ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 20, 2013

ទូរស័ព្ទ​ 4.7-inch Oppo R819 ត្រូវ​បាន​ប្រកាស​ចេញ​​​ជា​មួយ​នឹង​​ជម្រើស ROMs បីពណ៌​ផ្សេង​​គ្នា​

ដោយ 20 ខែ​សីហា 2013
​ថ្មីៗ​នេះ​យើង​ខ្ញុំ​ទើប​បាន​ទទួល​នូវ​ព័ត៌មាន​ថា ទូរស័ព្ទ​ទំនើប​ Oppo Find 7 អាច​នឹង​ត្រូវ​បញ្ចេញ​នៅ​ពាក់​កណ្ដាល​ខែកញ្ញា ​ខាង​មុខ​នេះ​ហើយ ។ យ៉ាង​ណា​មិញ​​ចំពោះ​​​ Oppo Find 5 ​គឺ​​ជា​ទូរស័ព្ទ​ទំនើប​មួយ​ដែល​​ត្រូវ​បាន​មនុស្ស​ជា​​ច្រើន​​ស្គាល់​ថា ​​មាន​រាង​​​ស្ដើង ស្រស់​ស្អាត ​​ឆើត​ឆាយ​​​គួរ​ឲ្យ​​ស្រលាញ់ ។ ​មុន​ពេល​ដែល​នឹង​ត្រូវ​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ Oppo Find 7 ដែល​ត្រូវ​បាន​​គេ​រាយការណ៍​ថា នឹង​ជា​ចំណាប់​អារម្មណ៍​ថ្មី​ជំនួស​ឲ្យ​ Oppo Find 5 ពេល​នេះ​ក្រុមហ៊ុន Oppo ទើប​តែ​បាន​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ទំនើប​ថ្មី​មួយ​ទៀត​ដែល​ឈ្មោះ​ថា Oppo R819 ។

ទូរស័ព្ទ​ទំនើប Oppo R819 នឹង​​មិន​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ដូច​ជា Oppo Find 5 នោះ​ទេ ប៉ុន្តែ​ទូរស័ព្ទ​នេះ
នឹង​មាន​នូវ​លក្ខណសម្បត្តិ​ពិសេស​​តែ​មួយ​គត់​ដែល​​គេ​រំពឹង​ថា នឹង​​មាន​សម្រាប់​​ទូរស័ព្ទ​​ដែល​នឹង​ត្រូវ​ប្រកាស​ចេញ​នា​ពេល​ខាង​មុខ​​​ របស់​ក្រុមហ៊ុន Oppo ដូច​ជា​ទូរស័ព្ទ Find 7 ជា​ដើម ។

យោង​ទៅ​តាម​ក្រុមហ៊ុន Oppo បាន​ឲ្យ​ដឹង​ថា​ ទូរស័ព្ទ Oppo R819 ​នឹង​មក​ជា​មួយ​នឹង​​ទម្រង់​ដំណើរការ​( ROM) ដើម​របស់​ក្រុមហ៊ុន ​ហើយ​វា​​ក៏​នឹង​មក​​នា​ពេល​ឆាប់ៗ​ជា​មួយ​​នឹង​ជម្រើស​នៃ​ ROM ដែល​​អាច​កែប្រែ​នូវ​ ពណ៌ ​​ថ្មី ​​ចំនួន​បី​ពណ៌​ផ្សេង​គ្នា​​ផង​ដែរ​ ។
លក្ខណសម្បត្តិ​របស់ Oppo R819៖
  • អេក្រង់​ 4.7-inch  720p LCD display
  • ​កាមេរ៉ា​មុខ 2MP និង​ក្រោយ​ 8MP, LED flash
  • CPU quad-core 1.2GHz MT6589
  • RAM 1GB
  • អង្គ​ផ្ទុក​​ទិន្នន័យ​ជាប់​ម៉ាស៊ីន 16GB (គ្មាន microSD card)
  • អាច​ដំណើរការ SIM 2 (Dual SIM)
  • វិទ្យុ FM
  • បំពាក់​ដោយ​ DLNA
  • កម្រាស់ 7.3mm
  • ទម្ងន់ 110grams
  • ថាមពល​ថ្ម 2,000mAh
  • ដំណើរការ​​ដោយ Android 4.2.1 Jelly Bean

ទស្សនា​វីឌីអូ​៖

សូម​បញ្ជាក់​ថា ​មិន​មាន​ការ​បញ្ជាក់​​ឲ្យ​ដឹង​ពី​ថ្ងៃ​ដែល​នឹង​ត្រូវ​ចេញ​លក់​នៅ​ឡើយ​ទេ ប៉ុន្តែ​​ក្រុមហ៊ុន Oppo បាន​បង្ហើប​ឲ្យ​ដឹង​ថា ទូរស័ព្ទ Oppo R819 នឹង​​ចេញ​លក់​លើ​ទីផ្សារ​នា​ខែ​កញ្ញា ​​ដែល​បច្ចុប្បន្ន​​​ត្រូវ​បាន​បើក​ឲ្យ​បញ្ជា​ទិញ​ហើយ​សម្រាប់​តម្លៃ €269 នៅ​ក្នុង​ទ្វីប​អឺរ៉ុប និង​ $349 នៅ​​​សហរដ្ឋអាមេរិក​ ៕
ប្រភព

No comments:

Post a Comment

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII