ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, August 30, 2013

Apple ចាប់ផ្ដើមបង្រៀនបុគ្គលិកលើការប្រើ iOS 7

មានថ្មីចុងក្រោយ កំពុងតែប្រទាញប្រទង់គ្នា ពាក់ព័ន្ធនឹងការបង្ហាញ វត្តមានថ្មីនៃ iPhone និង iPad របស់ក្រុមហ៊ុន Apple។ ដោយកាលពីដើមខែនេះ សារព័ត៌មានជាច្រើន បានចុះផ្សាយថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 5S និង iPhone 5C នៅថ្ងៃទី១០ខែកញ្ញា ប៉ុន្តែកាលពីម្សិលមិញនេះ ស្រាប់តែធ្លាយព័ត៌មានថា Apple បង្ហាញ iPad និង iPad mini ជំនាន់ថ្មីវិញ។
នៅថ្ងៃនេះវិញ សារព័ត៌មានចិន បានចុះផ្សាយថា ក្រុមហ៊ុន Apple បានចាប់ផ្ដើមបង្ហាត់បង្រៀនបុគ្គលិករបស់ខ្លួនដែលធ្វើការនៅតាម AppleCare ឲ្យយល់ដឹងច្បាស់ពី iOS 7។

ប្រភពព័ត៌មានដដែលបានបន្តទៀតថា ក្រុមហ៊ុន Apple
អាចនឹងបង្ហាញផលិតអ្វីមួយនៅថ្ងៃទី១០ខែកញ្ញាខាងមុខនេះ ដូចពាក្យចចាមអារ៉ាម ព្រោះថាក្រុម Apple បង្ហាញ iOS 7 ជាលក្ខណៈ Beta ដើម្បីឲ្យក្រុម Developer ធ្វើការសាកល្បង ហើយមកដល់ពេលនេះ Apple បានបញ្ឈប់ការចេញ Beta របស់ iOS 7 ដូច្នេះមានន័យថា iOS 7 អាចនឹងបង្ហាញជាផ្លូវការនៅថ្ងៃទី១០ខែកញ្ញា។
ស្របពេលជាមួយគ្នានេះផងដែរ សារព័ត៌មាន 9to5Mac បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Apple បានបង្ហាត់បង្រៀនបុគ្គលិករបស់ខ្លួនអំពី iOS 7 អស់រយៈពេលពីរសប្ដាហ៍មកហើយ៕

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII