ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

វិធីសាស្ត្រ​ថែរក្សា​ដៃ និង​ធ្វើឲ្យ​ដៃ​ស្រស់ស្អាត​បែប​ធម្មជាតិ​​ ដែល​មិន​អាច​មើល​រំលង​

1372294603666
ដៃ គឺជា​អវយវៈ​ធ្វើ​ការងារ​ច្រើន​ជាង​គេ​។ ក្រចកដៃ​បែក ស្បែក​ដៃ​ប្រេះ​ក្រ​ហែង ស្បែក​ដៃ​រលាត់ ឬ​របក កន្ទួល​រមាស់ និង​ការ​ចម្លងរោគ គឺជា​បញ្ហា​ដែល​ច្រើន​កើតមាន​នៅ​ត្រង់​ដៃ​។ ប៉ុន្តែ​អ្នក​អាច​បំបាត់​បាន​រាល់​អាការ​ ទាំងនេះ តាមរយៈ​វិធីសាស្ត្រ​ងាយៗ នៅ​ផ្ទះ​នា​ពេល​សម្រាក​លម្ហែកាយ​។ នៅពេល​ធ្វើ​
ការងារ​សម្អាត ផ្ទះសម្បែង គួរ​ពាក់​ស្រោមដៃ​ការពារ កុំឲ្យ​ភាពកខ្វក់ និង​សារធាតុ​គីមី​ចង្រៃ​ប៉ះពាល់​ដៃ​អ្នក​។ ដោយឡែក​ក្រចក​បែរជា​ផុយ នៅពេល​ត្រាំ​នៅក្នុង​ទឹក​យូរ ហើយ​រឹង​ក្រញង់​នៅពេល​ស្ងួត ជា​ហេតុ​ធ្វើឲ្យ​ក្រចកងាយ​ដាច់ដោច ដូច្នេះ​ត្រូវ​ការពារ​កុំឲ្យ​ប៉ះ​ពាល់ត្រូវ​ទឹកយូរ​ខ្លាំងពេក​។​
​ជាតិ acetone អាច​បណ្ដាល​ឱ្យ​រោល និង​ធ្វើឱ្យ​ស្បែក​ដៃ​ជ្រីវជ្រួញ​។ ដូច្នេះ​ប្រើ​ថ្នាំប៉ូលា​ក្រចក ដែល​មិន​មាន​ជាតិ acetone ឱ្យបាន​ញឹកញាប់​។ ការធ្វើ​ម៉ាស្សា​ដៃ​រៀងរាល់​យប់ មុនពេល​ចូល​គេង ដោយ​ប្រើ​ប្រេង​ដូង ឬ​ប្រេង​អាល់​ម៉ុន ធ្វើឱ្យ​ស្បែក​ដៃ​ទន់​រលោង និង​មាន​សំណើម​។ ជម្រើស​ផ្សេងទៀត អ្នក​អាច​លាប​វ៉ា​សឺ​លីន ឬ​ក្រែម​ផ្ដល់​សំណើម​ដល់​ស្បែក និង​ពាក់​ស្រោមដៃ​អំបោះ​។
ការធ្វើ​ម៉ាស្សា​ដៃ​ជាមួយ​នឹង​ទឹក​ក្រូចឆ្មារ ធ្វើឱ្យ​ដៃ​ស្រទន់​ស្រស់ស្អាត បំបាត់​ស្នាម​ប្រឡាក់ និង​ខ្លិន​អសោច​ជាប់​នៅ​នឹង​ដៃ និង​ធ្វើឱ្យ​ក្រចក​រឹងមាំ​ល្អ​។ អ្នក​ក៏​អាច​លាបទឹក​ត្រសក់​លាយ​ជាមួយ​នឹង​គ្លី​សេរី​ន ២-៣ តំណក់ ដើម្បី​ធ្វើ​ឱ្យដៃ​ទន់ល្មើយ​។ ដោយឡែក អ្នក​អាច​លាយ​ប្រេង​អូ​លីវ ប្រេង​អាល់​ម៉ុន ទឹក​ក្រូចឆ្មារ​ពីរ​បី​តំណក់​ជាមួយ​នឹង​ទឹក ហើយ​រក្សា​ទុក​នៅ​ក្នុង​ដប​មួយ​។ លាបទឹក​លាយ​នេះ​ពីរ​បី​តំណក់​នៅ​នឹង​ដៃ មុន​ពេល​អ្នក​ចេញ​ទៅ​ណា​មក​ណា ដើម្បី​ធ្វើ​ឱ្យដៃ​អ្នក​មាន​សំណើម​ស្រស់ថ្លា​។​
វិធីសាស្ដ្រ​ផ្សេងទៀត គឺ​យក​ទឹក​ប៉េះ​បោះ ទឹក​ក្រូចឆ្មារ និង​គ្លី​សេរី​ន​ពីរ​បី​តំណក់ ដែល​មាន​សម​មាត្រ​ស្មើគ្នា​ធ្វើ​ជា​ម្សៅ ហើយ​លាប​ដៃ​របស់​អ្នក​។ អ្នក​ក៏​អាច​ប្រើ​ម្សៅ ដែល​ធ្វើ​ពី​ផ្លែ​អាល់​ម៉ុន​ម៉ដ្ឋ​ក្រែម​ទឹកដោះ និង​គ្លី​សេរី​ន​ពីរ​បី​តំណ​ក់លាយ​បញ្ចូល​គ្នា ពី​ព្រោះ​ការ​លាយ​បញ្ចូល​គ្នា​នេះ គឺជា​ឱសថ​បែប​ធម្មជាតិ​ដ៏​ល្អ ជួយ​ធ្វើឱ្យ​ស្បែក​ដៃ​អ្នក​ស​។ អ្នក​អាច​ធ្វើ​ឱ្យដៃ​ស្រស់ស្អាត ដោយ​ដាក់​ប្រេង​កា​ស្ដ្រូ (castro oil) និង​ប្រេង​អាល់​ម៉ុន ហើយ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ​មួយ​ផ្លែ​នៅក្នុង​ចាន​មួយ ហើយ​លាប​ដៃ​ឱ្យ​សើ​ម ទុក​រយៈពេល​ពី ១០-១៥​នាទី ហើយ​ទើប​ធ្វើ​ម៉ាស្សា​ដៃ​នោះ​។
ដោយសារ​ដៃ គឺជា​ផ្នែក​មួយ​ដំបូង​គេ​នៃ​សាព៌ាង្គ​កាយ ក្នុង​ការបង្ហាញ​ពី​វ័យ ការធ្វើ​ក្រចក គឺជា​គំនិត​ដ៏​ល្អ​មួយ​។ ត្រូវ​ថែរក្សា​ដៃ​ដោយ​កាត់​ក្រចក ខាត់​ក្រចក សម្អាត​បរិវេណ​ជុំវិញ​ក្រចក គល់​ក្រចក ឬ​ក្នុង​ក្រចក និង​ដុស​ក្រចក​ឱ្យបាន​ស្អាត​ជា​ប្រចាំ​។ បន្ទាប់​មក​ត្រាំ​ដៃ​ក្នុង​ទឹក​ក្ដៅ​ឧណ្ណៗ មាន​ដាក់​សាប៊ូ​បន្ដិច (​ដូចជា​សាប៊ូ​កូនក្មេង​) ប្រមាណ ២-៣ នាទី​។ ដុសលាង​សម្អាត​ដៃ​ឱ្យ​សព្វ ជាមួយ​ទឹក បន្ទាប់​មក​ជូត​ឱ្យ​ស្ងួត​ដោយ​ប្រើ​កន្សែង​ស្អាត​។ លាប​ក្រែម​សម្លាប់​មេរោគ (anticeptic)  ហើយ​សម្អាត​ក្រចក​ដោយ​ប្រើ​ប្រដាប់​សម្អាត​ក្រចក​ជាមួយនឹង​សំឡី​។ ប្រើ​ទឹកឡូ​ហ្សិន​ផ្ដល់សំណើម និង​ធ្វើ​ម៉ាស្សា​ដៃ​អ្នក​ប្រមាណ​៥​នាទី​។ ការធ្វើ​ម៉ាស្សា​ដៃ នឹង​ជួយ​ធ្វើឱ្យ​ចលនា​ឈាម​រត់​ស្រួល ធ្វើឱ្យ​ស្បែក​ដៃ​ទន់ល្មើយ និង​ធ្វើ​ឱ្យដៃ​ស្រស់​ស្អាត​ទៀតផង​៕​

ប្រែសម្រួល ៖ សុនីតា o(o_O)o
© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ គេហទំព័រ ស៊ីវិល័យ​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII