោយដួលសន្លប់យ៉ាងដូច្នេះ ។
គួរបញ្ជាក់ថា ខណៈពេលក្រុមកម្មករ កម្មការិនីជាច្រើនកំពុងធ្វើការងារនៅតាមកន្លែងរៀងៗខ្លួននៅ ក្នុងរោងចក្រនោះ ក៍ស្រាប់តែមានកម្មការិនីម្នាក់បានមានអការៈចុះខ្សោយកម្លាំង ទន់ដៃទន់ជើងដួលសន្លប់តែម្តង នៅគ្រានោះដែរក៍មានកម្មការិនីផ្សេងទៀតបានដួលសន្លប់ជាបន្ត បន្ទាប់ រហូតដល់ចំនួន៧៥នាក់ទើបលែងមានកម្មការិនីណាដួលសន្លប់បន្តទៀត ។
រហូតមកដល់វេលាម៉ោង១១ថ្ងៃទី២៦ ខែកក្កដា នេះសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបាននៅឈរជើងប្រចាំការនៅខាង មុខរោងចក្រនៅឡើង ហើយក៍ពុំមានកម្មការិនីណាម្នាក់ដួលសន្លប់ទៀតដែរ តែនៅពុំទាន់មានជំនាញពាក់ព័ន្ធចុះទៅធ្វើការត្រួតពិនិត្យនៅ ក្នុងរោងចក្រនៅឡើយទេ ៕


