ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 26, 2013

ការជួបជុំ និង​ លើកទឹកចិត្ត និស្សិតខ្មែរ មុននឹងចេញទៅ បន្ដការសិក្សា នៅបារាំង

ភ្នំពេញៈ កាលល្ងាចថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៣ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានរៀបចំកម្មវិធី ជួបជុំនិស្សិតខ្មែរ ដែលត្រៀមនឹងចេញទៅ បន្តការសិក្សានៅ ប្រទេសបារាំងក្នុងឆ្នាំសិក្សា ២០១៣-២០១៤ ។
Photo by LookingTODAY
នៅក្នុងពិធីជួបជុំ ដើម្បីលើកទឹកចិត្ត ដល់និស្សិតខ្មែរ ដែលត្រូវចាកចេញពី ប្រទេសកម្ពុជា
ទៅបន្ដការសិក្សា នៅប្រទេសបារាំង នាដើមខែកញ្ញា ឆ្នាំ២០១៣ខាងមុខនេះ ក៏មានការអញ្ជើញចូលរួម ជាគណៈអធិបតីពីលោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងជាអតីតនិស្សិតខ្មែរ ធ្លាប់សិក្សានៅបាំរាំង និងលោក លុយ ចណ្ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ព្រមទាំងអតីតនិស្សិតធ្លាប់ សិក្សានៅបារាំង-និស្សិត ត្រៀមចេញទៅបន្ដការ សិក្សានៅបារាំង និងមានការចូលរួមលើកទឹក ក៏ដូចជាចូលរួមស្ដាប់ ដើម្បីផ្លាប់ប្ដូរបទពិសោធន៍ ពីនិស្សិតក្នុងសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ចំនួន ១៩០នាក់ផងដែរ ។
គោលបំណងនៃការរៀប ចំកម្មវិធីនេះឡើង គឺដើម្បីរិតចំណងមិត្តភាព និងការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការសិក្សារវាងអតីតនិស្សិតខ្មែរ ដែលធ្លាប់បានទៅ សិក្សានៅបារាំង និងនិស្សិតខ្មែរដែលត្រៀម នឹងចេញទៅបន្ដការសិក្សា នៅប្រទេសបារាំងក្នុងឆ្នាំសិក្សា ២០១៣-២០១៤នេះ ។ ជាពិសេស គឺការធ្វើបទបង្ហាញ របស់អតីតនិស្សិតខ្មែរ ដែលធ្លាប់សិក្សានៅបារាំង អំពីបទពិសោធន៍នៃការសិក្សា, របៀបនៃការរស់នៅ និងបង្ហាញពីឱកាសការងារ សម្រាបនិស្សិតខ្មែរ ក្រោយពីបញ្ចប់ការសិក្សា នៅប្រទេសបារាំង ដល់និស្សិតដែលត្រៀមចាកចេញនា ពេលខាងមុខនេះ ក៏ដូចជានិស្សិតដែល មានបំណងចង់ចេញ ទៅបន្ដការសិក្សានៅ បារាំងជាបន្ដបន្ទាប់ទៀតផង ។
ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ដែលជាអតីតនិស្សិតខ្មែរមួយរូប ធ្លាប់បានសិក្សានៅបារាំង ក៏បានផ្ដល់អនុសាសន៍ និងបទពិសោធន៍ខ្លះៗ ដល់និស្សិតខ្មែរក្នុងកម្មវិធីនោះ ដោយលោកបានលើកឡើងថា ការចាកចេញទៅបន្ដការសិក្សានៅប្រទេសបារាំង វាមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ព្រោះការសិក្សានៅបរទេស ត្រូវការពេលវេលាយូរ ដើម្បីសម្របទៅតាមកម្មវិធីសិក្សានៃប្រទេសនោះ ។ ម្យ៉ាងវិញទៀត គឺត្រូវការផ្លាស់ប្ដូរបទពិសោធន៍ គ្នាទៅវិញទៅមកទៀតផង ដូច្នេះនិស្សិតខ្មែរគ្រប់រូប ត្រូវព្យាយាមផ្សារទំនាក់ទំនងល្អ ឲ្យបានច្រើនជាមួយនឹងនិស្សិត ដែលទៅបន្ដការសិក្សាក្នុងប្រទេសបារាំង និងនិស្សិតបារាំងផ្ទាល់តែម្ដង ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងវិលត្រឡប់មកចូលរួមជួយអភិវឌ្ឍន៍-បម្រើប្រទេសជាតិវិញ ដោយចំណេះដឹងពិតៗ ។
ចំណែកលោក លុយ ចណ្ណា ក៏បានចូលរួមជំរុញឲ្យនិស្សិតខ្មែរ ដែលជាប់អាហាររូបករណ៍ ទៅសិក្សានៅបារាំងក្នុងឆ្នាំនេះ និងឆ្នាំបន្ដបន្ទាប់ទៀត ត្រូវតែខិតខំសិក្សាឲ្យ បានច្បាស់លាស់លើមុខជំនាញ ដែលខ្លួនបានជ្រើសរើស ដើម្បីទទួលបានជោគជ័យក្នុងទិសដៅការងាររៀងៗខ្លួននាពេលអនាគត ។
គួរបញ្ជាក់ថា និស្សិតខ្មែរ ដែលទទួលបានអាហាររូបករណ៍ ត្រៀមចេញទៅបន្ដការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត នៅសាធារណារដ្ឋបារាំងក្នុងឆ្នាំសិក្សា ២០១៣-២០១៤នេះ គឺមានចំនួនសរុបប្រមាណ ៩០រូប ដែលត្រូវសិក្សាលើផ្នែក ច្បាប់, វិទ្យាសាស្រ្ដនយោបាយ, សេដ្ឋកិច្ច, បច្ចេកវិទ្យា, ស្ថាបត្យកម្ម, កសិកម្ម, និង ភាសាបរទេសជាដើម ។
ជាចុងក្រោយដើម្បីជំរុញឲ្យវិស័យអប់រំក្នុងប្រទេសកម្ពុជា កាន់តែមានភាពរីកចម្រើនខ្លាំងក្លាបន្ថែមទៀតនោះ លោក លុយ ចណ្ណា បានបន្ថែមថា ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបារាំងបានបង្កើនការផ្តល់អាហារូបករណ៍ ដល់និស្សិតខ្មែរកាន់តែច្រើនឡើងៗ ដែលបង្ហាញឲ្យឃើញនូវ ភាពសំបូរបែបនៃធនធានមនុស្ស ក្នុងបណ្តាស្រទាប់យុវជនខ្មែរ ជំនាន់ក្រោយៗទៀត ៕

Photo by LookingTODAY
Photo by LookingTODAY
Photo by LookingTODAY
Photo by LookingTODAY
Photo by LookingTODAY
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII