ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

តើ​​​ទំនាក់​​ទំនង​​​របស់​​​អ្នក​​​រឹងមាំ​​​​កម្រិត​ណា​ជា​មួយ​​​​មិត្ត​​ប្រុស​?​

76951740-south-korean
សាក​ល្បង​​ធ្វើ​​តេស្ត​​ ទំនាក់​ទំនង​​របស់​​អ្នក​នឹង​​មិត្ត​​ប្រុស​ ជាមួយ​​ចំណោទ​​សួរ​​នេះ​​ថា​ តើ​​អ្នក​​ទាំង​ពីរ​​ស្រលាញ់​គ្នា​​ទៅ​​វិញ​​ទៅ​​មក​​ដល់​​កម្រិត​​ណា​?
១. តើ​អ្នក​ទាំង​ពីរ​ បាន​ស្គាល់​គ្នា​អស់​រយៈពេល​យូរ​ប៉ុន្មាន​ហើយ​?

​ក. ច្រើន​ឆ្នាំ​កន្លងមកហើយ​
​ខ. មិន​ជា​យូរ​ណាស់ណា​ទេ​
២. តើ​អ្នក​អាច​ប្រាប់​បាន​ទេ​ថា អ្នក​ទាំង​ពីរ​ស្និទ្ធស្នាល​គ្នា​ ដោយ​របៀប​ណា​?
​ក. ពួក​យើង​គឺ​មិន​អាច​នៅ​ឃ្លាត​គ្នា​បានទេ ពីព្រោះ​ពួក​យើង​ព្យាយាម​នៅក្បែរ​គ្នា​ទៅវិញទៅមក​គ្រប់​ពេល​ទាំងអស់
​ខ. ពួក​យើង​គ្រាន់តែ​ស្ថិត​នៅក្នុង​ដំណាក់កាល​មួយ​ដើម្បី​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​
៣. តើ​ជារឿយៗ​អ្នក​ទាំង​ពីរ​ចំណាយពេល​ជួប​គ្នា​ យ៉ាង​ដូចម្ដេច​?
​ក. ពួកយើង​ព្យាយាម និង​ចំណាយពេល​ច្រើន​ដែល​អាច​ធ្វើទៅបាន​ដើម្បី​នៅ​ជាមួយគ្នា​ហើយ​តែងតែ​នៅ​ជាមួយគ្នា​
​ខ. ពួក​យើង​ចំណាយ​ពេល​ច្រើន​ដើម្បី​នៅ​ជាមួយគ្នា​ដូច​ដែល​មិត្ដដ​ទៃ​របស់​ពួកយើង​
៤. តើ​ជារឿយៗ​ គាត់​ក្រឡេក​មើល​អ្នក​យ៉ាងដូចម្ដេច​?
​ក. គាត់​ក្រឡេក​មើល​ស្ទើតែ​គ្រប់​ពេលវេលា​នៅពេល​ដែល​ពួក​យើង​មិន​យកចិត្ដទុកដាក់​និង​គ្នា​
​ខ. ខ្ញុំ​ដឹង​ថា​គាត់​ក្រឡេកមើល​ខ្ញុំ​ញឹកញាប់​ដែរ​
៥. តើ​គាត់​ធ្លាប់​កាន់ជើង​គាំទ្រ​អ្នក​ដែរឬទេ​?
​ក. គាត់​តែងតែ​គាំទ្រ​ខ្ញុំ​ជានិច្ច​
​ខ. គាត់​គាំទ្រ​ខ្ញុំ​នៅ​ពេល​គាត់​មាន​អារម្មណ៍​ថា ខ្ញុំ​គឺ​ត្រូវ ហើយ​មិន​គាំទ្រ​នៅពេល​ខ្ញុំ​ធ្វើ​ឱ្យ​មាន​កំហុស​
៦. តើ​គាត់​ការពារ​អ្នក រឺទេ​? 
​ក. គាត់​ការពារ​ខ្ញុំ​
​ខ. មិនដែល​ឃើញ​ការការពារ​របស់គាត់​ទេ ប៉ុន្ដែ​មិន​ចូលចិត្ដ​ទាល់តែសោះ​នៅពេលដែល​មាន​បុរស​ដទៃ​មក​ចែចង់​ខ្ញុំ​។​
៧. តើ​គាត់​ធ្លាប់​និយាយ​អំពី​រឿង​ថ្ងៃ​អនាគត​ជាមួយ​អ្នក​ដែរ​ទេ​?
​ក. គាត់​និយាយ​អំពី​រឿង​ថ្ងៃ​អនាគត​គ្រប់ពេល ដែល​ទាក់ទង​នឹង​ខ្ញុំ​
​ខ. គាត់​និយាយ​អំពី​រឿង​ថ្ងៃ​អនាគត​ជាធម្មតា​
៨. តើ​គាត់​ធ្លាប់​ទទួល​យកគំនិតរ​បស់​អ្នក​បាន​ច្រើន​ប៉ុណ្ណា​ដែរ​?
​ក. គាត់​ទទួលយក​នូវ​គំនិត​របស់​ខ្ញុំ ហើយ​និង​ធ្វើតាម ប្រសិនបើ​គាត់​គិត​ថា​មិន​អី​
​ខ. គាត់​មិន​ទទួលយក​នូវ​គំនិត​របស់​ខ្ញុំ​ទេ ហើយ​គាត់​គ្រាន់តែ​យក​នៅពេល​គាត់​ចង់​យក​វា​តែប៉ុណ្ណោះ​
៩. តើ​គាត់​ធ្លាប់​លាក់​រឿង​សំងាត់​ជាមួយ​អ្នក​ដែរឬទេ​?
​ក. គាត់​មិន​ដែល​លាក់​រឿង​អ្វី​ជាមួយ​ខ្ញុំ​ទេ ហើយ​អ្វី​គ្រប់យ៉ាង​រវាង​ខ្ញុំ​និង​គាត់​បើ​ចំហ​
​ខ. គាត់​ចង់​រក្សា​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់ ប៉ុន្ដែ​នៅពេល​ខ្ញុំ​បានដឹង​គាត់​មិន​ចូលចិត្ដ​
​ចម្លើយ​ :
​ក - ទំនាក់ទំនង​របស់​អ្នក​ និង​បុរស​នោះ គឺ​មាន​ភាពរឹងមាំ​។ វា​បាន​ធ្វើឱ្យ​អ្នក​ទាំង​ពីរ​ខិតខំ​ថែរក្សា​ទំនាក់ទំនង​ រហូតដល់​កម្រិត​នេះ​។ អ្នក​ទាំង​ពីរ​ គឺ​ព្រួយបារម្ភ​ពី​គ្នា​ទៅវិញទៅមក​ខ្លាំង ហើយ​និង​បាន​ផ្ដល់​នូវ​អាទិភាព​ដ៏​ខ្ពស់​ សម្រាប់​ទំនាក់ទំនង​របស់​អ្នក ​នៅ​ក្នុង​ជីវិត​។​
​ខ - ទំនាក់ទំនង​របស់​អ្នក​ ជាមួយ​បុរស​នោះ​ គឺ​ពុំ​សូវ​រឹងមាំ​ទេ។ វា​ត្រូវ​ការខិតខំ​បន្ថែមទៀត ​ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​នេះ​ស្ថិត​ថេរ​ជា​និរន្ដរ៍​។ អ្នក​ទាំង​ពីរ​ ត្រូវការ​ចំណាយ​ពេល​បន្ថែម ដើម្បី​នៅ​ជាមួយគ្នា​ និង​យកចិត្ដ​គ្នា​ទៅ​វិញ​ទៅ​មក ​ឱ្យ​បាន​កាន់​តែ​ប្រសើរ និង​ដើម្បី​ធ្វើឱ្យ​ទំនាក់ទំនង​នេះ​ កាន់តែ​រឹងមាំ​ឡើង​។
ប្រែសម្រួល៖ អាចារ្យស្នេហ៍.
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII