បន្ទាយមានជ័យ៖ បន្ទាប់ពីបណ្តាញព័ត៌មានចេញ ផ្សាយ
ពីការឃុបឃិតគ្នារវាងឈ្មួញខិលខូច និងមន្រ្តីនគរបាល ការពារព្រំដែនគោកលេខ៨៩១
នាំទំនិញគេចពន្ធរួចមកនោះ ស្រាប់តែមានឈ្មួញនាំមាន់ចូលពីប្រទេសថៃជាច្រើន
បានអះអាងថា មន្ត្រីនគរបាល៨៩១ បានបិទច្រកព្រំដែនជាបណ្តោះអាសន្ន
បណ្តាលឲ្យមាន់ងាប់ និងប្រឈមការខាតបង់យ៉ាងច្រើនផងដែរ។
នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ មានឈ្មួញមួយចំនួន
បានទូរសព្ទ័មកកាន់អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលប្រចាំនៅខេត្តបន្ទាយមានជ័យថា ពួកគាត់មានការលំបាកយ៉ាងខ្លាំងពេល ដែលកាសែតចុះផ្សាយធ្វើឲ្យ តាមច្រករបៀងនីមួយៗ ភាគខាងត្បូង ក្រុងប៉ោយប៉ែត ក្រោមការគ្រប់គ្រងរបស់នគរបាល៨៩១ ត្រូវគេបិតលែង ឲ្យក្រុមឈ្មួញនាំទំនិញឆ្លងកាត់ទៀតហើយ។
ក្រុមឈ្មួញបានត្អូញត្អែប្រាប់ទៀតថា ពួកគាត់ បានបញ្ជាទិញមាន់ពីខាងថៃ រាប់ពាន់ក្បាលយកទៅបោះឲ្យម៉ូយ តាមផ្សារ ដើម្បីលក់ពេលសែនក្បាលទឹកខាងមុខ តែពេលនេះមាន់ពួកគាត់បានងាប់បណ្តើរៗហើយ នៅមាត់អូរ ខាងដីថៃ ដោយសារតែនគរបាលការពារព្រំដែន៨៩១ មិនអនុញាតឲ្យនាំចូលទៀតនោះទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣កន្លងទៅនេះ មានសេចក្តីរាយការណ៍ជាច្រើន បានឲ្យដឹងថា ឈ្មួញ បាននាំចូលមាន់រស់ និងទំនិញគេចពន្ធសព្វសារពើ ចូលពីថៃមកកម្ពុជា តាមច្រករបៀងក្រោមការគ្រប់គ្រង របស់នគរបាលការពារព្រំដែន៨៩១ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ភាគច្រើនសកម្មភាពទាំងនេះ តែងតែ កើតមាននៅច្រករបៀងខាងក្រោយ និង ច្រកដើមអង្ក្រង ខាងលិចវត្តមុងចិន ក្រុងប៉ោយប៉ោយប៉ែត មានមេប៉ុស្តិ៍បុរី ថ្មីឈ្មោះ ភោគ វិបុល និងឈ្មោះ ផល ជាអ្នកគ្រប់គ្រង ហើយក៏ជាអ្នកឃុបឃិតជាមួយឈ្មួញរកស៊ីរបរនេះ។
មិនត្រឹមតែប៉ុណ្ណោះប៉ុស្តិ៍មួយនេះ ក៏មានការនាំចូលហ្គាសរាប់សិបធុងចូលមកដែរ ក្នុងមួយយប់ៗមិនតិចជាង៤ទៅ ៥រថយន្តកូរ៉េនោះទេ។ មានឈ្មួញឈ្មោះ ចែនាង នាំមាន់ចូលតាមច្រកនេះ រាប់សិបទ្រុងមាន់។
ច្រករបៀងក្រោយទីសត្តឃាតជ្រូកក្រុងប៉ោយប៉ែតវិញ ច្រករបៀងនេះ គ្រប់គ្រងដោយមេប៉ុស្តិ៍ ឆែម ចំប៉ា ក្រៅពីនាំ ចូលមាន់រស់ ទំនិញចាប់ហ៊ួយ និងសំបកដប ក៏មាននាំចេញខោអាវគីប និងអេតចាយរាប់សិបតោនទៅកាន់ ប្រទេសថៃ ដែលច្រកមួយនេះ គេធ្វើក្បូនដាក់ធុងសាំង ដើម្បីសម្រាប់ដឹកជញ្ជូនទំនិញទាំងនោះ ទៅមកឆ្លងអូរព្រំ ដែន។ ច្រកនេះ មានឈ្មួញម្នាក់ឈ្មោះ តាបូ ជាថៅកែនាំមាន់ចូល ដើម្បីយកទៅលក់នៅផ្សារអគ្គ។
ច្រកស្ទឹងបត់ ក៏មិនណយដែរក្រៅពីនាំចេញខោអាវគីប ក៏មានការនាំចូលទំនិញចាប់ហ៊ួយគេចពន្ធចូលមកកម្ពុជា យ៉ាងគគ្រឹកគគ្រែងផងដែរ ហើយទីនេះ មានថៅកែទំនិញធំចំនួន02ដែលលិចធ្លោខាងនាំទំនិញចូលមក ដើម្បីយក ទៅចែកចាយតាមខេត្តទាំងឡានៗ គឺឈ្មោះ ចែ ធី និងចែផន។ ច្រកនេះមានលោកមេប៉ុសិ៍្តឈ្មោះ ភឹម ណាង ជា អ្នកគ្រប់គ្រង។
ដោយសារលំហូរទំនិញគេចបន្ធច្រើនពេក លោក ឡុង សំណាង មេបញ្ជាការរងវរៈនគរបាលការពារព្រំដែន៨៩១ វិញ បានធ្វើរោងយ៉ាងធំ សម្រាប់ស្តុកទំនិញគេចពន្ធ ទំនិញចាប់ហ៊ួយ ទឹកក្រូច ទឹកដោះគោ ស្កសរ ត្រីខ អាគុយចា ស់ៗ និង មាន់ ទា រស់ មួយយប់ៗជាច្រើនរថយន្តយីឌុប។ ច្រករបៀងមួយនេះ មានឈ្មួញ ដែលមានប្រជាប្រិយ ភាព និងឥទ្ធពលជាងគេ ១. ឈ្មោះ យឿន យឿក ២. ឈ្មោះ ចែភណ្ឌ័ ៣. ឈ្មោះ អ៊ិត និងទី៥. ឈ្មោះ ផាត ក្នុង មួយយប់ៗ ចាប់ពីម៉ោង១១យប់ ដល់ម៉ោង៤ទាបភ្លឺឈ្មួញ បានប្រើកម្មករនាំយកមាន់ទៅចែកចាយតាមផ្សារទូទាំង ក្រុងប៉ោយប៉ែត ហើយរថយន្តតូចធំ បានដឹកមាន់រាប់ពាន់ក្បាលទៅឲ្យម៉ូយនៅសិរីសោភ័ណ ខេត្តបាត់ដំបង ខេត្ត សៀមរាប និងភ្នំពេញ។
បើទោះបីជាសកម្មភាពល្មើសទាំងនេះបានកើតយ៉ាងពេលបន្ទុក ដឹកតាមផ្លូវជាតិលេខ៥យ៉ាងភ្លូកទឹកភ្លូកដី ក៏ដោយ នៅតាមដងផ្លូវជាតិមួយនេះ ពីជាយដែនទៅក្រុងសិរីសោភ័ណ គេពុំដែលឃើញមានសមត្ថកិច្ចជំនាញណាចេញ មកបង្រ្កាបឡើយ ។ ការមិនចេញមកបង្រ្កាបនេះ ត្រូវបានក្រុមអាជីវករទាំងនោះ និយាយថា ឲ្យតែមានប្រាក់បង់ឲ្យ ពេទ្យសត្វ និងអស់លោកសមត្ថកិច្ចចង់ដឹកមាន់ និងទំនិញគេចពន្ធឲ្យបាក់រថយន្តទៀត ក៏គ្មានអ្នកចាប់ដែរ៕