ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 13, 2013

ឯកឧត្តម ទ្រី ណារិន អភិបាលខេត្ត​បន្ទាយមានជ័យ​ បើក​កិច្ចប្រជុំផ្សព្វផ្សាយ​ស្តីពី​ការថែរក្សា​ស្ថិ​រភាព​សន្តិសុខ និងសណ្តាប់ធ្នាប់

ដោយ បញ្ញារិទ្ធ ​ក្រុង​ប៉ោយប៉ែត ៖ កាលពី​វេលា​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៣ នៅក្នុង​ភោជនីយដ្ឋាន ពន្លឺ​នាគ​ទិព្វ ស្ថិតនៅ​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​​ប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្តម ទ្រី ណារិន អភិបាល  ​ ខេត្ត​បន្ទាយមានជ័យ លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត រួម​ទាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ទូទាំង​ខេត្តបន្ទាយមានជ័យ បានបើក​កិច្ចប្រជុំ​ស្តីពី​ការថែរក្សា​ស្ថិរភាព​សន្តិសុខ សណ្តាប់ធ្នាប់ ក្រោយពី​ការបោះឆ្នោត​ជ្រើសតាំង​តំ​ណាង​រាស្ត្រ​នីតិកាល​ទី​៥​កន្លង​ផុ​ត​ ទៅនិង​ដើ​ម្បី​ពង្រឹង​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​នៅតាម​មូលដ្ឋាន​អោយមាន​ស្ថិរភាព ។​
  DSC_1013
​ក្នុង​អង្គពិធី​នោះ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត​បាន​ឡើង​ថ្លែង​ទៅកាន់​អ្នកចូលរួម​
ទាំងអស់​ថា ចាប់តាំងពី​ថ្ងៃទី​២៧ ខែមិថុនា ដល់​ថ្ងៃទី​២៦ កក្កដា ឆ្នាំ​២០១៣ នៅក្នុង​ប៉ោយប៉ែត​ដំណើរការ​ឃោសនាបោះឆ្នោត​របស់​គ្រប់​គណបក្សនយោបាយ​ដែល​ ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទៅ​ ៥ គឺ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព​តាម​ប្រតិទិន​ការងារ​ដែល​បានស្នើ​ សុំ​ទៅ​គណៈកម្មាធិការ​សង្កា​ត់រៀ​ប​ចំការ​បោះឆ្នោត​។ ជារួម​គួរកត់សម្គាល់​បាន​ថា ក្នុង​យុ​ទ្ធ​នា​​ការឃោសនា​រក​សំឡេងឆ្នោត​មាន​គណបក្ស​ចំនួន​ពីរ ដែលមាន​សកម្មភាព​ផុសផុល​គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​លោក​អភិបាល​បាន​បន្តទៀតថា ស្របពេល​នឹង​ដំណើរការ​បោះឆ្នោត​រាប់​ស​ន្លឹ​ក​ឆ្នោត​ត្រូ​វ​បាន​បញ្ចប់​​នា​ ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​កន្លងមកនេះ ទូ​ទាំង​​ក្រុង​ប៉ោយប៉ែត​បាន​ប្រឈម​នឹង​ស្ថានភាព​ទឹកជំនន់ ដោយសារតែ​ទឹកភ្លៀង​យ៉ាង​ជោកជាំ ជាហេតុ​ធ្វើ​ឲ្យ​លិចលង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គម​នា​គ​ម​ន៍​ សាលារៀន វត្ត​អា​រ៉ា​ម និង​លំនៅដ្ឋាន​ប្រពល​រដ្ឋ​ជាច្រើន​ខ្នង រួមនិង​ដី​ស្រែ​ចំ​ការ​ ដែល​ស្ថិតនៅ​សង្កាត់​និមិត្ត និង​សង្កាត់​ប៉ោយប៉ែត ​។ កត្តា​សំខាន់​ចាំ​បាច់​​ត្រូវ​អាជ្ញាធរ​ក្រុង ជាពិសេស​នោះ​គឺ​អង្គភាព​មាន​សមត្ថកិច្ច​រួមមាន នគរបាល​គ្រប់​អង្គភាព​ឈរជើង​នៅក្នុង​ក្រុង កងរាជអាវុធហត្ថ ត្រូវ​ខិតខំ​យក​ចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំង​ក្នុងការ​ជួយសង្គ្រោះ ឧបត្ថម្ភ និង​ការពារ​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​។​
 
​ក្នុង​ឯកឧត្តម ទ្រី ណារិន បាន​ថ្លែង​ទៅកាន់​បងប្អូន​អាជ្ញាធរ សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ថា ទោះបីជា​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ​បាន​​បញ្ចប់​ នៅក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ភាពស្ងប់ស្ងាត់​ក៏ដោយ ចាំបាច់​ត្រូវ​រក្សា​ស្ថិរភាព​សន្តិសុខ សណ្តាប់ធ្នាប់​នៅតាម​មូលដ្ឋាន​ឲ្យ​បានល្អ​។ ប៉ុន្តែ​បើ​ក្រឡេកមើល​ពី​បញ្ហា​ទឹកជំនន់​វិញ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​អំពី​បញ្ហា​សុវត្ថិភាព​ប្រជាពលរដ្ឋ ជាពិសេស​នោះ​គឺ​សុខភាព អនាម័យ ចាស់ជរា ជនពិការ កុមារា​តូចៗ ឲ្យ​ជៀស​ផុតពី​ជំងឺ​ទាំង​ឡាយ​៕ ដោយ ៖ ចិន្តា​
DSC_1024
DSC_1028
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII