វាលឥន្ទ្រិយ · Sunday, 04 August 2013 18:52:00 Share to: Facebook · Google+ · Tweet
អាល្លឺម៉ង់៖ ពិតជាគួរឲ្យចម្លែក ដែលក្មេងប្រុសសញ្ជាតិ អាល្លឺម៉ង់ អាយុ១០ឆ្នាំម្នាក់បានរកឃើញនូវមឈូសដាក់សាកសពបូរាណមួយ ជាសាកសពពិតឥតក្លែងក្លាយដែលជាសាកសព បន្សល់មកតាំងពីសម័យអេហ្ស៊ីបបុរាណមកម្ល៉េះ ។ ក្មេងប្រុសដែលប្រទះឃើញ សាកសពបុរាណនោះមានឈ្មោះ Alexander Kettler គេបានឃើញសាកសពនេះនៅក្នុងបន្ទប់តូចក្រោមដំបូលផ្ទះ
លោកយាយរបស់ គេ។
ចំនែកឯឪពុករបស់ក្មេងប្រុស លោក Lutz Wolfgang Kettler បានប្រាប់ថា គាត់មិនទាន់បានធ្វើការពិនិត្យតាមរយៈម៉ាស៊ីន X-ray ទៅលើសាកសពនេះនៅឡើយទេ ដោយគាត់មានគំរោងចង់ដឹកទៅកាន់ទីក្រុងប៊ែកឡាំងនៃប្រទេសអាល្លឺម៉ង់ ដើម្បីអោយអ្នកជំនាញពិនិត្យមើលដោយផ្ទាល់តែម្តង។
ប្រភពដែលបានអោយដឹងថា ឪពុករបស់លោក Lutz Wolfgang Kettler ដែលកាលពីនៅរស់បានទៅកាន់ តំបន់អាហ្វ្រិកខាងជើងក្នុងកំឡុងទស្សវត្សន៍ឆ្នាំ១៩៥០ ហើយនៅសម័យកាលពេលនោះដែរ មានការជួញដូរសាកសពខ្មោចអេហ្ស៊ីបបុរាណ ទើបហេតុនេះហើយបានជាមាននៅសល់ក្នុងផ្ទះ របស់ម្តាយគាត់បែបនេះ ហើយត្រូវបានកូនប្រុសរបស់គាត់រកឃើញ។
គួរបញ្ចាក់ផងដែរថាក្រៅពីប្រទះឃើញសាកសពបុរាណនេះហើយ គេក៏ប្រទះឃើញវត្ថុបុរាណ របស់អេហ្ស៊ីបមួយចំនួនទៀតផងដែរ។
សូមចុចត្រង់នេះសម្រាប់ព័ត៌មានលម្អិត
