សារព័ត៌មានសេរី ·
Sunday, 04 August 2013 18:45:00
Share to:
Facebook ·
Google+ ·
Tweet
ខេត្តបន្ទាយមានជ័យ: លោក
អភិបាលខេត្តបន្ទាយមានជ័យ រួមទាំងអាជ្ញាធរខេត្ត អាជ្ញាធរក្រុង
សមត្ថកិច្ច បានចុះត្រួតពិនិត្យ ទឹកជំនន់ ទឹកភ្លៀង
ដែលធ្លាក់មកពីប្រទេសថៃ តាមបណ្ដោយព្រំដែន កម្ពុជា-ថៃ
កាលពីថ្មីៗនេះមិនមានសន្ទុះខ្លាំងដូចឆ្នាំកន្លងមកទេ
កាលពីព្រឹកថ្ងៃទី៤ សីហា ២០១៣
ស្ថិតនៅច្រកទ្វារអន្តរជាតិមកទល់ទំនប់ខៃដន ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ។
លោក ទ្រី ណារិន
អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ៖ ដឹកនាំអាជ្ញាធរខេត្តក្រុង
និងសមត្ថកិច្ច បាននាំទៅត្រួតពិនិត្យ
នៅតាមខ្សែក្រវាត់ព្រំដែនតាមបណ្ដោយមាត់អូរព្រំដែនកម្ពុជា-ថៃឃើញថា
កំពស់ទឹកជំនន់ទឹកភ្លៀង ដែលធ្លាក់មកពីប្រទេសថៃ
មិនទាន់ស្មើឆ្នាំកន្លងមកទេទឹកជំនន់លិចនៅក្រុងប៉ោយប៉ែត
បណ្ដាលមកពីទឹកភ្លៀងផ្ទួនៗ ទើបនឹងលិចតាមម្ដុំខ្លះ
ព្រោះប្រព័ន្ធលូស្ទះ មិនអាចហូរបាន មានសម្រាមច្រើន
ហើយសំណង់ក៏កើនឡើងជាងរាល់ឆ្នាំផងដែរ។
លោក ទ្រី ណារិន បានបន្តទៀតថា ៖ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ
សង្កេតឃើញទឹកជំនន់ទឹកភ្លៀងពិតជាបានធ្លាក់មកពីប្រទេសថៃ
មិនដូចពីឆ្នាំ២០១២ដែលជន់នៅប្រទេសថៃខ្លាំងទើបឲ្យប្រទេសកម្ពុជា
រងគ្រោះតែឆ្នាំនេះប្រព័ន្ធប្រឡាយបានទំលុះ ពិសេសទំនប់អូរខៃដន
ធ្វើជាស្ពាន សម្រាប់ឲ្យពលរដ្ឋឆ្លង មានមុខកាត់ធំមិនអាចស្ទះទឹក
និងប៉ះពាល់ផ្ទះពលរដ្ឋ ដែលរស់នៅក្នុងប្រឡាយនោះឡើយ។
ចំណែកដំណាំស្រូវរបស់ប្រជាពលរដ្ឋគ្រាន់តែប៉ះពាល់តិចតួចមិនដូច
ឆ្នាំកន្លងមកទេ។
គួរបញ្ជាក់ថា
នៅតាមបន្ទាត់ព្រំដែនទឹកជំនន់ទឹកភ្លៀងគ្រាន់តែឡើងបន្តិច
សម្រាប់ដំណាំស្រូវលូតលាស់បានល្អ មិនមានដល់ខូចខាត ដំណាំផ្សេងៗ
ផ្លូវថ្នល់ខ្លះគ្រាន់តែបានលិចតិចតួចបំផុតក្នុងពេលនេះ៕
សូមចុចត្រង់នេះសម្រាប់ព័ត៌មានលម្អិត