ប្រភព
ជាន់ខ្ពស់របស់ក្រសួងបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី
កាលពីថ្ងៃសុក្រ ទី៣០ ខែសីហាថា
ក្រសួងការពារប្រទេសរុស្ស៊ីមានផែនការដាក់ពង្រាយប្រព័ន្ធកាំជ្រួច
ការពារអាកាសថ្មីដ៏ទាន់សម័យនៅក្នុងឆ្នាំ២០១៧
ដែលអាចវាយប្រហារគោលដៅទាំងឡាយនៅក្នុងលំហអាកាស។ប្រភពព័ត៌មានបានដកស្រង់សំដីរបស់ទីភ្នាក់ងារព័ត៌មាន Interfax ដែលបាននិយាយថា «ក្ដីសង្ឃឹមអំពីប្រព័ន្ធកាំជ្រួចការពារអាកាស S-500 គឺស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍។ គេមានផែនការថា នឹងដាក់ពង្រាយនៅក្នុងឆ្នាំ២០១៧»។ ប្រព័ន្ធកាំជ្រួចរយៈចម្ងាយឆ្ងាយនេះនឹងមានសមត្ថភាពបំផ្លាញគោលដៅ ទាំងឡាយ ទោះបីជាវាស្ថិតនៅក្នុងលំហអាកាសក៏ដោយ ហើយគ្របដណ្ដប់លើទឹកដីរុស្ស៊ីទាំងមូល។
ប្រទេស
រុស្ស៊ីកំពុងតែអភិវឌ្ឍន៍ប្រព័ន្ធការពារកាំជ្រួចកាន់តែមាន
ប្រសិទ្ធិភាពខ្លាំងឡើងៗសម្រាប់ការប្រើប្រាស់ដើម្បីធ្វើឲ្យញញើត
នៅពេលប្រឆាំងផែនការទាំងឡាយរបស់អាមេរិកដើម្បីកសាងខែលការពារ
កាំជ្រួចនៅអឺរ៉ុប។ រុស្ស៊ីបាននិយាយថា ប្រព័ន្ធប្រឆាំងយន្ដហោះ
និងប្រឆាំងកាំជ្រួចដ៏ជឿនលឿនបំផុតរបស់ខ្លួនបច្ចុប្បន្ននេះស្ថិត
នៅក្នុងការប្រើប្រាស់ គឺកាំជ្រួច Triumph S-400 មានរយៈចម្ងាយ៤០០គីឡូម៉ែត្រ។
ប្រធានាធិបតី
រុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងកាលពីឆ្នាំកន្លងមកថា
កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងទទួលបានកាំជ្រួច S-400 ប្រហែល
២៨គ្រឿងនៅក្នុងទសវត្សន៍បន្ទាប់។
រុស្ស៊ីមិនព្រមលុបចោលកិច្ចសន្យាដ៏ចម្រូងចម្រាសក្នុងការ
ផ្គត់ផ្គង់ប្រទេសស៊ីរី នូវប្រព័ន្ធកាំជ្រួចការពារផែនអាកាស S-300 ដ៏ខ្លាំងរបស់ខ្លួនចំនួន៤ដើមនោះទេជាកិច្ចព្រមព្រៀងមួយដែលបានធ្វើឲ្យផ្ទុះឡើងនូវការព្រួយបារម្ភពីអន្តរជាតិនោះ។
លោក ពូទីន នៅក្នុងខែមិថុនាបានសរសើរកាំជ្រួច S-300 ថា
ជាប្រព័ន្ធដ៏ល្អបំផុតនៅលើពិភពលោកនិងបាននិយាយថា
រុស្ស៊ីមិនទាន់បានប្រគល់ប្រព័ន្ធនេះទៅអោយប្រទេសស៊ីរីនៅឡើយទេ
ដើម្បីជៀសវាងការផ្លាស់ប្ដូរតុល្យភាពនៃកម្លាំងនៅក្នុងតំបន់។
ប្រធានាធិបតីស៊ីរីលោក បាសាអាល់អាសាត
បាននិយាយប្រាប់កាសែតប្រចាំថ្ងៃនិយមមេវិមានក្រឹមឡាំង Igvestia កាលពីថ្ងៃច័ន្ទថា កិច្ចសន្យាទាំងអស់របស់ស៊ីរីជាមួយរុស្ស៊ីត្រូវបានបំពេញ៕
ថាលីយ៉ាន
