ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 12, 2013

គ​.​ជ​.​ប.​ប្រកាស​​លទ្ធផល​​បណ្ដោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​​ជាតិ​នីតិ​កាល​ទី​៥

​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៥ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) តាមរយៈ​វិទ្យុ និង​ទូរទស្សន៍​ជាតិ​កាល ព្រឹក​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៣ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទទួលបាន​សំឡេង​សរុប​លើស​គណបក្ស​សង្គ្រោះ​ ជាតិ​ជាង​២៨​ម៉ឺន​សំឡេង​។

ដែល​ជា​លទ្ធផល​ទូទាំង​ប្រទេស​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ជា​អ្នកឈ្នះ​ការបោះឆ្នោត​នេះ ដោយ​ទទួលបាន​​សំឡេង​​សរុប​​៣.​២៣៥.៩៦៩​សំឡេង និង​គណបក្ស​សង្គ្រោះ​​​ជាតិ​ទទួលបាន​​២៩៤៦១៧៦​សំឡេង​។
​លទ្ធផល​នោះ​បង្ហាញ​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​​ទាំង​ស្រុង�ចំនួន​៦៨ រីឯ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​តែ​៥៥​អាសនៈ​ប៉ុណ្ណោះ​។
ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ប្រកាស​លទ្ធផល​បោះឆ្នោត​នេះដែរ ដោយ​ប្រកាស​ថា ខ្លួន​ឈ្នះ​ការបោះឆ្នោត​នេះ​ដោយ​ទទួលបាន​អាសនៈ​ចំនួន​៦៣​អាសនៈ​។​
​ការប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការបោះឆ្នោត​ពី​សំណាក់ គ​.​ជ​.​ប​ នេះ បាន​ទទួលរង​នូវ​ការរិះគន់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ​មួយចំនួន និង​គណបក្ស​នយោបាយ​មួយចំនួន​ផង​ដែរ​ដោយហេតុ​ថា មិន​ទាន់​ដោះស្រាយ​បញ្ហា​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នេះ​ចប់​នៅឡើយ​។
ប៉ុន្ដែ​មន្ដ្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​សម្រេច​ប្រកាស​ លទ្ធផល​នៅ​ថ្ងៃទី​១២ ខែ​សីហា​នេះ គឺ​បន្ទាប់ពី​បានបញ្ចប់​ការពិនិត្យ​បណ្តឹងតវ៉ា​ទាក់ទង​នឹង​ការបោះឆ្នោត​។​
​បើ​តាម​ការ​ឲ្យដឹងពី គ​.​ជ​.​ប លទ្ធផល​បោះឆ្នោត​ផ្លូវការនឹង​ប្រកាស​នៅក្នុង​អំឡុង​​ខែ​កញ្ញា​​ខាង​មុខនេះ នៅពេលដែល គ​.​ជ​.​ប ដោះស្រាយ​ពាក្យបណ្ដឹង​នៃ​ការបោះឆ្នោត​នេះ​រួច​រាល់​៕(ដោយៈ​ឃួន សុភ័​ក្រ)​
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII