ដែលគជបបានប្រព្រឹត្ត។ចំណែកឯសម្តេចហ៊ុន សែនអនុប្រធានគណៈបក្សប្រជាជនដ៍សំបូរអំណាចនិងកាន់កាប់ កម្លាំងប្រដាប់អាវុធយ៉ាងពេញដៃនិងជានាយករដ្ធមន្ត្រីចាំផ្ទះនៃ ប្រទេសកម្ពុជាវិញបានព្រមានជាចំហរតាមប្រព័ន្ធផ្សពផ្សាយថាបន្លា មុតយកបន្លាជោះ ពោលបើមានបាតុកម្មប្រឆាំងក៍មានបាតុកម្មគាំទ្រនោះដែរ។
ចំណែកឯប្រជាពលរដ្ធកម្ពុជាដែលធ្លាប់លឺនិងឃើញព្រឹត្តិការណ៍ បាតុកម្មរវាងអ្នកគាំទ្រនិងអ្នកប្រឆាំងកន្លងមកកាលពីឆ្នាំ១៩៩៨និង ឆ្នាំ២០០៣នោះបានកំពុងតែព្រួយបារម្មណ៍ បើមានករណីនេះកើតឡើងម្តងទៀតនោះ ឈាមខ្មែរនិងហូរទៀតហើយគឺនៅលើផ្លូវសាធារណៈ ដោយសារតែមហិច្ឆតាអ្នកនយោបាយស្រលាញ់អំណាចនៅកម្ពុជា។យ៉ាងមិញប្រជា ពលរដ្ធកម្ពុជាស្អប់ខ្ពើមបំផុតមេដឹកនាំណាដែលយកអំពើហឹង្សាមក ដោះស្រាយបញ្ហា ជាថ្នូរនិងអំណាចខ្លួននិងបក្សពួកខ្លួននោះ។
ចំពោះលោកសុខ ទូច បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក៍បានបញ្ជេញមតិមិនពេញចិត្តទង្វើ ខាងលើនេះដោយលើកឡើងថាការប្រើប្រាស់ប្រជាពលរដ្ធនិង កម្លាំងប្រដាប់អាវុធដើម្បីប្រឆាំងគ្នាទៅវិញទៅមកគឺ មិនមែនជាដំណោះស្រាយដ៍ល្អមួយនោះទេ ៕


