យោងតាមប្រសាសន៍របស់អគ្គមេបញ្ជាការកងទ័ពជើងទឹកចិនបានឱ្យដឹងថា ទីក្រុងប៉េកាំងបានបញ្ជូននាវាចម្បាំង
និងកងទ័ពជើងទឹករបស់ខ្លួន
ដើម្បីចូលរួមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមមួយជាមួយអាមេរិក
កាលពីម្សិលមិញនៅក្បែរប្រជុំកោះHawaii។
ដោយមានវត្តមាននាវាផ្ទុកមីស៊ីលស្វ័យនាំផ្លូវ Qingdao
និងនាវាល្បាត Hongzehu
រួមទាំងកងទ័ពជើងទឹករបស់ប្រទេសនេះមួយចំនួនទៀតបានធ្វើសមយុទ្ធ
រួមជាមួយកងទ័ពអាមេរិក
និងបណ្ដា
ប្រទេសជាមិត្តដែលក្នុងនោះរួមមាន អូស្ត្រាលី និងបណ្ដាប្រទេសនៅអាស៊ានមួយចំនួនទៀត។
លោក Xu Hongmeng ជាអគ្គមេបញ្ជាការរងកងទ័ពជើងទឹកចិន បានមានប្រសាសន៍ថា វត្តមានរបស់ចិននៅក្នុងសមយុទ្ធខាងលើនេះ នឹងជំរុញឲ្យប្រសើរឡើងចំពោះទំនាក់ទំនងការទូត ផ្នែកយោធា និង ជាការពង្រឹងសមត្ថភាពកងទ័ពជើងទឹកចិនជាមួយនឹងអាមេរិកលើបេសកកម្ម អន្តរជាតិផ្សេងៗទៀតនៅពេលខាងមុខ។
គេសង្កេតឃើញថា មួយឆ្នាំចុងក្រោយនេះ ប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីមួយនេះ ហាក់កំពុងបង្កើនសមត្ថភាពកងកម្លាំងយោធារបស់ខ្លួនជាបន្តបន្ទាប់ ជាពិសេសការធ្វើសមយុទ្ធយោធារួម ហើយថ្មីៗ កន្លងទៅនេះ ខ្លួនទើបនឹងបញ្ចប់សមយុទ្ធយោធាទ្រង់ទ្រាយធំរួមមួយជាមួយនឹងរុស្សី ខណៈបញ្ហាជម្លោះទាមទារដែនកោះនៅក្នុងដែនទឹករបស់ខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាពតានតឹងនៅឡើយ៕
ប្រែសម្រួល៖ Narin
ប្រភព៖ Sina