ភ្នំពេញៈ បន្ទាប់ពីក្រុម ស៊ីវ ច័ន្ទធូ និងក្រុម Caltex
FC ដណ្ដើមបានកៅអីវគ្គពាក់កណ្ដាល់ ផ្ដាច់ព្រ័ត្រនៃពាន Khmer Real
Estate-Cup លើកទី២នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០១៣
នៅល្ងាចថ្ងៃដដែលនោះ ២ក្រុមទៀតដែលត្រូវឡើងទៅ
ប្រកួតនៅវគ្គបន្ដជាមួយក្រុមទាំង២ ក៏បានរកឃើញផងដែរគឺមាន អតីតក្រុមជើងឯករង
Christinair Tour FC និងក្រុម UFC FC ។
នៅក្នុងថ្ងៃតែមួយ នៃការប្រកួតវគ្គ៨ក្រុមចុងក្រោយ ដែលបានធ្វើនៅលើទីលាន My Team នាល្ងាចថ្ងៃអាទិត្យ ទី១៥ ខែសីហាក្រុម Christinair Tour FC បានទម្លាក់ក្រុម Black Eagle FC មិនឲ្យបន្តទៅមុខបាន បន្ទាប់ពី ក្រុមកំពូលតារាងក្នុងពូល B មួយនេះបំបាក់ក្នុងលទ្ធផលបច្ចេកទេស ៦-១ ។
ចំណែកក្រុម URC FC ដណ្ដើមបានកៅអីវគ្គ៤ ក្រុមចុងក្រោយទាំងលំបាក នៅពេលប្រកួតពេញម៉ោង ជាមួយក្រុមរុក្ខាកីឡា ទទួលបានត្រឹមលទ្ធផលស្មើគ្នា ១-១ ។ លទ្ធផលបែបនេះ
លោកអាជ្ញាកណ្ដាលក៏សម្រេច ចិត្តឲ្យក្រុមទាំង២ ទាត់បាល់ប៉េណាល់ទីចំនួន៥គ្រាប់ក្នុងមួយក្រុម ។ ក្នុងការទាត់បាល់ចម្ងាយ១១ម៉ែត្រ ៥គ្រាប់ម្ខាងនោះ ក្រុមទាំង២ធ្វើបានសម្រេច ៤គ្រាប់ដូចគ្នា ទើបអាជ្ញាកណ្ដាលសម្រេចឲ្យក្រុម ទាំង២ទាត់បន្ថែម៥គ្រាប់ម្ខាងទៀត សរុបលទ្ធផលចុងក្រោយក្រុម URC FC បានយកឈ្នះក្រុមរុក្ខាកីឡា ដោយលទ្ធផល ៦-៥ ។
ក្រោយពីចប់ការប្រកួតទាំង២ប្រកួត ខាងលើនេះ ក្រុម Christinair Tour FC និងក្រុម URC FC ត្រូវបានឡើងទៅប្រកួតវគ្គ ១/២ដោយជោគជ័យ ។ ចំណែកក្រុមការពារ តំណែងជើង រុក្ខាកីឡា ត្រូវបានបាត់បង់ឱកាសឡើងទៅប្រកួតនៅវគ្គបន្ដខណៈក្រុម Black Eagle FC ត្រូវហាលអាវដូចគ្នា ។
ឆ្លងកាត់ការប្រកួតវគ្គ៨ ក្រុមចុងក្រោយហើយនោះ សម្រាប់ពូល B នៅសល់តែ១ក្រុមប៉ុណ្ណោះ គឺក្រុម Christinair Tour FC ។ ចំណែកពូល A នៅសល់៣ក្រុមដែលត្រូវឡើងទៅប្រកួតវគ្គពាក់កណ្ដាល់ផ្ដាច់ព្រ័ត្រ គឺមាន ក្រុមស៊ីវ ច័ន្ទធូ, ក្រុម URC FC និងក្រុម Caltex FC ។ ចំពោះកម្មវិធីប្រកួតនៅវគ្គ ១/២នោះ គឺក្រុមខ្លាំង ស៊ីវ ច័ន្ទធូ ជួបក្រុម URC FC និងក្រុម Christinair Tour FC ត្រូវប៉ះជាមួយក្រុម Caltex FC ៕