ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, July 24, 2013

Nokia ចេញ​វីឌីអួ​បង្អួត​​ទូរស័ព្ទ Lumia 625 អេក្រង់​ធំមាន​ 4G LTE និង​តម្លៃ​ទាប



ដោយ មានមតិ 0 24 ខែ​កក្កដា 2013
បន្ទាប់ ​ពី​បាន​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​​ទំនើប​ Nokia Lumia 625 ​ដែល​ជា​ទូរស័ព្ទ​ Lumia Windows Phone ​មាន​អេក្រង់​ធំ​ជាង​គេ និង​ថែម​ទាំង​មាន​​បំពាក់ 4G LTE ​​តែ​ជា​ទូរស័ព្ទ​មាន​តម្លៃ​ទាប​ ពេល​នេះ​ក្រុមហ៊ុន Nokia ទើប​តែ​បាន​បញ្ចេញ​នូវ​វីឌីអូ​ថ្មី​ ដែល​ជា​ការ​បង្អួត​​​ពី​ទូរស័ព្ទ​ទំនើប​ថ្មី​មួយ​នេះ​​ ​។

ជា​ការ​ពិត​ទូរស័ព្ទ​ទំនើប Lumia 625 ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ 4.7-inch ​គឺ​ធំ​ជាង​ទូរស័ព្ទ​ Lumia ​​លក់​
នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​ ​ដែល​មាន​ទំហំ​អេក្រង់​ធំ​អស់​ត្រឹម 4.5-inch ដូច​ជា Lumia 920 ជា​ដើម ។

យ៉ាង​ណា​មិញ​​ក្រៅ​ពី​អេក្រង់​​មាន​ទំហំ​ធំ និង​បំពាក់​ 4G LTE ទូរស័ព្ទ​ Lumia 625 ថែម​ទាំង​ត្រូវ​បាន​បំពាក់​ដោយ​បច្ចេកវិទ្យា super-sensitive touch technology ដែល​អាច​ឲ្យ​អ្នក​ប្រើ​​​​​ធ្វើ​ការ touch ទៅ​លើ​ទូរស័ព្ទ​ទាំង​មាន​ជាប់​ស្រោម​ដៃ ។ ​ចង់​ដឹង​ថា Lumia 625 មាន​រូប​រាង​ស្រស់​ស្អាត​ប៉ុណ្ណា និង​មាន​អ្វី​ពិសេស​ ​សូម​ទស្សនា​វីឌីអូ​ខាង​ក្រោម ។

ដោយ​ឡែក​ខាង​ក្រោម​ជា​វីឌីអូ​មួយ​ទៀត ​ដែល​ធ្វើ​ការ​បង្ហាញ​ពី​រូប​រាង​របស់ Lumia 625 ​និង​ត្រូវ​បាន​​រៀប​រៀង​ដោយ​ប្រភព Cnet ។







សូម​បញ្ជាក់​ថា ដោយ​សារ​តែ​ Lumia 625 ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​មាន​ទំហំ​ធំ​ជាង Lumia ទូទៅ និង​​មាន​បំពាក់​ដោយ 4G LTE ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​​​ប្រាប់​ថា នឹង​ចេញ​លក់​នៅ​ក្នុង​តម្លៃ​ទាប គឺ​ប្រហែល $300 មិន​ទាន់​គិត​ពន្ធ ​ដូច្នេះ​ក្រុមហ៊ុន​បាន​បន្ថយ​នូវ​ទំហំ​កាមេរ៉ា​របស់​ទូរស័ព្ទ​​ដោយ​បំពាក់​ កាមេរ៉ា​ត្រឹម​តែ 5MP ប៉ុណ្ណោះ ។ ក្រៅ​ពី​នេះ​ Lumia 625 បំពាក់​ដោយ​ CPU dual-core 1.2GHz Snapdragon​ S4 និង​​ RAM 512MB ​ហើយ​​ទូរស័ព្ទ​នេះ​​នឹង​ត្រូវ​ចេញ​លក់​នៅ​លើ​ទីផ្សារ​នា ខែ​​កញ្ញា ខាង​មុខ ៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII