កាលពីពេលថ្មីៗនេះ ប្រភពពត៌មានបរទេសមួយបានបង្ហាញពីរូបភាព iPad 5
ដែលមានរូបរាងដូច iPad mini បេះបិទ។ រូបភាពនេះ
ទទួលបានពីបណ្តាញទំនាក់ទំនងសង្គមចិន Weibo ដោយបញ្ចាក់ថា នេះជា iPad
ជំនាន់ទី៥ របស់ក្រុមហ៊ុន Apple។ iPad 5 នេះ បានផ្លាស់ប្តូររាង
ដែលធ្លាប់តែមានគែមកោងមកជាមានគែមរាងមូលដូច iPad mini ទៅវិញ។
មិនត្រឹមតែប៉ុណ្ណោះទេ iPad ថ្មីនេះក៏ មានរន្ធបំពង់សំលេងដូចគ្នានឹង iPad
mini ផងដែរ។ និយាយអោយចំទៅ iPad 5 មានរូបរាងដូច iPad mini ស្ទើរតែ១០០% ដោយ
គ្រាន់តែខុសទំហំប៉ុណ្ណោះ។ ទាំង iPad 5 និង mini ត្រូវបានគេរំពឹងថា
នឹងដាក់បង្ហាញនៅខែកញ្ញាខាងមុខនេះ៕




