ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 21, 2013

ប្រើ​ស្នាប់​កាំភ្លើង​វាយ​ក្បាល​នារី​ម្នាក់​រយះ​ហូរ​ឈាម​ប្លន់​យក​ម៉ូតូ​ ម៉ាក​និច​ទៅ​បាត់​ជន​សង្ស័យ​២​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ប៉ុន្មាន​ម៉ោង​ ក្រោយ​ពេល​កើត​ហេតុ​

rith-21-08-13-d-fullភ្នំពេញ​ ​៖​ ​នារី​ម្នាក់​បាន​រង​របួស​ធ្ងន់​បែក​ក្បាល​ហូរ​ឈាម​ហើយ​ក៏​ត្រូវ​បាន​គេ​ដឹក ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ផង​ដែរ​ក្រោយ​ពេល​ដែល​នារី​ម្នាក់​នេះ​ក្នុង​ ចំណោម​មិត្ត​ស្រី​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ត្រឡប់​ពី​ហូប​បង្អែម​វិញ​ ហើយ​បាន​ជួប​នឹង​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ដោយ​ក្រុម​ល្មើស​បាន​វាយ​ នឹង​ស្នាប់​កាំភ្លើង​ប្លន់​យក​ម៉ូតូ​បាន​សម្រេច​១​គ្រឿង​នោះ​។​
តែ​នៅ​មិន​បាន​ប៉ុន្មាន​ ម៉ោង​ផង​ជន​សង្ស័យ​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​ខណ្ឌ​ទួលគោក​បាន​ សហការ​ជា​មួយ​នគរបាល​ខណ្ឌ​មានជ័យ​ធ្វើ​ការ​ស្រាវជ្រាវ​និង​ឃាត់​ខ្លួន​បាន​ ផង​ដែរ​។​

​អំពើ ​ប្លន់​ប្រដាប់​អាវុធ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​២០ ​ខែ​សីហា​ ឆ្នាំ​២០១៣ ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៣៦ ​ក្រុម​ទី​១៣ ​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួលគោក​។​ បង្ក​ឡើង​ពី​ក្រុម​ល្មើស​៤​នាក់​ប្រដាប់​ដោយ​កាំ​ភ្លើង​ខ្លី​១​ដើម​ជិះ​ ម៉ូតូ​ស៊េរី​ទំនើប​២​គ្រឿង​បាន​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ពី​នារី​ រងគ្រោះ​ម៉ាក​និច​ពណ៌​ខ្មៅ​លាយ​ក្រហម​ ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1BY-0620​ បាន​សំរេច​។​
​នារី​ដែល​រងគ្រោះ​ទាំង​២​នាក់​ខាង​លើ​ទី​១. ​ឈ្មោះ​ ស្រី​ពៅ ​អាយុ​១៩​ឆ្នាំ ​និង​ទី​២​. ​ឈ្មោះ​ ស្រី​ឡា ​មាន​ទី​លំនៅ​ជិត​កន្លែង​កើត​ហេតុ​បាន​រង​របួស​បែក​ក្បាល​ដោយ​ស្នាប់​កាំភ្លើង​ម្នាក់​គឺ​ឈ្មោះ​ស្រី​ពៅ​។​
​ប្រភព ​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ពួក​នាង​រងគ្រោះ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​និច​ ពណ៌​ខ្មៅ​លាយ​ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1BY-0620 ​ឌុប ​គ្នា​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៣៦ ​ចេញ​ពី​កន្លែង​ហូប​បង្អែម​នៅ​ម្តុំ​ផ្សារ​ដើម​គរ​ដើម្បី​ត្រឡប់​មក​ផ្ទះ​ វិញ​។​លុះ​ពេល​ជិះ​ដល់​កន្លែង​កើតហេតុ​ស្រាប់​តែ​មាន​ជនសង្ស័យ​ចំនួន​៤​នាក់ ​ប្រដាប់​ដោយ​កាំភ្លើង​ខ្លី​១​ដើម ជិះ​ម៉ូតូ​ស៊េរី​ទំនើប​២​គ្រឿង​មក​ក្បែរ​នារី​រងគ្រោះ​រួច​ជន​សង្ស័យ​ម្នាក់ ​បាន​ដក​កាំភ្លើង​ទៅ​ភ្ជង់​គំរាម​នារី​រងគ្រោះ​ដើម្បី​ដណ្ដើម​យក​ម៉ូតូ​ ប៉ុន្តែ​ពួក​នាង​មិន​ឲ្យ​ទើប​ក្រុម​ចោរ​ប្លន់​ទ្រាំ​មិន​បាន​បាញ់​គំរាម​ឡើង ​លើ ១​គ្រាប់​ និង​វាយ​ក្បាល​នារី​ម្នាក់​ឈ្មោះ​ ស្រី​ពៅ ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ ហើយ​ក្រុម​ចោរ​ប្លន់​បាន​ដណ្តើម​យក​ម៉ូតូ​ម៉ាក​និច​របស់​នារី​រងគ្រោះ​ជិះ​ រត់​គេច​ខ្លួន​បាត់​ស្រមោល​ភ្លាមៗ​។​
​ក្រោយ ​កើតហេតុ​នារី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុយ​មក​ដឹក​យក​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ​ហើយ​ហេតុការណ៍​នេះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ស្រង់​យក​ព័ត៌មាន​ពី​ជន ​រងគ្រោះ​ ដើម្បី​ងាយ​ស្រួល​ស្វែង​រក​តាម​ចាប់​ខ្លួន​ក្រុម​ចោរ​ប្លន់​ខាង​លើ​យក​មក​ ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​។​
​ក្រោយ ​ពេល​កើត​ហេតុ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​ពោល​គឺ​នៅ​ម៉ោង​ប្រមាណ​១២​និង​៣០​ នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​២១ ​ខែ​សីហា ​ឆ្នាំ​២០១៣ ​ស្ថិត​នៅ​ចំណុច​ភូមិ​ថ្មី ​សង្កាត់​មានជ័យ​ ខណ្ឌ​មានជ័យ​ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ទួលគោក​បាន​សហការ​ជា​មួយ​នគរបាល​ខណ្ឌ​មានជ័យ​ទើប​ ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​២​នាក់​ផង​ដែរ ​ក្នុង​នោះ​ទី​១​.​ឈ្មោះ​ ចាន់​ សុធី​ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ទួល​សង្កែ​ ក្នុង​សង្កាត់​-​ខណ្ឌ​ឫស្សីកែវ​ និង​ដក​ហូត​បាន​កាំភ្លើង​ខ្លី​ម៉ាក​កា​៥៩​មួយ​ដើម​ជា​របស់​ជន​សង្ស័យ​ទី​១​ និង​ទី​២.​ឈ្មោះ​ ឌុ​ច សីលា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ថ្មី​ ក្នុង​សង្កាត់​-​ខណ្ឌ​មានជ័យ​។​
​បច្ចុប្បន្ន ​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​បណ្ដោះអាសន្ន​នៅ​នគរបាល​ខណ្ឌ​ មានជ័យ​ដើម្បី​ធ្វើ​ការ​សាក​សួរ​និង​ស្វែង​រក​ចាប់​ខ្លួន​បក្ខពួក​២​នាក់​ ទៀត​ដែល​យក​ម៉ូតូ​របស់​ជន​រងគ្រោះ​ទៅ​បាត់​នោះ​ដើម្បី​យក​មក​ចាត់​វិធានការ​ តាម​ផ្លូវ​ច្បាប់​៕​
​ស្រីរ័ត្ន
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII