ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 13, 2013

រថយន្ត​កុងតឺន័រ​ពន្លះធុន​ដ្រាទាំងព្រ​លឹម​​នៅ​ក្រុងព្រះសីហនុ​


ដោយ បញ្ញារិទ្ធ
​ខេត្ត​ព្រះសីហនុ ៖ រថយន្ត​ធុន​ធំ​សណ្តោង​កុងតឺន័រ​មួយគ្រឿង បាន​រេ​ចង្កូត​ទៅបុក​រថ​យន្ត​ម៉ាក​ធុន​ដ្រា​មួយគ្រឿង​ទៀត​ ដែល​កំពុង​បើកបរ​បញ្ច្រាស​ទិស​គ្នា​ពេញទំហឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​កកស្ទះ​  ​ ចរាចរណ៍​ជាច្រើន​ម៉ោង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​មុខ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត ត្រង់​ផ្លូវ​ចំណោត​លោកយាយ​ម៉ៅ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ​។​
  648be446-833e-4bfc-88ab-ac49bc089e52
​បើតាម​ប្រភពព័ត៌មាន​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ធុន​ធំ ម៉ាក​នីសា​ន់ សណ្តោង​កុងតឺន័រ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-1681 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ញ៉ែម ថា អាយុ​៣១​ឆ្នាំ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ ខណៈ​ពេល​ដែល​​បើកបរ​មកដល់​ចំណុច​កើតហេតុ​ រថយន្ត​កុងតឺន័រ​ក៏បាន​បើក​ចុះ​ពី​លើ​ចំណោទ​ក្នុង​ល្បឿនលឿន​ ស្រាប់​តែ​​បាន​វ៉ា​ក់​ជាមួយ​រថយន្ត​ម៉ាក​ទី​កូ​នៅ​ខាង​មុខ ក៏​បួង​ចង្កូត​គេច​មក​កណ្តាលផ្លូវ ស្របពេលនោះ​ក៏មាន​រថយន្ត​ម៉ាក​ធុន​ដ្រា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-1188 បើកបរ​ដោយបុរស​ម្នាក់​​ឈ្មោះ លី គឹម​លន់ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ជា​អាជីវករ មាន​លំនៅ​ផ្ទះ​លេខ​៩ តាម​ផ្លូវលំ​ម្តុំ​មាត់ទន្លេ​នៅ​ព្រែកលាប ក្នុង​ខណ្ឌឫស្សីកែវ ដែល​កំពុងបើក​ឡើង​ចំណោទ ក៏បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ភាគី​ខាង​រថយន្ត​ធុន​ដ្រា​រង​ការខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់ធ្ងរ​ ។​ ប៉ុន្តែជា​សំណាង​ល្អ​ក្នុង​ហេតុ​ការណ៍​នេះ ​ពុំបាន​បណ្តាល​ឲ្យ​មាន​មនុ​ស្សណា​ម្នាក់​រងរបួស​នោះទេ​។
 
​បន្ទាប់ពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ចរាចរណ៍​ខេត្ត​បាន​ចុះទៅ​អន្តរាគមន៍ ដើម្បី​ធ្វើការ​វាស់វែង និង​បាន​នាំយក​រថយន្ត​ទាំង​២​ទៅ​រក្សា​ទុកជា​បណ្តោះ​អា​សន្ន​​នៅ​​ អធិការដ្ឋាន​របស់​រង់​ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ៕​ ​

5228a9dd-cb87-4540-937d-0e3ac3cfb6ff
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII