ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, August 30, 2013

គ្រាន់តែជិះម៉ូតូ ប្រជែងជាមួយ​ រថយន្តសោះ ផ្ទុះហិង្សាវាយគ្នា របួសធ្ងន់ម្នាក់ ៣នាក់ រត់ចោល ម៉ូតូ២គ្រឿង

ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ដោយសារបុរសម្នាក់ ទាស់ពាក្យសំដីគ្នា ជាមួយបុរសជនជាតិវៀត ណាម៣នាក់ នៅមុខយានដ្ឋានវីអេសស៊ី តាមបណ្តោយផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌ ចំការមន ហើយបង្កជាទំនាស់វាយគ្នា របួសធ្ងន់ម្នាក់ និង ៣នាក់ទៀតរត់ចោលម៉ូតូ កាលពីវេលាម៉ោង ២១ និង៥០នាទីយប់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៣ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ
គេសង្កេតឃើញបុរសជនជាតិវៀត ណាម ៣នាក់ជិះម៉ូតូ២គ្រឿង ។ ១គ្រឿងម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1AZ-5542 និង ១គ្រឿងទៀតម៉ាក X1 ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1C-7616 ជិះតាមបណ្តោយផ្លូវលេខ១០៥ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់មុខយានដ្ឋានខាងលើ ស្រាប់តែមានរថយន្ត១គ្រឿង បើកថយចេញពី យានដ្ឋានដោយអ្នកបើកបរ បានចុចស៊ីភ្លេរថយន្តដើម្បីសុំផ្លូវថយក្រោយ ស្របពេលជាមួយគ្នានោះ ក្រុម ជនជាតិវៀតណាម៣នាក់ ដែលជិះម៉ូតូ២គ្រឿង មកដល់ចំណុចយានដ្ឋាន ក៏ស្រែកទាស់ពាក្យសម្តីគ្នាជា មួយអ្នកបើករថយន្ត រហូតផ្ទុះហិង្សាវាយលើអ្នកបើករថយន្តរងរបួស រួចនាំគ្នារត់គេចខ្លួន ពីកន្លែងកើតហេតុ បាត់អស់ដោយបន្សល់ទុកម៉ូតូចំនួន២គ្រឿង ត្រូវសមត្ថកិច្ចដកហូត យកទៅប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីចាត់ការតាមច្បាប់ ។
អ្នករងរបួសក្នុងហេតុការណ៍ខាងឈ្មោះ ចំរើន ភេទប្រុស អាយុជាង២០ឆ្នាំ ចំណែកឯជនជាតិវៀតណាម ៣នាក់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ ព្រោះដោយសាររត់គេចខ្លួនបាត់អស់ ។ បច្ចុប្បន្នបុរសជា ម្ចាស់ម៉ូតូបានដាក់ពាក្យបណ្តឹង នៅទីស្នាក់ការនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ដើម្បីសុំការអន្តរាគមន៍ពីសំ ណាក់ សមត្ថកិច្ចជួយតាមចាប់ខ្លួនជនបង្ក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII