បាត់ដំបងៈ កម្លាំងអាវុធហត្ថ ក្រុងបាត់ដំបង
ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៣នាក់និងម៉ាទឹកកក
៣កញ្ចប់ស្មើ និង១៨៦.៨០ក្រាម កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៨ខែសីហា
ឆ្នាំ ២០១៣ នៅចំណុចមុខអាហារដ្ឋាន អ៊ិចហ្គោល ស្ថិតក្នុងភូមិរំចេក៥
សង្កាត់រតនៈ ក្រុងបាត់ដំបង នាំយកមកសាកសួរ រួចកសាងសំណុំរឿង
បញ្ជូនខ្លួនទៅតុលាការខេត្តដើម្បីចាត់ការតាមច្បាប់ ។ ឯបក្ខពួក២នាក់ ទៀត
បានបើករថយន្តបំបុករថយន្តសមត្ថកិច្ច រហូតដល់ស្រុកមោងឬស្សី ទុករថយន្តចោល
គេចខ្លួនបាត់ នៅវេលាម៉ោង១២ ថ្ងៃដដែល ។
លោកអនុសេនីយ៍ឯក សំ វីឡុង មេបញ្ជាការរង អាវុធហត្ថក្រុងបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ កែវ សំអឿន ភេទប្រុស អាយុ៣៥ឆ្នាំ
មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ.ឃុំ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ចំណែកបក្ខពួក២នាក់ទៀត មិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ ។
តាមរបាយការណ៍ របស់សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៣ នៅចំណុចមុខអាហារដ្ឋាន អ៊ិចហ្គោល ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ក្រោយពីកម្លាំង បានទទួលព័ត៌មានថា មានករណីជួញដូរថ្នាំញៀនភ្លាម លោកបាននាំកម្លាំង១ក្រុម តាម ប្រមាញ់រថយន្តជនសង្ស័យម៉ាកលុច្សស៊ីស LS 400 ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2E 9594 ខណៈជនសង្ស័យ កំពុងបើកបង្វែងដានសមត្ថកិច្ច បន្ទាប់មកជនសង្ស័យម្នាក់ខាងលើ កំពុងធ្វើសកម្មភាព លក់ដូរ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន និងរឹបអូសបានម៉ាទឹកកក៣កញ្ចប់ ស្មើនឹង១៨៦.៨០ក្រាម តែម្តង។ ចំណែករថយន្ត និងបក្ខពួក២នាក់ កំពុងនៅក្នុងរថយន្តដឹងខ្លួន បានបើកបំបុករថយន្តសមត្ថកិច្ច ដើម្បីរំដោះ គ្នាវាមិនបាន ក៏បើករត់ពេញក្រុង ព្រមទាំងមានការផ្ទុះអាវុធដាក់គ្នា រួចបើកគេចខ្លួនបាត់មិនដឹងទៅទីណា តែដោយមានកិច្ចសហការ ជាមួយអាវុធហត្ថគ្រប់ស្រុកទាន់ពេលវេលា ជនសង្ស័យបានបើកគេចទៅដល់ ស្រុកមោងឬស្សី ក៏ទុករថយន្តចោលរួចមនុស្សបានគេចខ្លួនបាត់ ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានឡើងជិះរថយន្តឈ្នួល ពីភ្នំពេញមកបាត់ដំបង ក្រោយមកក៏បាន ឡើងរថយន្តខាងលើ រួចជិះឆ្វែលក្នុងក្រុង ហើយម្ចាស់ថ្នាំបានហុចឲ្យខ្លួន ដើម្បីយកទៅឲ្យម៉ូយ ដោយគេឲ្យ កម្រៃ១.០០០ដុល្លារមិនទាន់បានលក់ផង ក៏ត្រូវសមត្ថកិច្ចចាប់បានតែម្តង ។ ជនសង្ស័យបានបញ្ជាក់ទៀត ថា ខ្លួនធ្លាប់កាន់ថ្នាំឲ្យគេពីលើកមុនម្តងហើយ ដោយបានទទួលកម្រៃ ៣០០ដុល្លារ ។
បច្ចប្បន្នមន្រ្តីជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការតាម ច្បាប់ ។ ចំណែកបក្ខពួក២នាក់ទៀត សមត្ថកិច្ចកំពុងសុំដីកា ពីព្រះរាជអាជ្ញាតាមស្វែងរកចាប់ខ្លួនយកមក ផ្តន្ទាទោសតាមក្រោយ ៕