ក្រុមហ៊ុនផ្ដល់សេវាកម្ម
ទូរស័ព្ទធំជាងគេរបស់ សហរដ្ឋអាមេរិក Verizon Wireless បានធ្វើការប្រកាស
បង្ហាញនូវស្មាតហ្វូន ត្រកូល Droid របស់ក្រុមហ៊ុន Motorola ចំនួន
៣ម៉ូដែលផ្សេងគ្នា។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា ស្មាតហ្វូនទាំងបី ម៉ូដែលនោះរួមមាន Droid Mini, Droid Ultra និង Droid Maxx ដែលនឹងដាក់លក់ក្នុងតម្លៃ ៩៩,១៩៩ និង ២៩៩ដុល្លារអាមេរិក នៅថ្ងៃទី២០ខែសីហា សម្រាប់អតិថិជន ចុះកិច្ចសន្យារ រយៈពេល ២ឆ្នាំ។
នេះជាស្មាតហ្វូនត្រកូល Droid ដំបូងដែលក្រុមហ៊ុន Motorola បានដាក់បង្ហាញនៅ លើទីផ្សារដែលជាស្មាដៃ រចនារបស់ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនធំ ចាប់ពី Google ទិញ Motorola កាលពីឆ្នាំ២០១២។
ក្រុមហ៊ុន Verizon Wireless បាននិយាយទាំង ភាពសប្បាយរីករាយថា ខ្លួនមានមោទនភាពណាស់ ដែលបានសហការ ជាមួយនឹង Motorola ក្នុងការបង្កើតនូវស្មាតហ្វូន Droid ថ្មីនេះ ហើយសង្ឃឹមថា អតិថិជននឹងជួយ គាំទ្រស្មាតហ្វូនថ្មីនេះ។
អនុប្រធានជាន់ខ្ពស់ ផ្នែកទីផ្សាររបស់ Verizon Wireless លោក Jeff Dietel បានឲ្យដឹងថា Droid phone គឺជាវីរជនសម្រាប់ Verizon Wireless និង Google ហើយយើងនឹងបន្ត កិច្ចសហការនេះ ឲ្យបានយូរអង្វែង៕