ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, August 30, 2013

ឆ្នាំ២០១២ គ្រោះ​ថ្នាក់​លើ​កម្មករ បណ្តាល​ឲ្យ​ស្លាប់​មាន ១៧​ភាគរយ

ភ្នំពេញ៖មន្រ្តីសមាជិកក្រុមការងារបេឡាជាតិ របបសន្តិសុខសង្គម បានឲ្យដឹង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៣ថា គ្រោះថ្នាក់មកលើកម្មករ កាលពីឆ្នាំ២០១២ បណ្តាលឲ្យកម្មករ ស្លាប់បាត់បង់ជីវិតមានចំនួន ១៧ភាគរយ ស្មើនឹង ៣៣៨នាក់ នៃចំនួនសរុបចំនួន ១.៩៦៦នាក់។
លោក គង់ រតនៈ សមាជិកក្រុមការងាររបស់ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងជាអនុប្រធានកម្មវិធី សុវត្ថិភាពចរាចរណ៍ របស់អង្គការជនពិការអន្តរជាតិ
 
បានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ ស្តីអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីអប់រំដល់អ្នកបើកបររថយន្ត ដឹកកម្មករចំនួនជាង ២០០នាក់ មកពីសាខាចំនួននៃរោងចក្រ ខេមបូ ហ៊ែនសំា អិលធីឌី
ស្ថិតសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ តាមរយៈឯកសារផ្សព្វផ្សាយថា នៅក្នុងចំណោមគ្រោះថ្នាក់ទំាងនោះ គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរឆ្នាំ២០១២ សរុបមានចំនួន ៣.១៤៥ករណី ជនរងគ្រោះមានចំនួន ៣.៦៤២នាក់ ក្នុងនោះស្លាប់ ៤៩នាក់ របួសធ្ងន់ ៣៥៩នាក់ និងស្រាល ៣.២៣៤នាក់។
លោកបន្តថា ចំណែកទិន្នន័យដែលបង្កឡើង ដោយរថយន្តដឹកកម្មករប្រចាំឆ្នាំ២០១២ សរុបមានចំនួន ១០ករណី បណ្តាលឲ្យមានអ្នករងគ្រោះ ២៨២នាក់ ក្នុងនោះស្លាប់ចំនួន ០៤នាក់ (ស្រី ០២នាក់) របួសធ្ងន់ ៨៥នាក់ (ស្រី ៥៩នាក់) និងស្រាល ១៩៣នាក់ (ស្រី ១៦៤នាក់)។
លោកបន្ថែមថា មូលហេតុចំបងដែលបង្កឲ្យ មានគ្រោះថ្នាក់នេះឡើង គឺដោយសារកត្តាមនុស្សមាន ៩៦ភាគរយ (៤.០៨០ករណី) កត្តាយានយន្តមាន ២,៨ភាគរយ (១១៩ករណី) និងកត្តាផ្លូវមាន ១,៨ភាគរយ (៧៦ករណី)។ ចំណែកការបើកបរហួសល្បឿនកំណត់ ដែលជាមូលហេតុចំបងនៃអ្នកស្លាប់មាន ៥២ភាគរយ និងបើកបរក្រោមឥទ្ធិពលជាតិស្រវឹងមាន ១៣ភាគរយ។
គួរបញ្ជាក់ផងដែរថា ការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោកសម្រាប់គំាពារកម្មករនិយោជិត ដែលរៀបចំឡើងដោយ ក្រុមការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោក សម្រាប់គំាពារកម្មករនិយោជិតនៃប.ស.ស គឺដើម្បីអប់រំដល់អ្នកបើកបរដឹកកម្មករទំាងឡាយ ឲ្យមានការយល់ដឹងកាន់តែច្បាស់ ក្នុងនាមជាអ្នកដឹកជញ្ជូនកម្មករ និងត្រូវមានការទទួលខុសត្រូវ ឲ្យបានខ្ពស់ផងដែរ ជាពិសេសត្រូវមានការប្រុងប្រយ័ត្ន ក្នុងពេលធ្វើដំណើរម្តងៗ៕

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII