បាត់ដំបងៈកម្លាំងនគរបាល ការិយាល័យប្រឆាំង
គ្រឿងញៀនខេត្ត បានចាប់បញ្ជូន ជនសង្ស័យម្នាក់ ទៅតុលាការ នៅរសៀលថ្ងៃទី៩
ខែសីហា ឆ្នាំ២០១៣ ពីបទចែកចាយគ្រឿងញៀន
ដើម្បីចាត់ការ តាមច្បាប់។
កម្លាំងការិយាល័យជំនាញបានធ្វើការឆែកឆេរផ្ទះនិងបានឃាត់ខ្លួនជនសង្ស័យព្រមទាំងរឹបអូសបានវត្ថុតាងម៉ាទឹកកក១ថង់តូចស្មើនិង០.៣៣ក្រាមកាលពីវេលាម៉ោង១៣និង៣០នាទីថ្ងៃទី៧ខែសីហា ឆ្នាំ២០១៣ នៅចំណុចភូមិអូដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី ខៀវ ឈឿត នាយស្តីទីការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា កាលពីវេលា ម៉ោង១៣ ថ្ងៃទី៧ ខែសីហាឆ្នាំ២០១៣ កម្លាំងនគរបាលការិយាល័យជំនាញ បានទទួលព័ត៌មានថា មានករណីចែកចាយថ្នាំញៀន នៅចំណុចភូមិអូរ ដំបងឃុំអូរដំបង២ស្រុកសង្កែភ្លាម លោកបានបញ្ជាកម្លាំង១ក្រុម ចុះធ្វើការបង្រ្កាប និងឆែកឆេរកឃើញ ម៉ាទឹកកក១ ថង់តូចស្មើនិង ០.៣៣ក្រាមនិង សម្ភារៈប្រើប្រាស់មួយចំនួនទៀត ក្នុងបទល្មើសជាក់ស្តែង រួចនាំយកមកការិយាល័យ ជំនាញ ដើម្បីសាក សួរ។ ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន ត្រូវបានគេស្គាល់ឈ្មោះ ថេត សុជាតា ភេទប្រុស អាយុ២៥ឆ្នាំមានទីលំនៅភូមិ កម្មករសង្កាត់ ស្វាយប៉ោក្រុងបាត់ដំបង។
ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ី ចែកចាយថ្នាំញៀនបាន រយៈពេលជាង៥ខែ ពិតប្រាកដមែន។ ដោយខ្លួន បានទិញពីគេមក១ថង់តូចក្នុងតម្លៃ៣៥.០០០រៀល និងលក់ចេញវិញតម្លៃ១០ដុល្លារ ហើយការលក់ថ្នាំញៀន នេះក្នុង១ថ្ងៃលក់ បាន៤ទៅ៥ថង់ រួចបានចំណេញទុក ប្រើប្រាស់ខ្លួនឯងផង ។ លុះដល់ថ្ងៃចុងក្រោយ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។
បច្ចុប្បន្នមន្រ្តីនគរបាល ការិយាល័យជំនាញបាន កសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យនិងវត្ថុតាង ទៅតុលាការ ខេត្តដើម្បីចាត់ការ តាមច្បាប់រួចរាល់ហើយ៕