វិទ្យុអូស្ត្រាលី ដាក់បញ្ចូលថ្ងៃ 15 August 2013, 16:51 AEST
បន្ទាប់ពីកងកម្លាំងសន្តិសុខ
បើកការវាយប្រហារទៅលើបាតុករក្នុងប្រទេសអេហ្ស៊ីប
ក្រុមអ្នកគាំទ្រប្រធានាធិបតី Mohammed Morsi
ដែលធ្លាក់ពីដំណែងនិយាយថា មានមនុស្សជាង
២០០០នាក់ស្លាប់ក្នុងការសម្លាប់រង្គាលនោះ
ក៏ប៉ុន្តែក្រសួងសុខាភិបាលរបស់អេហ្ស៊ីបបាននិយាយថា
មកទល់នឹងព្រឹកនេះ
កំណត់ចំនួនអ្នកស្លាប់ទូទាំងប្រទេសអេហ្ស៊ីបគឺ១៧៨នាក់
ដោយរួមទាំងមន្ត្រីប៉ូលិសចំនួន ៤៣នាក់ផងដែរ។
ទូទាំង ប្រទេសអេហ្ស៊ីបពេលនេះ ស្ថិតក្រោមកម្រិតបម្រាមគោចរណ៍ ហើយយោធាគាំទ្ររដ្ឋាភិបាល បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពមានគ្រោះអាសន្ន។
កាលពី ម្សិលមិញនៅប្រទេសអេហ្ស៊ីប បន្ទាប់ពីព្រះអាទិត្យរះ, កងកម្លាំងសន្តិសុខ បានឡោមព័ទ្ធតំបន់ដែលមានប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹង រដ្ឋាភិបាលពីរកន្លែង ដោយមានគ្រឿងចក្រម៉ាស៊ីនឈូសដី ដែលមានសណ្ឋានដូចរថក្រោះ ទៅទំលាយហ្វូងបាតុករ។ សាក្សីដែលបានឃើញហេតុការណ៍នោះ និយាយថា កងកម្លាំងសន្តិសុខ បានបាញ់ទៅលើហ្វូងបាតុករបណ្តាលឲ្យមានការបាត់បង់ជីវិតមនុស្ស ជាច្រើននាក់។
ព័ត៌មាននៃការសម្លាប់គ្នានៅប្រទេសអេហ្ស៊ីប បានធ្វើឲ្យមានការធ្វើបាតុកម្មមួយក្នុង ភាគខាងត្បូងឈាងខាងលិច នៃទីក្រុងស៊ីដនីយ៍កាលពីយប់មិញ ដោយពលរដ្ឋអូស្ត្រាលីមានដើមកំណើតមកពីប្រទេសអេហ្ស៊ីប។
ក្នុង នោះលោក Mohammed Hilal មានប្រសាសន៍ថាមនុស្សប្រមាណជា ៣០០នាក់បានប្រមូលផ្តុំគ្នា នៅស្ថានីយរថភ្លើងមួយក្នុងក្រុងស៊ីដនីយ៍ ដើម្បីទាមទារការកាត់ទោសអន្តរជាតិចំពោះអ្វីដែលលោករៀបរាប់ថា ជាការសម្លាប់រង្គាល។ សូមស្តាប់ប្រសាសន៍លោក Mohammed Hilal ដែលបញ្ចូលសំឡេងជាភាសាខ្មែរ ដោយលោក ឃុន អាឡិច៖
"ពួកយើងប្រមូលផ្តុំគ្នានៅទីនេះ, ៣ រយនាក់, ធ្វើបាតុកម្មនៅមុខស្ថានីយរថភ្លើង Lakemba, ប្រឆាំងនិងដាក់ទោសដល់ការសម្លាប់រង្គាល, នៅពេលនេះ មនុស្សរាប់រយនាក់រងការសម្លាប់ក្នុងប្រទេសអេហ្ស៊ីប។
នៅពេលដែលយើងឮព័ត៌មានពីអេស្ស៊ីប យើងមិនអាចឈរមើលដោយមិនអើរពើនោះទេ។
ខ្ញុំ ជឿជាក់ថា រាល់ពលរដ្ឋអេហ្ស៊ីប ដែលស្មោះត្រង់ និងរាល់មនុស្សជាតិដែលស្មោះត្រង់ ដែលមានទឹកចិត្តមនុស្សធម៌ យល់ពីអារម្មណ៍មនុស្សដូចគ្នា, ដែលចង់មានសេរីភាពក្នុងពិភពលោកនេះ, នឹងចេញមកជំទាស់និងដាក់ទោសចំពោះការសម្លាប់រង្គាលក្នុងប្រទេសអេហ្ស៊ីបនេះ។"
នៅ ព្រឹកនេះ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោក Bob Carr មានប្រសាសន៍ថា ពលរដ្ឋអូស្ត្រាលីទាំងឡាយ ដែលនៅក្នុងប្រទេសអេហ្ស៊ីប គួរចាកចេញពីប្រទេសនេះ, ហើយអ្នកទេសចរដែលមានគម្រោងធ្វើដំណើរទៅប្រទេសនេះ គួរពិចារណាពីគម្រោងរបស់ខ្លួនឡើងវិញ។
អូស្រ្តាលីបានអំពាវនាវ ឲ្យភាគីទាំងពី មានការអត់ធ្មត់ និងជៀសវាងអំពើហិង្សា, ហើយអំពាវនាវដល់រដ្ឋាភិបាលអេហ្ស៊ីប ឲ្យបង្ហាញ "ការគោរពចំពោះសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋរបស់ខ្លួនទាំងអស់ ដោយរួមទាំងសិទ្ធិក្នុងការធ្វើបាតុកម្មដោយសន្តិភាពអហិង្សាផង ដែរ។
(សំឡេង លោក Bob Carr)
កាលពីថ្ងៃ ទី៣ ខែកក្កដា ឆ្នាំ២០១៣, កងកម្លាំងប្រដាប់អាវុទ្ធ បានទម្លាក់ប្រធានាធិបតីជាប់ឆ្នោត គឺលោក Mohammed Morsi ចេញពីតំណែង, ផ្អាករដ្ឋធម្មនុញ្ញជាបណ្តោះអាសន្ន ហើយតែងតាំងថ្នាក់ដឹកនាំរដ្ឋថ្មីជំនួសថ្នាក់ដឹកនាំរដ្ឋ សម័យលោក Mohammed Morsi ។
ហេតុការណ៍ទាំងនេះ កើតឡើង បន្ទាប់ពី លោក Mohammed Morsi បដិសេធ មិនព្រមចុះពីដំណែង ទោះបីជាប្រជាជលរដ្ឋទូទាំងប្រទេសរាប់សែននាក់ បានធ្វើបាតុកម្មប្រឆាំងនឹងលោក។
តាំងពីពេលចាកចេញរបស់លោក Mohammed Morsi បាតុកម្មដែលមានបាត់បង់ជីវិត រវាងក្រុមអ្នកគាំទ្រលោក Mohammed Morsi និងក្រុមអ្នកមិនគាំទ្រ បានកើតឡើងជាបន្តបន្ទាប់ និងបានជម្រុញឲ្យមានព្រឹត្តិការណ៍សម្លាប់គ្នាយ៉ាងសន្ធឹកសន្ធាប់ នៅប្រទេសអេហ្ស៊ីបកាលពីម្សិលមិញនេះ រហូតដល់មានការប្រកាសអាសន្នជាតិ៕