Written by បុរសស៊ីវិល័យ // August 18, 2013 // កម្សាន្ត - កីឡា & សុខភាព, សុខភាពសំរស់&ភេទ // No comments

ការរួមរ័កដ៏មានប្រសិទ្ធិភាព មិនត្រឹមតែធ្វើឲ្តអ្នកមានអារម្មណ៍សុខស្រួលប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកមានសុខភាពល្អចាកឆ្ងាយពីជំងឺមួយចំនួនទៀតផង។ ពិតណាស់ការ រួមរ័កមិនមាន ជាការព្យាបាលជំងឺនោះទេ ប៉ុន្តែអ្នកជំនាញខាងសុខភាពខ្លះបានអះអាងថា ការរួមរ័កជួយធ្វើឲ្យ
កាយសម្បទាមាំទាំ ជួយដុតបំផ្លាញកាឡូរីចោល ធ្វើឲ្យសក់និងស្បែកភ្លឺចែងចាំង ធ្វើឲ្យអាការឈឺក្បាលធូរស្រាល កាត់បន្ថយអាការសៅហ្មងក្នុងចិត្ត ធ្វើឲ្យអារម្មណ៍ស្ងប់ និងជួយ បង្ការកុំឲ្យកើតជំងឺមាត់ធ្មេញ។
រួមរ័កធ្វើឱ្យកាយសម្បទាមាំទាំ៖
សិចហាក់បីដូចជាកីឡាដ៏មានសុវត្ថិភាពមួយដែលអ្នក អាចធ្វើបាន។ វាជួយបន្ធូរបន្ថយអាការតប់ប្រមល់ ធ្វើឱ្យអ្នកក្មេងជាងវ័យ ជួយកាត់បន្ថយអារម្មណ៍សោកសៅ ជួយសម្រួលសរសៃសរសូង និងជួយធ្វើឱ្យសាច់ដុំរាងកាយមានភាពមាំមួន។
អ្នកជំនាញខាងសុខភាពបានពន្យល់ថា៖ “ការរួមរ័កពិតជាធ្វើឱ្យមានសុខុមាលភាពផ្លូវចិត្ដ និងសភាពចិត្ដមានសុខភាពល្អ។ ប្រការនេះជួយធ្វើឱ្យកាយសម្បទាមាំទាំ។ ត្រូវដឹងថា ប្រសិនបើអ្នកមានបញ្ហាសុខភាពណាមួយ វានឹងសម្ដែងឱ្យឃើញតាមរយៈសាព៌ាង្គកាយផ្នែកខាងក្រៅនោះឯង”។
សិចជួយដុតបំផ្លាញកាឡូរីចោល៖
ការរួមរ័កគឺជាទម្រង់នៃការធ្វើលំហាត់ប្រាណ និងដុតបំផ្លាញចោលកាឡូរីនៅក្នុងរូបកាយរបស់យើង។
អ្នកជំនាញខាងសុខភាពបានពន្យល់ថា៖ “ខណៈពេលរួមរ័ក អត្រាមេតាបូលីសមូលដ្ឋានកើនឡើង ហើយជាការសំខាន់វាជួយដុតបំផ្លាញកាឡូរីចោលផងដែរ ដូច្នេះគេជឿជាក់ជាទូទៅថា វាអាចជាទម្រង់នៃការធ្វើលំហាត់ប្រាណកាត់បន្ថយកាឡូរីនៅក្នុងខ្លួន ”។
សិចជួយធ្វើឱ្យស្បែកនិងសក់ភ្លឺរលោងចែងចាំង៖
នៅពេលនារីរួមភេទ រូបកាយនាងបានផលិតអ័រម៉ូន oestrogen ដែលធ្វើឱ្យសក់ទន់រលោងភ្លឺចែងចាំង និងពណ៌សម្បុរស្បែកស្រស់ថ្លា។
អ្នកជំនាញខាងសុខភាពបានពន្យល់ថា៖ “ពីព្រោះសិចជួយបន្ធូរបន្ថយកម្រិតនៃការធ្លាក់ទឹកចិត្ដនិងអាការ តប់ប្រមល់បន្ថែមដែលកើតមាននៅក្នុងចិត្ដនិងរូបកាយនរណាម្នាក់ ដូច្នេះរឿងសមហេតុផល ដែលការប្រព្រឹត្ដសិចធ្វើឱ្យមុខមាត់របស់អ្នកភ្លឺរលោង និងពណ៌សម្បុរស្បែកមានភាពស្រស់ថ្លាជាងមុន។ ដូចគ្នានេះដែរ អ័រម៉ូននៅក្នុងរូបកាយរបស់យើងមានសកម្មភាពនៅអត្រាមួយដ៏លឿនរហ័ស ជាងពេលធម្មតានៅពេលរួមគ្រែខ្នើយ ដែលជួយធ្វើឱ្យចរន្ដឈាមដើរស្រួលជាងមុន រាប់បញ្ចូលទាំងស្បែកទាំងសក់ភ្លឺរលោងបានដែរ”។
សិចធ្វើឱ្យអាការឈឺក្បាលធូរស្រាល កាត់បន្ថយអាការសៅហ្មងក្នុងចិត្ដ និងធ្វើឱ្យអារម្មណ៍ស្ងប់៖
ដំណើរការរួមគ្រែខ្នើយដ៏សុខស្រួល ជួយបន្ធូរបន្ថយភាពតានតឹងក្នុងអារម្មណ៍ ដែលជាហេតុធ្វើឱ្យសរសៃឈាមតឹងណែននៅក្នុងខួរក្បាល។ ការរួមរ័ក ក៏ជួយធ្វើឱ្យសភាពផ្លូវចិត្ដរួចផុតពីភាពហ្មងសៅ និងមានតួនាទីរម្ងាប់ផ្លូវអារម្មណ៍។
អ្នកជំនាញខាងសុខភាពបានពន្យល់ថា៖ “ភាពស្រណុកសុខស្រួលដែលកើតចេញពីការរួមគ្រែខ្នើយ ធ្វើឱ្យអារម្មណ៍ស្រាកស្រាន្ដ ដោយធ្វើឱ្យអាការឈឺក្បាលធូរស្រាល។ វាក៏ជួយបញ្ចេញអរម៉ូន endorphin ចូលទៅក្នុងសរសៃឈាម ដោយបង្កើតឱ្យមានអារម្មណ៍រីករាយខ្លាំង និងជួយធ្វើឱ្យមានសុខុមាលភាពខាងផ្លូវអារម្មណ៍។ ការរួមរ័កដ៏ត្រឹមត្រូវ ជួយធ្វើឱ្យអ្នកមានអារម្មណ៍ធូរស្បើយ និងមានសេចក្ដីសុខស្រួល ហាក់បីដូចជាឱសថជួយរម្ងាប់ផ្លូវអារម្មណ៍”។
ការថើបជួយបង្ការកុំឱ្យមានបញ្ហាមាត់ធ្មេញ៖
ផ្នែកវេជ្ជសាស្ដ្របានទទួលស្គាល់ថា ការថើបបានបញ្ចេញទឹកមាត់ដើម្បីលាងសម្អាតចំណីអាហារដែលជាប់នឹង មាត់ធ្មេញ និងជួយកាត់បន្ថយកម្រិតអាស៊ីដដែលបណ្ដាលឱ្យធ្មេញពុក។ ការថើបក៏ជួយបង្ការកុំឱ្យកើតជំងឺរាក់ស៊ីធ្មេញ និងកុំឱ្យជាប់កំបោរនឹងជើងធ្មេញ។
អ្នកជំនាញខាងសុខភាពបានពន្យល់ថា៖ “អ្វីមួយដែលជួយបង្កើនទឹកមាត់ នឹងជួយធ្វើឱ្យកម្រិតជាតិអាស៊ីដថយចុះ ដែលបណ្ដាលឱ្យធ្មេញខូច ហើយវាក៏ជួយការពារកុំឱ្យធ្មេញប្រហោងផងដែរ។ ក្រៅពីការថើបនេះដែរ ការទំពារស្ករកៅស៊ូ និងការទទួលទានបរិមាណក្រូចឆ្មារច្រើន ក៏ជួយធ្វើឱ្យធ្មេញស្រស់ស្អាតមានសុខភាពល្អ។ ប៉ុន្ដែគេក៏ត្រូវប្រុងប្រយ័ត្នបន្ថែមចំពោះការរីករាលដាលនៃមេរោគ តាមរយៈការថើបនេះដែរ”៕
ប្រែសម្រួល ៖ សុនីតា o(o_O)o
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស៊ីវិល័យ
