មេដឹកនាំសហភាពអឺរ៉ុប(EU) លោក
ហែរម៉ាន វ៉ាន់រ៉ុមពុយ និងលោក ចូសេ ម៉ានុយអែល បារ៉ូសូ
បានព្រមាន
កងទ័ពអេហ្ស៊ីប
និងរដ្ឋាភិបាលបណ្ដោះអាសន្នកាលពីថ្ងៃអាទិត្យថា
ប្លុកនេះនឹងពិនិត្យមើលឡើងវិញនូវទំនាក់ទំនងជាមួយប្រទេសនេះ
លុះត្រាតែអំពើហិង្សាត្រូវបានបញ្ចប់។
ប្រធានក្រុមប្រឹក្សា
អឺរ៉ុបនិងគណៈកម្មការអឺរ៉ុបបាននិយាយថា
ការកើនឡើងបន្ថែមទៀតអំពើហិង្សាអាចមានផលវិបាកដែលមិនអាចទស្សន៍ទាយ
បានជាមុនសម្រាប់ប្រទេសអេហ្ស៊ីប និងប្រទេសជិតខាងរបស់ខ្លួន។
ពួកលោកបាននិយាយថា ផ្លូវនេះនិងមិនទទួលបានជោគជ័យឡើយ។
វាជាការសំខាន់ដែលអំពើហិង្សាត្រូវបញ្ចប់ជាបន្ទាន់។
សេចក្ដី
ថ្លែងការណ៍មួយបាននិយាយថា
ប្លុកប្រទេសទាំង២៨នេះនឹងបន្ដការខិតខំដើម្បីលើកកំពស់ឲ្យមានការ
បញ្ចប់នូវអំពើហិង្សានេះ
បន្ដឡើងវិញនូវការចរចានយោបាយនិងវិលត្រឡប់ទៅរកដំណើរការ
ប្រជាធិបតេយ្យ។ «ចំពោះ
បញ្ហានេះជាមួយសមាជិកទាំងអស់របស់ខ្លួនសហភាពអឺរ៉ុបនឹងពិនិត្យមើល
ឡើងវិញជាបន្ទាប់នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះនូវទំនាក់ទំនងរបស់
ខ្លួនជាមួយប្រទេសអេហ្ស៊ីប
និងជ្រើសរើសយកវិធានការទាំងឡាយសំដៅបន្ដស្វែងរកគោលដៅទាំងនេះ»។
អ្នកការទូតជាន់ខ្ពស់មកពីប្រទេសទាំង២៨របស់ EU នឹង
បើកការពិភាក្សាមួយជាបន្ទាន់នៅក្នុងថ្ងៃច័ន្ទទី១៩ ខែសីហា
ស្ដីអំពីប្រទេសអេហ្ស៊ីបនៅទីក្រុងប្រ៊ុសសែល
ដែលនៅក្នុងនោះពួកគេនឹងអំពាវនាវឲ្យមានការប្រជុំមួយរបស់
រដ្ឋមន្ត្រីការបរទេសនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ EU បានសន្យាជិត៥ពាន់លានអឺរ៉ូនៃប្រាក់កម្ចី និងប្រាប់អំណោយដល់ប្រទេសអេហ្ស៊ីបសម្រាប់ឆ្នាំ២០១២-២០១៣
និងបាននិយាយបន្ទាប់ពីការបណ្ដេញលោកប្រធានាធិបតី ម៉ូហាម៉េត
ម័រស៊ី កាលពីថ្ងៃទី០៣ ខែកក្កដា ថា
ការផ្ដល់ជំនួយនឹងត្រូវស្ថិតនៅក្រោយការពិនិត្យមើលឡើងវិញខណៈដែល
សភាពការណ៍វិវឌ្ឍន៍ទៅមុខនោះ។
នៅ
ក្នុងពេលជាមួយគ្នានេះដែរមេបញ្ជាកងទ័ពអេហ្ស៊ីបបានសន្យាកាល
ពីថ្ងៃអាទិត្យដើម្បីឈរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឈមនឹងអំពើហិង្សា
របស់ជនឥស្លាមនៅក្នុងការកត់សម្គាល់លើកដំបូងរបស់លោកចាប់តាំងពី
ការចាត់ចែងបង្ក្រាបទៅលើពួកអ្នកគាំទ្រប្រធានាធិបតីដែលគេបណ្ដេញ
ចេញពីមុខដំណែងរូបនេះ។ លោក អាប់ដែល ហ្វាតា អាល់ស៊ីស៊ី
បាននិយាយថា
យើងនឹងមិននៅស្ងៀមនៅក្នុងការប្រឈមនិងការបំផ្លាញប្រទេសនោះឡើយ។
លោកស៊ីស៊ី
ឧត្តមសេនីយ៍នៅពីក្រោយរដ្ឋប្រហារយោធាដែលគាំទ្រដោយប្រជាជនបាន
ធ្វើសេចក្ដីថ្លែងការណ៍ដូច្នេះនៅក្នុងអំឡុងពេលជួបប្រជុំជាមួយ
មេបញ្ជាការយោធានិងប៉ូលិស៕
ថាលីយ៉ាន

