ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 19, 2013

ទឹកជំនន់​បន្ត​លិចលង់​កាន់តែ​ច្រើន​ថែម​ទៀត​នៅ​តាម​តំបន់​ជាច្រើន​ ក្នុង​ប្រទេស​ចិន

18-08-2013-c-fullចិន ៖ ​តាម​តំបន់​ក្នុង​ខេត្ត​ហ្កាង​ដុង​ (GuangDong) ស្ថិតនៅ ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន បាន​បន្ត​កើតមាន​ទឹក​​ជំនន់​​​យ៉ាង​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ ក្នុង​រយៈពេល​ជាង​៥០​ឆ្នាំ​កន្លង​មកនេះ។

សេចក្តី ​រាយការណ៍​ឲ្យ​​ដឹង​ថា ទឹក​ជំនន់​ដែល​បន្តកើត​មាន​ធ្ងន់ធ្ងរ​ថែមទៀត​នោះ​បង្ក​ឡើង​​ពី​ព្យុះ​ភ្លៀង​ ទីហ្វុង​ ឈ្មោះ​អុយ​តូ (Utor) ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​កន្លង​មក​នេះ។
ព្យុះ​​ភ្លៀង​អុយតូ​បាន​ចាប់ផ្តើម​​តាំង​ពី​​ថ្ងៃព្រហស្បតិ៍​សប្តាហ៍​មុន​ ធ្វើឲ្យ​​ទឹកទន្លេ​សួ​យ​ជាង (Suijiang) ឡើង ​ខ្ពស់​លើស​សញ្ញា​សម្គាល់​គ្រោះ​ថ្នាក់​ជាច្រើន​ម៉ែត្រ​ធ្វើ និង​បាន​ហូរ​ចូល​ទៅ​កាន់​តំបន់​ផ្សេងៗ​ជាច្រើន​ធ្វើ​ឲ្យ​លិច​បាត់​​ផ្លូវ​​ ចរាចរ​ និង​បណ្តាល​ឲ្យ​បំផ្លាញ​ផល​ដំណាំ​យ៉ាង​ច្រើន​ ដោយ​រួម​ទាំង​លំនៅឋាន​រាប់​សិប​កន្លែង​​ទៀត​ផង​។
ស្រប ​ពេល​​ជាមួយ​នេះ ក្រុម​កម្លាំង​សង្រ្គោះ​​បាន​ចេញ​ប្រតិបត្តិការ​ជួយ​ជន​រង​គ្រោះ ជាប់​នៅ​មួយ​កន្លែង​នាំ​ឆ្ពោះ​ទៅ​កាន់​ទីសុវត្ថិភាព​ខណៈ​រថយន្ត​ជាច្រើន​ ត្រូវ​ជាប់​​នៅ​តាម​ដង​ផ្លូវ​មិន​អាច​បើកបរ​ទៅមុខ​បាន​នោះ៕
វង្ស រិទ្ធី
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII