ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, August 11, 2013

អគ្គស្នងការ​នគរបាល​ជាតិ ​ផ្តល់​ថវិកា​ផ្ទាល់​ខ្លួន​ ចំនួន​ប្រាំ​លាន​រៀល​ ដល់​គ្រួសារ​សព​

kkn-s9aរាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១០​ ខែសីហា​ ឆ្នាំ​២០១៣ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​ថោង ​សំអាត​ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ ប៉ុល​ ភិ​ធេ​យ្យ ​តំណាង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ​នេ​ត ​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ ​បាន​អ​ញ្ចើ​ញ​ចូលរួម​រំលែក​មោ​រណៈ​ទុក្ខ​ និង​នាំ​យក​ថវិកា​ផ្ទាល់​របស់​ឯកឧត្តម ​នេ​ត ​សាវឿន​ ចំនួន​ប្រាំ​លាន​រៀល​ជូន​ចំពោះ​គ្រួសារ​សព​ លោកជំទាវ ​ងី ​ស៊ីណា ​ដែល​កំពុងមាន​ទុក្ខ​ជា​ទម្ងន់​ត្រូវបាន​ឯកឧត្តម​ ប៊ិ​ត​ កឹ​ម​ហុង​ ត្រូវ​ជា​ស្វាមី​ទទួលមរណៈភាព​កាលពី ​វេលា​១៩​និង​១៥​នាទី ​យប់​
ថ្ងៃទី​០៨​ ខែសីហា​ឆ្នាំ​២០១៣​នេះ​។​
​           ជីវ​ប្រ​ វត្ត​របស់​ឯកឧត្តម ប៊ិ​ត គឹមហុង ជា​អនុរដ្ឋលេខាធិការ​នៅ​ក្រសួងទេសចរណ៍ ឯកឧត្តម​កើត​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​១៩៥២ នៅ​ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្តាល​។​
​           លោក​ឧ​ត្ត ​ម​សេនីយ៍​ទោ ថោង សំអាត និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ុល ពិ​ថី តំណាង​ឲ្យ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ ក៏ដូចជា​ថ្នាក់ដឹកនាំ​គ្រប់រូប និង​មន្ត្រីនគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ទាំងអស់ សូម​ចូលរួមចំណែក​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រម​បំផុត នៃ​គ្រួសារ​សព និង​សូម​ឲ្យ​វិញ្ញាណក្ខន្ធ​របស់ ឯកឧត្តម ប៊ិ​ត គឹមហុង ទៅកាន់​សុខ​គតិ​ភព​គប្បី​ខាន​ឡើង​៕
​ទន្សា​យស​
kkn-s9
kkn-s8
kkn-s10
kkn-s11
​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII