ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Sunday, August 18, 2013

ហ្វីលីពីន៖​ ក្រុម​ជួយសង្គ្រោះ​បន្ត​ស្វែងរក​ជនរងគ្រោះ​១៧០នាក់ទៀត​ក្នុង​ព្រឹត្តិការណ៍​លិច​នាវា​

ហ្វីលីពីន - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 18 សីហា 2013 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ អាទិត្យ 18 សីហា 2013

ដោយ ស៊ុន មេសា
នៅព្រឹក​ថ្ងៃ​អាទិត្យ​នេះ ក្រុម​អ្នក​ជួយ​សង្គ្រោះ​របស់​ហ្វីលីពីន​នៅ​បន្ត​ប្រតិបត្តិការ​ស្វែងរក​ជន​ រងគ្រោះ​
ចំនួន​១៧០​ទៀត ​ដែល​បាន​បាត់ខ្លួន​នៅក្នុង​ហេតុការណ៍​លិច​នាវា​ ចម្លង នៅ​ក្នុង​សមុទ្រ​នៃ​ទីក្រុង​សេប៊ុ។ ពួកគេ​សង្ឃឹម​ថា ​អាច​មាន​អ្នក​នៅ​រស់រាន​មាន​ជីវិត។ ការ​លិច​នាវា​ចម្លង​នេះ បាន​កើតឡើង​កាល​ពី​យប់​ថ្ងៃ​សុក្រ បន្ទាប់​ពី​បាន​បុកគ្នា​ជាមួយ​នាវា​ដឹក​ទំនិញ​មួយ។ គ្រោះថ្នាក់​នាវា​បុកគ្នា គឺ​ជា​រឿង​សមញ្ញ​ទៅ​ហើយ ​នៅ​ក្នុង​ប្រទេស​ប្រជុំកោះ​មួយ​នេះ ដែល​ប្រជាជន​ប្រើ​នាវា​ជា​មធ្យោបាយ​ធ្វើ​ដំណើរ។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ក្រុម​អ្នកជួយ​សង្គ្រោះរបស់​ហ្វីលីពីន បាន​បន្ត​ប្រតិបត្តិការ​ស្វែងរក​អ្នកដំណើរ​ចំនួន​១៧០​នាក់​ទៀត ដែល​​កំពុង​បាត់ខ្លួន​នៅ​ក្នុង​ហេតុការណ៍​លិច​នាវា​ចម្លងមួយ​កាល​ពី​យប់​ ថ្ងៃ​សុក្រ។

ក្រុមអ្នកជួយ​សង្គ្រោះ ដែល​កំពុង​ប្រឈម​នឹង​ខ្យល់ព្យុះ​ជា​ឧបសគ្គ​នៃ​ប្រតិបត្តិការ​នោះ បាន​អះអាង​ថា ជន​រងគ្រោះ​នៅ​ក្នុង​ហេតុការណ៍​លិច​នាវា​ចម្លង​នោះ អាច​ប្រើប្រាស់​អាវ​ពោង​សុវត្ថិភាព ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​ពួកគេ។ ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​ព្យាយាម​ស្វែងរក​អ្នក ​បាត់​ខ្លួន​ទាំង​នោះ។

ទោះ​យ៉ាង​ណា​ក៏​ដោយ រហូត​ដល់​ពេល​នេះ មាន​មនុស្ស​៣២​នាក់​ហើយ​ដែល​ត្រូវ​បាន​អះអាង​ជា​ផ្លូវការ​ថា បាន​ស្លាប់​នៅ​ក្នុង​ឧប្បត្តិហេតុ​ដ៏​សោកសៅ​នោះ។ កាល​ពី​យប់​ថ្ងៃ​សុក្រ​ នាវា​ចម្លង​ដែល​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ បាន​ដឹក​អ្នកដំណើរ​ជាង​៨០០​នាក់​នោះ បាន​បុកគ្នា​ជាមួយ​កប៉ាល់​ដឹក​ទំនិញ​មួយ​នៅ​ក្នុង​ដែន​សមុទ្រ​នៃ​ទី​ក្រុង​​ សេប៊ុ​ នៃ​ប្រទេ​ស​ហ្វីលីពីន។ ដោយ​ឡែក កប៉ាល់​ដឹក​ទំនិញ​ដែល​មាន​នាវិក​ចំនួន​៣៦​នាក់នៅ​លើ​នោះ មិន​បាន​លិច​ឡើយ។

ក្រោយ​ពីមាន​សោកនាដកម្ម​នេះ មន្ត្រី​នៃ​អាជ្ញាធរ​ឧស្សាហកម្ម​ដែន​សមុទ្រ​បាន​ចេញ​មុខ​អះអាងថា នាវា​ទាំងពីរ​បាន​ទទួល​ការ​ត្រួតពិនិត្យ​ផ្នែក​បច្ចេកទេស​អំពី​សុវត្ថិភាព​ នៃ​ការ​ចរាចរណ៍​​លើ​ដែន​សមុទ្រ​រួចហើយ។ ពួកគេ​បាន​ដាក់​ការ​សង្ស័យទៅ​លើ​ក្រុម​នាវិក​នៃ​នាវា​ណាមួយ ក្នុង​ចំណោម​នាវា​ទាំងពីរ​ ដែលបាន​បើកបរ​ខុស​គន្លង​ផ្លូវ​ទឹក​ដែល​ត្រូវ​បើកបរ​។

គួរ​បញ្ជាក់ថា នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ​នាវា​គឺ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ដ៏​មាន​ប្រជាប្រិយ​មួយ​សំរាប់​​ប្រជាជន​ ហ្វីលីពីន​ដែល​មាន​ជីវភាព​ក្រីក្រ ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លងកាត់​ប្រជុំ​កោះ​ទាំង​៧១០០​កោះ​ ក្នុង​ប្រទេស​ ហ្វីលីពីន​ទាំងមូល។

គ្រោះ​ថ្នាក់​នាវា​ចម្លង​នេះ ក៏​បាន​ក្លាយជា​​បញ្ហា​ធម្មតាទៅហើយ​ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ គេ​នៅ​ចាំបាន​ថា គ្រោះថ្នាក់​នាវា​បុកគ្នា​ធ្ងន់ធ្ងរ​ជាង​គេ ​នៅ​ក្នុង​ឆ្នាំ​១៩៨៧ ​​បាន​សម្លាប់​អ្នក​ដំណើរ​ជាង​៤៣០០នាក់។ បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ​២០០៨ ខ្យល់ព្យុះ​បាន​ធ្វើ​អោយ​នាវា​ចម្លង​ក្រឡាប់​ចូល​ក្នុង​សមុទ្រ​ ដែល​បានធ្វើ​មនុស្ស​ស្លាប់ជាង​៨០០​នាក់​ដែរ៕
tags: ហ្វីលីពីន
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII