Written by បុរសស៊ីវិល័យ // August 13, 2013 // កម្សាន្ត - កីឡា & សុខភាព, សុខភាពសំរស់&ភេទ // No comments

យោងតាមការស្រាវជ្រាវរបស់អ្នកជំនាញអង់គ្លេស បានបង្ហាញថា ការប្រឈមចំពោះជំងឺទឹកនោមផ្អែមនឹងមានការថយចុះពិតប្រាកដ ប្រសិនបើអ្នកជំងឺបានទទួលទានបន្លែ និងផ្លែឈើពណ៌បៃតង ក្នុងបរិមាណច្រើន។ ក្នុងការស្រាវជ្រាវ អ្នកជំនាញបានសិក្សាលើមនុស្ស ប្រមាណជា ២០.០០០ នាក់ ដែលមានអាយុចន្លោះ ៣០-៧៤ ឆ្នាំ ពីប្រទេសមួយចំនួន ដូចជា អាមេរិក ចិន និងហ្វាំងឡង់ដ៍ ដើម្បីសិក្សាពីទំនាក់ទំនងរវាងបន្លែពណ៌បៃតង នឹងការថយចុះនៃជំអឺទឹកនោមផ្អែម។
លទ្ធផលបង្ហាញថា អ្នកដែលទទួលទានបន្លែ និងផ្លែឈើដូចជា ស្ពៃ ប្រូកខូលី ស្ពៃក្តោប ។ល។ ហើយថែមទាំងហាត់ប្រាណទៀងទាត់ និងមានពេលទទួលទានដ៏ស្រសើរ អ្នកទាំងនោះនឹងថយចុះការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទ ២ ដល់ទៅ ១៤ % ។ នេះដោយសារផ្លែឈើ និងបន្លែពណ៌បៃតង មានសារធាតុប្រឆាំងរ៉ាឌីកាល់សេរីច្រើន ដូចជាម៉ាញេស្យូម និងអាស៊ីដខ្លាញ់ អូមេហ្គា ៣ ដែលជួយឲ្យសុខភាពរាងកាយល្អ។
បច្ចុប្បន្ន មនុស្សប្រហែល ១៨០ លាននាក់ ទូទាំងពិភពលោក កំពុងមានជំងឺទឹកនោមផ្អែម ដោយការចំណាយលើថ្លៃព្យាបាលជំងឺទឹកនោមផ្អែម មានកម្រិតខ្ពស់ក្នុងប្រទេសអភិវឌ្ឍន៍។ រីឯប្រទេសកំពុងអភិវឌ្ឍន៍យល់ថា មានការពិបាកក្នុងការដោះស្រាយនូវជំងឺនេះ។ រហូតមកទល់ពេលនេះ នៅមិនទាន់មានការព្យាបាលឲ្យបានជាសះស្បើយឡើយ សម្រាប់ជំងឺទឹកនោមផ្អែម។ ប៉ុន្តែអ្នកជំងឺអាចការពារ និងសម្រាប់ជំងឺនេះ ដោយការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ឲ្យមានសុខភាពល្អ៕
ប្រែសម្រួល ៖ សុនីតា o(o_O)o
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ គេហទំព័រ ស៊ីវិល័យ
