នគរបាលជាតិ ·
Share to:
Facebook ·
Google+ ·
Tweet
ខេត្ត
បន្ទាយមានជ័យ៖បុរស០៣នាក់ស៊ីឈ្នួលបាញ់ថ្នាំស្មៅនៅចំការដំឡូងមី
ឲ្យគេនៅពេលមេឃបម្រុងភ្លៀង
ត្រូវរន្ទះបាញ់បណ្តាលស្លាប់ម្នាក់នៅកន្លែងកើតហេតុចំណែក០២នាក់ទៀត
រងរបួសរហូតសន្លប់បាត់ស្មារតី
បន្ទាប់មកជនរងគ្រោះទាំង០២នាក់ត្រូវបានគេដឹកយកទៅសង្រ្គោះនៅ
មន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី១១
ខែសីហា ឆ្នាំ២០១៣ នៅខាងត្បូងភូមិបឹងស្នោជាង៥០០ម៉ែត្រ
ស្ថិតនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្ត
បន្ទាយមានជ័យ។
បើ
តាមប្រភពព័ត៌មានពីនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ជនរងគ្រោះ
បាត់បង់ជីវិតមានឈ្មោះ រស់ រី អាយុ២៤ឆ្នាំ
មកស្នាក់នៅបណ្តោះអាសន្នធ្វើជាកម្មករនៅភូមិ ឃុំខាងលើ
មានស្រុកកំណើតនៅខេត្តសៀមរាប។ជនរងគ្រោះទទួលរងរបួសមានឈ្មោះ នង់
អែក អាយុ២៥ឆ្នាំ ប្រកបមុខរបរកម្មកររស់នៅភូមិខ្លែងពណ៌ជើង
ឃុំស្លក្រាម ស្រុកស្វាយចេក និងឈ្មោះ គុំ អាយុ២៥ឆ្នាំ
មកស្នាក់នៅបណ្តោះអាសន្ននៅភូមិ ឃុំខាងលើ ស្រុកកំណើត នៅ
ខេត្តសៀមរាប។បើតាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា៖មុនពេលកើត
ហេតុគឺមានកម្មករចំនួនជាង១០នាក់បានស៊ីឈ្នួលបាញ់ស្មៅចំការ
ដំឡូងមី ឲ្យម្ចាស់ចំការឈ្មោះ សៀង ដាវី ភេទ ប្រុស អាយុ៥២ឆ្នាំ រស់
នៅខេត្តបាត់ដំបង។ លុះបន្ទាប់មកស្រាប់តែមានមេឃខ្មៅ លាយឡំ
ជាមួយផ្គររន្ទះ និងភ្លៀងធ្លាក់មួយចំនួន ។ឃើញមេឃមានសភាពដូច្នេះ
កម្មករខ្លះបាននាំគ្នា ទាញទូរស័ព្ទពីហោប៉ៅបិទ ប៉ុន្តែ
មិនទាន់បានបិទផង ស្រាប់តែរន្ទះបាញ់លាន់ស្នូរយ៉ាងកក្រើក
ត្រូវចំជនរងគ្រោះទាំង០៣នាក់ដេកដួលរណូករណែល។
បន្ទាប់មកគេឃើញឈ្មោះ រស់ រី បានដាច់ខ្យល់ស្លាប់ទៅហើយ
ចំណែក០២នាក់ទៀត ដេកដួលសន្លប់ ត្រូវបានកម្មករដូចគ្នា
ដឹកយកមកសង្រ្គោះជីវិតនៅមន្ទីរពេទ្យនៅក្រុងសិរីសោភ័ណ។
ក្រោយពីកើតហេតុម្ចាស់ចំការ
បានចាត់ចែងទំនាក់ទំនងសាច់ញាតិមកទទួលយកសពជនរងគ្រោះយកទៅ
ធ្វើបុណ្យ តាម ប្រពៃណីនៅខេត្តសៀមរាប
ក្នុងនោះឧបត្ថម្ភថវិកាគ្រួសារជនរងគ្រោះ១០០០ដូល្លាផងដែរ ៕
Monday, August 12, 2013
បាញ់ថ្នាំដំឡូងមីកំពុងមេឃភ្លៀងរន្ទះបាញ់ ត្រូវមនុស្ស០៣នាក់ស្លាប់ម្នាក់សន្លប់ ០២នាក់
Labels:
ពត៌មាន ជាតិ
