ភ្នំពេញ
៖ យុវជន៣នាក់ត្រូវឪពុក
ម្តាយយុវតី៣នាក់ជាសិស្សសាលាទួនហ្វាចាប់ខ្លួនប្រគល់ឱ្យនគរបាល
ខណ្ឌចំការមន ដោយពួកគាត់បានប្ដឹងចោទប្រកាន់ថា ពួកគេទាំង
៣នាក់បានលួងលោមកូនស្រីរបស់ពួកគាត់តាមបណ្ដាញសង្គមហ្វេសប៊ុក
នាំទៅដេក ផ្ទះសំណាក់អស់មួយយប់។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី២៥ ខែសីហា
ឆ្នាំ២០១៣យុវជន៣នាក់ទី១ឈ្មោះសួស ពិសី អាយុ១៤ឆ្នាំ, ២-ឈ្មោះសុច ចាន់ពិសី អាយុ១៦ឆ្នាំ និង៣-ឈ្មោះ
ស៊ុន ឧត្តម អាយុ១៦ឆ្នាំដូចគ្នា ត្រូវបានឪពុក
ម្តាយយុវតី៣នាក់ជាសិស្សសាលាទួនហ្វាចំនួន៣នាក់ចាប់ឃាត់ខ្លួន
ប្រគល់ឲ្យសមត្ថកិច្ចដោយ ប្ដឹងចោទប្រកាន់ថា ពួកគេទាំង
៣នាក់បានលួងលោមកូនស្រីរបស់ពួកគាត់តាមបណ្ដាញសង្គមហ្វេសប៊ុក
នាំទៅដេក ផ្ទះសំណាក់អស់មួយយប់កាលថ្ងៃទី២៤ឈានចូលថ្ងៃទី២៥ ខែសីហា
ឆ្នាំ២០១៣។
ក្មេងស្រីរងគ្រោះជាសិស្សសាលាទួនហ្វាមិនត្រូវបានគេស្គាល់
អត្តសញ្ញាណនោះទេ។
មិន
មានប្រភពណាអះអាងពីដំណើររឿងដែលនាំឲ្យយុវជនទាំងបីនាក់ណាត់
ក្មេងស្រីរងគ្រោះជាសិស្សសាលាទួនហ្វា ទៅដេកផ្ទះសំណាក់នៅឡើយទេ។
ប៉ុន្តែបើតាមប្រភពពីឪពុកម្តាយក្មេងស្រីបានចោទប្រកាន់ថា
ពួកគេបានលួងលោមកូនស្រីរបស់ពួកគាត់តាមបណ្តាញសង្គមហ្វេសប៊ុកនាំ
ចេញពីសាលាទៅដេកផ្ទះសំណាក់ក្រហមស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ
អស់មួយយប់។
បច្ចុប្បន្នជនទាំងបីនាក់ត្រូវបានសមត្ថកិច្ចក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីធ្វើការចោទប្រកាន់ទោស៕
ឌួងវិរះជ័យ
ព័ត៌មានអន្តរជាតិ
កូនគោចម្លែកមានក្បាលមួយជើងដល់ទៅ៨
ថ្ងៃសៅរ៍ ទី24 សីហា ឆ្នាំ2013 ម៉ោង16:42
កូនគោដ៏ចម្លែកមួយនៅប្រទេសស្វីស មានក្បាលមួយ ស្លឹកត្រចៀកពីរ និងមានជើងរហូតដល់ទៅ៨ឯណោះ។បុរសម្នាក់រស់នៅជាមួយបេះដូងជាប់ពោះវៀនអស់រយៈពេល២៤ឆ្នាំ
ថ្ងៃសៅរ៍ ទី24 សីហា ឆ្នាំ2013 ម៉ោង16:37
បុរសអាយុ២៤ឆ្នាំម្នាក់ឈ្មោះ Huang Rongming មកពី
ខេត្តហឺណាន ប្រទេសចិន
បានរស់នៅជាមួយបេះដូងជាប់ពោះវៀនអស់រយៈពេល២៤ឆ្នាំ
ដែលការជាប់បែបនេះ វាងាយនឹងសម្លាប់រូបគាត់ខ្លាំងណាស់
ហើយក្រុមគ្រូពេទ្យក៏បានធ្វើការវះកាត់ដោយជោគជ័យដើម្បីជួយ
ស្រោចស្រង់ អាយុជីវិតរបស់គាត់។រកឃើញសត្វចម្លែកប្រវែង១៣ហ្វ៊ូតនៅលើឆ្នេរសមុទ្រLuis Siret
ថ្ងៃសៅរ៍ ទី24 សីហា ឆ្នាំ2013 ម៉ោង16:09
សត្វសមុទ្រដ៏ចម្លែកមួយក្បាលបានបង្ហាញខ្លួននៅលើឆ្នេរសមុទ្រLuis Siret ប្រទេសអេស្ប៉ាញ កាលពីថ្ងៃម្សិលមិញនេះ។បុរសម្នាក់រស់ឡើងវិញក្រោយស្លាប់៤៥នាទី
ថ្ងៃសៅរ៍ ទី24 សីហា ឆ្នាំ2013 ម៉ោង15:56
បុរសវ័យ៣៧ឆ្នាំម្នាក់ឈ្មោះTony Yahleមកពីទីក្រុង Dayton រដ្ឋ Ohio សហរដ្ឋអាមេរិកបានរស់ឡើងវិញ បន្ទាប់ពីស្លាប់៤៥នាទី ដោយសារជីពចរ និងបេះដួងគ្មានចលនានោះ។អួតខ្លួនជាគ្រូចាប់ខ្មោចបោកប្រាស់នារីរងគ្រោះរួមសិច
ថ្ងៃសៅរ៍ ទី24 សីហា ឆ្នាំ2013 ម៉ោង15:26
បុរស
ម្នាក់ដែលអួតខ្លួនថា ជាគ្រូចាប់ខ្មោច
ត្រូវបានចាប់ខ្លួនហើយនៅប្រទេសចិន បន្ទាប់ពីលោកបានប្រព្រឹត្ត
អំពើអនាចារលើនារីម្នាក់ដោយបោកប្រាស់នារីរងគ្រោះថា
គាត់នឹងកំចាត់ខ្មោចដែលនៅក្នុងប្រដាប់ភេទនាង
ដោយប្រើលិង្គរបស់គាត់រួចមកនោះ។អង្គការយូនីសេហ្វសហប្រជាជាតិនិយាយចំនួនជនភៀសខ្លួនកុមារស៊ីរីកើនឡើងដល់១លាននាក់
ថ្ងៃសៅរ៍ ទី24 សីហា ឆ្នាំ2013 ម៉ោង14:21
យូនីសេហ្វ ៖ ទីភ្នាក់ងារជនភៀសខ្លួននិងកុមារអន្តរជាតិ ឬ (UNICEF) បាន
និយាយថា
ចំនួនកុមារស៊ីរីដែលរត់ភៀសខ្លួនពីស្រុកកំណើតរបស់ពួកគេទាំង
បង្ខំ បានកើនឡើងដល់ ១លាននាក់ហើយនៅថ្ងៃសៅរ៍នេះ
ពោលគឺវាមានចំនួនពាក់កណ្តាលនៃចំនួនជនភៀសខ្លួនស៊ីរីទាំងអស់
នៅឯ បរទេស ខណៈដែលជម្លោះបានបង្ហាញថា
ពុំមានសញ្ញាណាមួយអាចបញ្ចប់ទៅបាននោះ។ព័ត៌មានជាតិ
ស្គាល់គ្នាតាមហ្វេកប៊ុក ណាត់គ្នាទៅដេកផ្ទះសំណាក់ឪពុក ម្តាយយុវតីរងគ្រោះចាប់ប្រគល់ឲ្យប៉ូលិស
ថ្ងៃច័ន្ទ ទី26 សីហា ឆ្នាំ2013 ម៉ោង08:35
ភ្នំពេញ
៖ យុវជន៣នាក់ត្រូវឪពុក
ម្តាយយុវតី៣នាក់ជាសិស្សសាលាទួនហ្វាចាប់ខ្លួនប្រគល់ឱ្យនគរបាល
ខណ្ឌចំការមន ដោយពួកគាត់បានប្ដឹងចោទប្រកាន់ថា ពួកគេទាំង
៣នាក់បានលួងលោមកូនស្រីរបស់ពួកគាត់តាមបណ្ដាញសង្គមហ្វេសប៊ុក
នាំទៅដេក ផ្ទះសំណាក់អស់មួយយប់។ស្ត្រីម្នាក់ត្រូវក្រុមចោរជិះម៉ូតូដេញស្ទាក់ប្លន់យកម៉ូតូស្កូពីបានសម្រេច
ថ្ងៃច័ន្ទ ទី26 សីហា ឆ្នាំ2013 ម៉ោង08:30
ភ្នំពេញ
៖
ស្ត្រីម្នាក់ត្រូវក្រុមចោរជិះម៉ូតូដេញស្ទាក់ប្លន់យកម៉ូតូស្កូ
ពីបានសម្រេចកាលវេលាម៉ោង ម៉ោង៩និង៥៥នាទីយប់ថ្ងៃទី២៥ ខែសីហា
ឆ្នាំ២០១៣នៅចំណុចផ្លូវរថភ្លើង ក្រុម៥៨ ភូមិ១៥ សង្កាត់
ទឹកល្អក់ទី១ ខណ្ឌទួលគោក។រថយន្តរ៉ង់រ៉ូវែបុកស្តារីចកូរ៉េលើផ្លូវខ្វែង បើងដូចស្លឹកក្រឡាប់សង្កត់ម៉ូតូនិងមនុស្ស៤នាក់រង របួសធ្ងន់និងស្រាល
ថ្ងៃច័ន្ទ ទី26 សីហា ឆ្នាំ2013 ម៉ោង08:27
ភ្នំពេញ
៖
រថយន្តសេរីទំនើបម៉ាករ៉ង់រ៉ូវែបើកលឿនដូចហោះជ្រុលទៅបុករថយន្ត
ស្តារិចកូរ៉េ នៅលើផ្លូវខ្វែងចំណុចផ្លូវលេខ៣៦០កែងផ្លូវលេខ១៦៣
ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១
ខណ្ឌចំការមនបណ្ដាលឲ្យរថយន្តស្តារិចបើងក្រឡាប់សង្កត់ម៉ូតូនិងកង់
រងរបួសមនុស្សធ្ងន់ស្រាល៤នាក់។បើករថយន្តបាឡែនបុកបុរសម្នាក់របួសធ្ងន់ព្យាយាមរត់គេចតែត្រូវក្រុមម៉ូតូកង់បីក្របួចជាប់
ថ្ងៃច័ន្ទ ទី26 សីហា ឆ្នាំ2013 ម៉ោង07:39
ប៉ោយប៉ែត
៖ បុរសម្នាក់បានរងរបួសស្រាល
ហើយត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ
បន្ទាប់ពីត្រូវម្ចាស់រថយន្តបាឡែនមួយគ្រឿងបុក
រួចព្យាយាមបើករត់
តែការប៉ុនប៉ងរត់គេចនេះមិនបានសម្រេចឡើយដោយត្រូវក្រុមអ្នក
ម៉ូតូកង់៣ដេញស្ទាក់ចាប់បាន។ឆេះផ្ទះស្តុកថ្មទូរស័ព្ទមួយកន្លែងនៅសង្កាត់វាលវង់
ថ្ងៃអាទិត្យ ទី25 សីហា ឆ្នាំ2013 ម៉ោង20:38
ភ្នំពេញ
៖ នៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៣នេះ
មានអគ្គិភ័យមួយបានឆាបឆេះផ្ទះជាន់ទី១ក្នុងសំណង់ផ្ទះល្វែងមួយ
កន្លែងស្ថិតនៅចំណុចផ្លូវច្រកថ្មី ក្រុម១០
សង្កាត់វាលវង់ខណ្ឌ៧មករា ទល់មុខស្តង់បូរីកីឡាថ្មី។
អានអត្ថបទទាំងស្រុង...



