ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, July 11, 2013

សមិទ្ធផល​ស្នាដៃ​របស់​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​ក្នុង​វិស័យ​អប់រំ និង​ព្រះ​ពុទ្ឋសាសនា


កម្ពុជា​ថ្មី | Friday, 12 July 2013 10:19:00

M12-a-fullភ្នំពេញ ​ ៖ ​យោង​តាម​ការ​ប្រមូល​​​ទិន្នន័យ​ព័ត៌មាន​ របស់​ក្រុមការងារ​​អ្នកឧកញ៉ា មហា​ភក្តី ហ៊ុន នាង បិតា​បង្កើត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ដកស្រង់​នូវ​សមិទ្ធផល​ធំៗ​ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា ​របស់​អ្នកឧញ៉ា​មហា​ភក្តី ​ ក្នុង​ រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​ (២០០១-២០១០) ដែល​អ្នក​ឧកញ៉ា​ភក្ដី​បាន​ចូលរួម​ចំណែក​កសាង​អភិវឌ្ឍន៍​ក្នុង​វិស័យ​អប់រំ និង​ព្រះ​ពុទ្ធ​សាសនា ក៏ដូចជា​សង្គមជាតិ​ទាំងមូល។
សៀវភៅ ​សមិទ្ធផល​ស្នាដៃ​របស់​អ្នកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង រយៈពេល​១០​ឆ្នាំ​ដែល​ចងក្រង​ជា​សៀវភៅ​មាន​ចំណង ជើង​ថា “​ស្លាប់​ឲ្យ​មានឈ្មោះ រស់​ឲ្យ​មានន័យ​” ដែល​ពាក្យ​នេះ​ក្រុមការងារ​ចងក្រង​ឯកសារ​បាន​សម្រេច​ដក​ស្រង់​ពី​ពាក្យ​ ដំបូន្មាន​របស់​អ្នកឧញ៉ា​ផ្ទាល់​ដោយ អ្នកឧកញ៉ា​ចង់​អប់រំ​ទូន្មាន​ដល់ កូនចៅ​ជនរួមជាតិ​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់ដឹង ថា​ការរស់នៅ ក្នុងសង្គម​មួយជីវិត​ត្រូវបង្កើត ស្នាដៃ​រក្សា​កេរ្តិ៍ឈ្មោះ និង​ស្នាដៃ​ស្ថិតនៅ​ជា​រៀងរហូត បានន័យថា “​ស្លាប់​តែ​រូប​កាយ​តែ​កេរ្តិ៍ ឈ្មោះ​រស់នៅ​ជា​អមតៈ​” ។ សមិទ្ធផល​ស្នាដៃធំៗ​របស់​អ្នកឧកញ៉ា​មហា​ភក្តី ហ៊ុន នាង រយៈពេល​១០​ឆ្នាំ​ដែល​ក្រុមការងារ​បាន​ស្រាវជ្រាវ​មក​នោះ​រួមមាន ៖
១- សាលាបឋមសិក្សា ហ៊ុន នាង អន្លង់​ក្ងាន សមិទ្ធផល​ក្នុង​គំរោង​មាន​អគារសិក្សា​១​ខ្នង ៦​បន្ទប់​ទីចាត់ការ​១​ខ្នង​៣​បន្ទប់។ សមិទ្ធផល​ក្រៅ​គំរោង​ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់​របស់​មហា​ព្រឹទ្ធាចារ្យ​ មាន ការ​ ត​បណ្តាញទឹក​-​ភ្លើង ចាក់ដី​ធ្វើ​ផ្លូវ​រៀប​ការ៉ូឡា ចាក់សាប​ផ្លូវ​ចូល ដាក់លូ រំដោះ​ទឹក​សង់​រូប​សត្វ​តំណាង​ឆ្នាំ​ទាំង​១២ ជួសជុល​អគារសិក្សា​ចាស់​៣​បន្ទប់ សួន​និង​ដងទង់​ជាតិ ចាក់សាប​មុខ​ទី ចាត់ការ​សង់​របង​ថ្មី និង​លាប​របង​ចាស់ សង់​បង្គន់​អនាម័យ​២ មាន​៤​បន្ទប់ និង​ខ្លោងទ្វារ​សាលា សរុប​ទឹកប្រាក់ ៥៧២០០​ដុល្លារ អាមេរិក។
២- សាលាបឋមសិក្សា ​បឹងត្របែក​ខាងត្បូង​សមិទ្ធផល​ក្នុង​គំរោង​មាន​អគារ​ទីចាត់ការ ​១​ខ្នង មាន​៤​បន្ទប់។ សមិទ្ធផល​ក្រៅ​គំរោង​ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់​របស់​មហា​ព្រឹទ្ធាចារ្យ​ មាន ​ សួន​កុមារ​ចាក់​ផ្លូវ​បេតុង ចុះ​ពី​ខ្លោងទ្វារ ដាក់​ប្រព័ន្ធ​លូ សួន​និង​ដងទង់​ជាតិ លាប​អគារសិក្សា​ចាស់ សរុប​ថវិកា​ ៣៧៥០០​ដុល្លា​អាមេរិក។
៣- សាលាបឋមសិក្សា ​បឹងត្របែក​ខាងកើត សមិទ្ធផល​ក្នុង​គំរោង​មាន​អគារសិក្សា ១​ខ្នង ៥​បន្ទប់ ទីចាត់ការ​១​ខ្នង ៤​បន្ទប់។ សមិទ្ធផល​ក្រៅ​គំរោង​ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់​របស់​មហា ព្រឹទ្ធាចារ្យ​មាន​ចាក់​ផ្លូវ​បេតុង សួន​កុមារ ដងទង់​ជាតិ ខ្លោងទ្វារ ជួសជុល​អគារ​ចាស់​ចំនួន​៤​មាន​
៣០​បន្ទប់ របង​សាលា សរុប​ទឹកប្រាក់​៨០៥០០​ដុល្លា​អាមេរិក។
៤- អនុវិទ្យាល័យ ហ៊ុន នាង ហ៊ុន សែន​ ភ្នំ​អដ្ឋរស្ស សមិទ្ធផល​ក្នុង​គំរោង​មាន​អគារសិក្សា ១​ខ្នង​៥​បន្ទប់ ទីចាត់ការ ១​ខ្នង ៤​បន្ទប់​។​សមិទ្ធផល​ក្រៅ​គំរោង​ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់​របស់​មហា​ ព្រឹទ្ធាចារ្យ មាន​ចាក់ដី របង ជួសជុល​អគារ​ចាស់ បង្គន់ ៤​បន្ទប់ ធ្វើ​របង​ខាងក្រោយ​សាលា​សរុប​ទឹក ​​ប្រាក់ ៣៨៨០០ ដុល្លា​អាមេរិក។
៥- សាលាបឋមសិក្សា ហ៊ុន នាង ទួល​ទំពូង​២ សមិទ្ធផល​ក្នុង​គំរោង​មាន​អគារ​ទីចាត់ការ ១​ខ្នង ៤​បន្ទប់។ សមិទ្ធផល​ក្រៅ​គំរោង​ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់​របស់​មហា​ព្រឹទ្ធាចារ្យ​ មាន​រៀប ការ៉ូឡា​២​លើក ខ្លោងទ្វារ​សង់​រូប​សត្វ​តំណាង​ឆ្នាំ​ទាំង ១២ សរុប​ទឹកប្រាក់ ២៣៥០០​ដុល្លា​អាមេរិក​។​
៦- សាលាបឋមសិក្សា ហ៊ុន នាង បាក់​ខែង សមិទ្ធផល​ក្នុង​គំរោង​មាន​អគារសិក្សា ១​ខ្នង ៦​បន្ទប់ ទីចាត់ការ ១​ខ្នង មាន​៤​បន្ទប់ និង​ខ្លោងទ្វារ​១​។​សមិទ្ធផល​ក្រៅ​គំរោង​ដោយ​ប្រើប្រាស់​ថវិកា ផ្ទាល់​របស់​ព្រឹទ្ធាចារ្យ មាន​ធ្វើ​របង​ថ្ម​ព័​ទ្ឋ​ជុំវិញ​សាលា ជួសជុល​លាប​អគារ​ចាស់ ២​ខ្នង ១០​បន្ទប់ ចាក់ដី​មុខ​អគារសិក្សា​ទើប​សង​ថ្មី និង​បង្គន់​អនាម័យ​សរុប​ជា​ទឹកប្រាក់ ៣៥២០០​ដុល្លា​អាមេរិក ។​
៧- សាលាបឋមសិក្សា ហ៊ុន នាង យ៉ាម៉ា​ប៊ិ​កុ សមិទ្ធផល​ក្នុង​គំរោង​មាន​អគារសិក្សា ១​ខ្នង ៦​បន្ទប់​។​សមិទ្ធផល​ក្រៅ​គំរោង​ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់​របស់​ ព្រឹទ្ធាចារ្យ​មាន​ខ្លោងទ្វារ​១ ។​
៨- សាលាបឋមសិក្សា ហ៊ុន នាង ល្វា​កោះដាច់ សមិទ្ធផល​ក្នុង​គំរោង​មាន​អគារសិក្សា ១​ខ្នង​៥​បន្ទប់ ។ សមិទ្ធផល​ក្រៅ​គំរោង​ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់​របស់​មហា​ព្រឹទ្ធាចារ្យ មាន ខ្លោងទ្វារ ១ និង របង​សរុប​ទឹកប្រាក់ ២៤០០០​ដុល្លា​អាមេរិក ។​
៩- អនុវិទ្យាល័យ ប៊ុន រ៉ានី កោះដាច់ សមិទ្ធផល​ក្នុង​គំរោង​មាន​ជួសជុល​អគារ​ចាស់​១​ខ្នង ៤​បន្ទប់ ខ្លោងទ្វារ​១ និង​របង​សាលា សរុប​ទឹកប្រាក់​៣៤៥០០​ដុល្លា​អាមេរិក ។​
១០- ការ ​ចំណាយ​លើ​សមិទ្ធផល​ផ្សេង​រួមមាន ជួសជុល​សាលាឆទាន​ភ្នំ​អដ្ឋរស្ស​ចំណាយ ទឹកប្រាក់ ៣៥០០​ដុល្លា​អាមេរិក សាលាឆទាន​ភ្នំ​ជី​សូរ​ចំណាយ​ទឹកប្រាក់ ៤៥០០​ដុល្លា​អាមេរិក សាលាឆទាន​តាខ្មៅ​ចំណាយ​ទឹកប្រាក់​៥០០០​ដុល្លា​អាមេរិក ខ្លោងទ្វារ​សាលា​ព្រែកកំពឹស​ចំណាយ ទឹកប្រាក់ ៤៥០០​ដុល្លា​អាមេរិក។ ចាក់សាប និង​របង​ចំណាយ​ទឹកប្រាក់ ៤៨០០​ដុល្លា​អាមេរិក ខ្លោងទ្វារ វត្ត​អម្ពរ​វ័​ន្ត​ចំណាយ​ទឹកប្រាក់ ៥០០០​ដុល្លា​អាមេរិក ប្រគេន​សម្តេច​សង្ឃនាយក ន​ន្ទ ង៉ែត ទឹកប្រាក់ ១០០០​ដុល្លា​អាមេរិក ប្រគេន​ព្រះ​តេជគុណ ផល ទឹកប្រាក់ ១០០០​ដុល្លា​អាមេរិក ទិញ ម៉ាស៊ីនភ្លើង ១៤​គ្រឿង ចំណាយ​ទឹកប្រាក់ ១៥៤០០​ដុល្លា​អាមេរិក ជួយ​ចូលរួម​កសាង​ព្រះវិហារ​វត្ត អម្ពរ​វ័​ន្ត ៥​ដំណាក់កាល ចំណាយ​ទឹកប្រាក់​សរុប ១២​ម៉ឺន​ដុល្លា​អាមេរិក។ ចំពោះ​អំណោយ​ម៉ាស៊ីន ភ្លើង និង​មេក្រូ អំព្លី គិត​មកដល់​ខែកក្កដា ឆ្នាំ​២០១១ នេះ​មាន​ចំនួន​២៣៧​គ្រឿង ដែល​មហា​ព្រឹទ្ធាចារ្យ​ ហ៊ុន នាង បាន​ប្រគេន​ដល់​វត្ត​ចំនួន ២៣៧ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។
សមិទ្ធផល​ផ្សេងៗ​ទៀត​រួមមាន ៖
១- សាលាឆទាន ១​ខ្នង​នៅ​វត្ត​ដីដុះ ខេត្តកំពង់ចាម អំណោយ​ឯកឧត្តម ហ៊ុន ណេង ក្នុងនាម​
​មហា​ព្រឹទ្ធាចារ្យ ហ៊ុន នាង។
២- សាលាឆទាន ១​ខ្នង​នៅ​ស្ពាន​គុណគ្រូ ខេត្តកំពង់ស្ពឺ អំណោយ​ឯកឧត្តម ខ្វាន់ ស៊ា​ម ក្នុង នាម​មហា​ព្រឹទ្ធាចារ្យ ហ៊ុន នាង។
៣- សាលាឆទាន​១​ខ្នង នៅ​ស្ពាន​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម អំណោយ ឯកឧត្តម គង់ អៀង ក្នុងនាម​មហា​ព្រឹទ្ធាចារ្យ ហ៊ុន នាង។
៤- សាលាឆទាន ១​ខ្នង​នៅ​ភ្នំ​ជី​សូរ ខេត្តតាកែវ អំណោយ​របស់​មហា​ព្រឹទ្ធាចារ្យ ហ៊ុន នាង ផ្ទាល់។
៥- សាលាឆទាន ១​ខ្នង​នៅ​ភ្នំ​អដ្ឋរស្ស ខេត្តកំពង់ស្ពឺ អំណោយ​របស់​មហា​ព្រឹទ្ធាចារ្យ ហ៊ុន នាង ផ្ទាល់។
៦- សាលាឆទាន ១​ខ្នង​នៅ​កំពង់​សំណាញ់ តាខ្មៅ​ខេត្តកណ្តាល អំណោយ​របស់​មហា​ព្រឹទ្ធាចារ្យ ហ៊ុន នាង​ផ្ទាល់។
៧- កុដិ ១​ខ្នង​នៅ​វត្ត​ចាក់អង្រែលើ ខណ្ឌមានជ័យ អំណោយ​របស់​មហា​ព្រឹទ្ធាចារ្យ ហ៊ុន នាង ផ្ទាល់។
សមិទ្ធផល ​ធំៗ​ខាង​លើ​ជា​ស្នាដៃ​ និង​ការ​កសាង​ឡើង​ដោយ អ្នក​ឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី ហ៊ុន នាង សម្រាប់​ទុក​ឲ្យ​ប្រជាជន​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ ហើយ​នៅ​មាន​សមិទ្ធផល​ជា​ច្រើន​សន្ធឹកសន្ធាប់​ទៀត​ដែល​ក្រុម​ការងារ​កំពុង​ ស្រាវជ្រាវ​ចងក្រង​ ដែល​សមិទ្ធផល​ទាំងនោះ ​សាងសង់​នៅ​តាម​ទីអារាម​សាលារៀន និង​នៅ​តាម​ភូមិ​ស្រុក​ខេត្ត​ជនបទ​ទៀត​ផង៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII