ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 19, 2013

រថយន្ត Ford Explorer ជារថយន្តស៊េរីថ្មី ដ៏ទំនើបចុងក្រោយ របស់ពិភពលោក

ភ្នំពេញៈ នាពេលបច្ចុប្បន្ននេះ  រថយន្តFord Explorer ស៊េរីថ្មី ដែលកំពុងធ្វើចរាចរ យ៉ាងច្រើនកុះករ នៅតាមបណ្តាផ្លូវនានា ក្នុងប្រទេសកម្ពុជា ត្រូវបានគេមើល ឃើញថា ជាប្រភេទរថយន្តមួយ ដែលមាន រូបរាងស្រស់សង្ហា និងទាន់សម័យ ដោយមានបំពាក់ទៅដោយ បច្ចេកវិទ្យាទំនើប ដែលអាចផ្តល់ ជូននូវសុវត្ថិភាព និងផាសុកភាពខ្ពស់ដល់អ្នកបើកបរ និងអ្នកធ្វើដំណើរ ព្រមទាំងមាន សមត្ថភាព សន្សំសំចៃប្រេងបានខ្ពស់ថែមទៀតផង។
Photo by DAP-NEWS
រថយន្តនេះ ត្រូវបានអ្នកបច្ចេកទេស រថយន្តប្រាប់ឲ្យដឹងថា ទាំងរូបរាងខាងក្នុង និងខាងក្រៅ
របស់រថយន្ត គឺសុទ្ធតែត្រូវបានរចនាឡើងថ្មីទាំងស្រុង ហើយថែមទាំង មានបំពាក់ ទៅដោយលក្ខណៈពិសេសៗ ជាច្រើនសម្រាប់អតិថិជន របស់ខ្លួន។
លោកសេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ត Ford របស់ក្រុមហ៊ុន អ អិម អេ បានមានប្រសាសន៍ថា រថយន្ត Ford Explorer នេះមានលក្ខណៈពិសេសៗ ជាច្រើន ដូចជាពោងពោងសុវត្ថិភាព នៅក្នុងខ្សែក្រវាត់ (Inflatable Rear Seat Belts) សម្រាប់កៅអីជួរទី២ ហើយនេះជាលើកទី១ ហើយដែលFord បានផលិតពោងសុវត្ថិភាព បែបនេះ ដែលវាជាលក្ខណៈពិសេសលើសគេ ដែលពុំមានបំពាក់ ក្នុងរថយន្តដទៃទៀតនោះទេ។
ពោងសុវត្ថិភាពដែលមិនធ្លាប់ មាននេះ អាចការពារក្បាល ទ្រូង និងក អ្នកអង្គុយខាងក្រោយ មិនឲ្យរងរបួស នៅពេលជួបនឹងគ្រោះថ្នាក់។ ប្រពន្ធ័ចូលចត រថយន្ត ដោយស្វ័យប្រវត្តិ (Active Park Assist) របស់រថយន្តFord Explorer អាចឲ្យលោកអ្នកចត រថយន្ត បានដោយងាយស្រួល និងមានសុវត្ថិភាព ដោយលោកអ្នក គ្រាន់តែចុចលើ ប៊ូតុងចូលចត ដោយស្វ័យប្រវត្តិ នោះរថយន្ត នឹងស្វែងរកកន្លែង ចូលចតដោយខ្លួនឯង។ ប្រពន្ធ័ SYNC® និងMyFord Touch® អាចឲ្យលោកអ្នក ធ្វើការបញ្ជាដោយសំលេង ឬក៏អាចTouch នៅលើប្រពន្ធ័អេក្រង់LCD ដើម្បីបញ្ជាទៅលើផ្នែក ជាច្រើនរបស់រថយន្ត។
លើសពីនេះ រថយន្តFord Explorer ក៏មានបំពាក់ទៅដោយប្រពន្ធ័ទប់លំនឹង រថយន្តនៅពេល បើកបរក្នុងផ្លូវកោង និងការពារការក្រឡាប់ផងដែរ។ជាមួយនឹង ប្រពន្ធ័នេះ ទោះបីជាលោកអ្នក បើកបរក្នុងល្បឿនលឿននៅត្រង់ចំណុចផ្លូវកោងខ្លាំងក៏ដោយ Ford Explorer នឹងមានប្រពន្ធ័ទប់លំនឹង រថយន្តមិនឲ្យផ្អៀងទៅម្ខាង ដូចរថយន្តធម្មតានោះទេ។ ប្រពន្ធ័បញ្ជាបញ្ឆេះរថយន្តពីចម្ងាយ (Remote Start) របស់រថយន្ត Ford Explorer អាចជួយកាត់បន្ថយកំដៅក្នុងរថយន្តមុនពេលធ្វើដំណើរ ដែលរថយន្តធម្មតាទាល់តែលោកអ្នកចូលក្នុងរថយន្តទើបបញ្ឆេះម៉ាស៊ីន  ពេលនោះ លោកអ្នក បែកញើសពេញខ្លួនបាត់ទៅហើយ តែសម្រាប់រថយន្តFord Explorer អ្នកអាចបញ្ឆេះរថយន្តពីចម្ងាយ នោះមុនពេលអ្នកឡើងរថយន្ត កំដៅនឹងត្រូវបានកាត់បន្ថយ១០០ភាគរយ។
អ្នកឯកទេស ផ្នែកអភិវឌ្ឍន៍ការផលិតរថយន្ត របស់ក្រុមហ៊ុន  Ford លោកDerrick Kuzak បាននិយាយថា Ford Explorer មានប្រពន្ធ័ផ្តល់សញ្ញាស្ថានភាព ផ្លូវជុំវិញរថយន្តក្នុងពេលបើកបរ ដែលមានដូចជាប្រពន្ធ័កាមេរ៉ា ដើម្បីផ្តល់សញ្ញាពីស្ថានភាពផ្លូវនៅពេលផ្លូវចង្អៀតពេក ឬក៏រថយន្ត កៀកនឹងរបស់អ្វីមួយខ្លាំងពេក ដែលសញ្ញានោះនឹងអាចឲ្យអ្នកបើកបរមានការប្រុង
ប្រយត្ន័ជាមុន។ ប្រពន្ធ័គ្រប់គ្រង ការបើកបរលើគ្រប់ស្ថានភាពផ្លូវ (Terrain Management System) ដែលក្នុងនោះ មានការបើកបរចុះចំណោត ការបើកបរលើ ស្ថានភាពផ្លូវរអិល ការបើកបរលើស្ថានភាព ផ្លូវដីខ្សាច់ និងការបើកបរលើស្ថានភាពផ្លូវដីភក់។ ក្រៅពីនេះ Ford Explorer មានប្រពន្ធ័Wifi ដែលអាចឲ្យ លោកអ្នក ប្រើអ៊ិនធឺណែតបាននៅពេលធ្វើដំណើរ ជាមួយនឹងការបំពាក់ដោយម៉ាស៊ីនចាក់ DVD ចំនួនពីរអាចស្តាប់ដោយកាសBluetooth និងមានបាសម៉ាកSony ចំនួន១២ទៀតផង។
អ្នកបច្ចេកទេសរថយន្តFord បានបន្ថែមថា ក្រៅពីនោះ Ford Explorer ក៏នៅមានចំណុចពិសេសៗ ជាច្រើនទៀតដូចជា Ford Explorer ជារថយន្តដែលស៊ីប្រេងតិច កៅអីជួរទី៣របស់រថយន្តនេះ អាចបត់ជាផ្ទៃរាបស្មើដោយប្រពន្ធ័ស្វ័យប្រវត្តិ ភ្លើងនៅក្នុងរថយន្តផ្តល់នូវភាពស្រទន់ ដែលអាចផ្លាស់ប្តូរ បានចំនួន៧ពណ៌។ ទ្វារក្រោយនៃរថយន្តអាចបិទបើកដោយប៊ូតុងបញ្ជា និងមានប្រពន្ធ័កាមេរ៉ា ស្វ័យប្រវត្តិ ប្រពន្ធ័ផ្តល់សញ្ញាពីសម្ពាធខ្យល់ និងមានប្រពន្ធ័លេខសម្ងាត់ជាដើម។
គួរកត់សម្គាល់ផងដែរថា កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ   Ford បានក្លាយជាស្លាកសញ្ញា  ពាណិជ្ជកម្ម(Brand)  ល្បីជាងគេបំផុតលំដាប់ទីមួយ ក្នុងសហរដ្ឋអាមេរិក ទំាងនៅក្នុងវិស័យរថយន្ត   និងវិស័យផលិតផលប្រើប្រាស់ដទៃទៀត នេះបើតាមលទ្ធផលស្រាវជ្រាវ មួយស្តីពីការផ្តល់ចំណាត់ថ្នាក់ លើស្លាកសញ្ញាអាជីវកម្មនានា ក្នុងសហរដ្ឋអាមេរិក របស់ក្រុមហ៊ុន ស្រាវជ្រាវផ្នែកទីផ្សារ YouGov។ ក្រុមហ៊ុនFord ត្រូវបានគេទទួលស្គាល់ថា ជាក្រុមហ៊ុនផលិត រថយន្តឯករាជ្យ របស់អាមេរិក តែមួយគត់ ដែលបានទាក់ទាញ នូវចំណាប់អារម្មណ៍ ពីប្រជាជនជាច្រើន នៅទូទាំងពិភពលោក៕

Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII