យូអិន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ
បានចេញផ្សាយនៅថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ ២០១៣ នេះថា
អង្គការសហប្រជាជាតិនៅថ្ងៃអង្គារ បានសម្រេចចុះហត្ថលេខា
ឲ្យប្រើប្រាស់នូវអនុសញ្ញា ស្តីពីពលកម្មតាមដែនសមុទ្រ (MLC) ហើយ
ដោយបានអំពាវនាវឲ្យមានការរក្សា
សុវត្ថិភាពដល់អ្នកបម្រើការងារទាំងអស់ នៅលើនាវាតាមដែនសមុទ្រ ស្របពេលដែលពួកគេ
បានព្យាយាមបំពេញភារៈកិច្ច យ៉ាងសំខាន់សម្រាប់ម្ចាស់របស់ខ្លួននោះ។
អង្គការពលកម្មពិភពលោក (ILO) បាននិយាយថា អនុសញ្ញាស្តីពីពលកម្ម តាមដែនសមុទ្រថ្មី របស់ខ្លួននេះ បានក្លាយជាច្បាប់អន្តរជាតិ ដែលត្រូវអនុវត្តន៍ចាប់ថ្ងៃនេះតទៅ។ នេះបើតាមការលើកឡើង ក្នុងសេចក្តីថ្លែងការណ៍របស់ អ្នកនាំអង្គការសហប្រជាជាតិលោក ម៉ាទីន ណេស៊ឺគី។
ចំពោះអនុសញ្ញាខាងលើនេះដែរ បានតម្រូវឲ្យមានការធ្វើ សច្ចានុមតិយ៉ាងហោចពីសំណាក់ ប្រទេសជាសមាជិកអង្គការ ILO រហូតដល់ទៅ ៣០ប្រទេសឯណោះ ដែលតំណាងឲ្យ ៣៣ភាគរយនៃទំនិញ និង សេវាកម្មតាមនាវាទាំងអស់ ទើបអាចសម្រេចឲ្យប្រើប្រាស់វាបាន ប៉ុន្តែពេលនេះប្រទេសប្រមាណជា ៤៥ ត្រូវនឹង ៧៥បានចុះហត្ថលេខាលើអនុសញ្ញា។
គួរបញ្ជាក់ផងដែរថា អនុសញ្ញាខាងលើនេះ បានបង្កើតឡើងតាំងពីឆ្នាំ ២០០៦មកម្ល៉េះ ដោយ មន្ត្រីអង្គការសហប្រជាជាតិមួយចំនួន ដែលវានឹងក្លាយជា ផលប្រយោជន៍ដ៏ធំធេងសម្រាប់ មនុស្សប្រមាណ ១,៥លាននាក់ ដែលកំពុងតែបម្រើការងារ នៅក្នុងវិស័យឧស្សាហកម្មតាមនាវា នៅលើសកលោកយើងនេះ។
លោកអគ្គនាយកអង្គការ ILO ហ្គាយ រ៉ាយឌឺ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍លោកថា “ខ្ញុំសូមអំពាវនាវឲ្យ បណ្តាប្រទេសទាំងអស់ ដែលទទួលបានផលប្រយោជន៍ ពីវិស័យនាវាចរណ៍នេះ ត្រូវធ្វើការអនុវត្តន៍អនុសញ្ញាថ្មី ប្រសិនបើពួកគេមិនទាន់បាន ធ្វើនៅឡើយនោះ ហើយខ្ញុំ សូមអំពាវនាវផងដែរឲ្យរដ្ឋាភិបាល និង ម្ងាស់អាជីវកម្មតាមនាវា ទាំងឡាយត្រូវធ្វើការប្រកប ដោយប្រសិទ្ធភាពដើម្បី អនុវត្តន៍តាមអនុសញ្ញានេះ៕