ភ្នំពេញ
៖
ស្ត្រីម្នាក់ត្រូវក្រុមចោរជិះម៉ូតូដេញស្ទាក់ប្លន់យកម៉ូតូស្កូ
ពីបានសម្រេចកាលវេលាម៉ោង ម៉ោង៩និង៥៥នាទីយប់ថ្ងៃទី២៥ ខែសីហា
ឆ្នាំ២០១៣នៅចំណុចផ្លូវរថភ្លើង ក្រុម៥៨ ភូមិ១៥ សង្កាត់
ទឹកល្អក់ទី១ ខណ្ឌទួលគោក។
ស្ត្រី
រងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ព្រំ សុជាតា
អាយុ២៧ឆ្នាំស្នាក់នៅជាមួយជីដូនផ្ទះលេខ១៦២ ចំណុចកើតហេតុខាងលើ
ជិះម៉ូតូស្កូពី ស៊េរី២០១៣ ពាក់ស្លាកលេខ1BF-5883។ រីឯជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកស្នាស់ពណ៌ខ្មៅ និងមួយគ្រឿងសេ១២៥ពណ៌ខ្មៅ។
ប្រភព
ព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ
ស្ត្រីរងគ្រោះបានជិះម៉ូតូស្កូពីត្រឡប់ពីជួយលក់មឹកអាំងបងប្អូន
លុះមកដល់មុខផ្ទះចំណុចកើតហេតុខាងលើ
ក៏ត្រូវក្រុមជនសង្ស័យ៣នាក់ជិះម៉ូតូ២គ្រឿងមកស្ទាក់ជនរងគ្រោះ
រួចវាយមួយស្វាយកាំភ្លើងដើម្បីប្លន់ម៉ូតូ
ហើយពេលនោះជនរងគ្រោះមិនព្រមប្រគល់ម៉ូតូឲ្យជនសង្ស័យឡើយ
ក៏ប្រតាយប្រតាយប្រតប់រហូតដល់ជនសង្ស័យបាញ់គំរាមមួយគ្រាប់ប្លន់យក
ម៉ូតូនោះ ហើយនាំគ្នាជិះគេចខ្លួនបាត់ស្រមោលតែម្ដង។
បន្ទាប់ពីកើតហេតុស្ត្រីរងគ្រោះត្រូវបានគេជួយសង្គ្រោះដោយដឹកបញ្ជូន
ទៅមន្ទីរពេទ្យឯកជន
ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរក៏បញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ។
រីឯជនសង្ស័យសមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួនផងដែរ៕
