ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Wednesday, August 14, 2013

ជម្រើស​ល្អ​សម្រាប់​ដឹក​ដៃ​ស្ត្រី​មានគភ៌​ឡើងឋានសួគ៌​ដោយ​សុវត្ថិភាព​

​ការ​មានគភ៌​បន្ត​វង្ស​ត្រកូល​គឺជា​រឿង ​មួយ​ដ៏​រំភើប​រីករាយ​បំផុត​ក្នុង​ជីវិត​គូស្នេហ៍ ប៉ុន្តែ​អ្វីដែល​បុរស​បារម្ភ​ជាងគេ​នោះ​តើ អាច​រួមមេត្រី​ជាមួយ​នាង​បានទេ​ក្នុងអំឡុងពេល​ពពោះ​។ សម្រាប់​ស្ត្រី​វិញ នាង​ក៏មាន​ការគិតគូ​រដែរ​ថា តើ​អាច​ឲ្យ​ស្វាមី​ឡើងឋានសួគ៌​បានទេ​ខណៈដែល​ខ្លួន​កំពុង​មានគភ៌ ព្រោះ​បើ​ឲ្យ​ស្វាមី​ឈប់​វិស្សមកាល​យូរពេក វា​អាច​បង្ក​ជា​គ្រោះ​មាន​មារ​ស្រី​ជ្រែកចូល​ជីវិត​គ្រួសារ​ក៏​ថា​បាន ដោយសារតែ​កង្វះ​ការបំពេញ​ផ្នែក​កាមគុណ​ដ៏​ធំធេង​នេះឯង​។ យោងតាម​វេ​ប​សាយ​សុខភាព​ជាច្រើន​ដែល​ល្បីៗ​និង​ជឿជាក់​បាន​ដូចជា mayoclinic, babycenter និង askmen.com ការ​រួមភេទ​ក្នុងអំឡុងពេល​មានគភ៌​គឺ​ប្រព្រឹត្តទៅបាន​យ៉ាង​សុវត្ថិភាព​ពី​ ដើម​ដល់​ចប់ ប្រសិនបើ​ស្ត្រី និង​កូន​នៅក្នុង​ផ្ទៃ​មាន​សុខ​ភាពល្អ​ធម្មតា​។ យ៉ាងណាមិញ​អ្នក​គួរស្វែងយល់​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​នេះ​៖ 
  T8
​ចំណង់​របស់​ស្ត្រី និង​ការប្ដូរ​រូបរាង​

 
​អំឡុងពេល​មាន​ទម្ងន់ ស្ត្រី​ភាគច្រើន​មាន​អារម្មណ៍​មិន​នឹងនរ ឆាប់​ប្រែប្រួល ដោយសារតែ​ការឡើង​ចុះ​នៃ​អ័រម៉ូន​ម្យ៉ាង​។ ស្ត្រី​មានគភ៌​មួយចំនួន​បាត់បង់​ចំណង់​ផ្លូវភេទ​ព្រោះតែ​គិតថា​ខ្លួន​មាន​ រូបរាង​មិន​ស្អាត​ឬ​បារម្ភ​ខ្លាច​ការ​ស៊ក​បញ្ចូល​លិង្គ​ប៉ះពាល់​ដល់​ទារក​ ក្នុង​ផ្ទៃ​។ ស្ត្រី​មានគភ៌​មួយចំនួនទៀត​បែរជា​មាន​ចំណង់​ផ្លូវភេទ​កើនឡើង​ដោយសារតែ​លំហូរ ​ឈាម​នៅ​ប្រជុំ​ម្ដុំ​ប្រដាប់ភេទ​។ នៅពេលដែល​បុរស​ចង់​បបួល​ស្ត្រី​កំពុង​មានគភ៌​ឡើងឋានសួគ៌​នោះ សូម​ព្យាយាម​ចាប់ផ្ដើម​ដោយ​កាយវិការ​ទន់ភ្លន់​ប្រកបដោយ​មនោសញ្ចេតនា​។ 
 
​ក្បាច់​រួមភេទ​អំឡុងពេល​មានគភ៌ 
​ឲ្យ​តែ​គ្រូពេទ្យ​ពិនិត្យ​តាមដាន​ផ្ទៃពោះ​ផ្ដល់​ភ្លើង​ខៀវ​ថា​អាច​ ប្រតិបត្តិការ​បាន នោះ​បុរស​ស្ត្រី​ទាំងឡាយ​អាច​បន្តជីវិត​លើ​គ្រែ​របស់ខ្លួន​ធម្មតា​ចាប់ពី​ ពេល​មានគភ៌​រហូត​ដល់ពេល​សម្រាល​។ ទោះយ៉ាងណា អ្នក​ត្រូវតែ​ស្វែងយល់​អំពី​ក្បាច់​នានា​សម្រាប់​ត្រីមាស​នីមួយៗ​ដើម្បី​ឲ្យ ​ស្របទៅនឹង​ការវិវឌ្ឍ​របស់​គភ៌​ក្នុង​ផ្ទៃ​។ អ្នក​ត្រូវ​ចាំ​ថា ចាប់ពី​ខែ​ទី​៤​ទៅ អ្នក​មិនអាច​ឲ្យ​នាង​គេង​ខ្នង​រាបស្មើ​ទេ ព្រោះ​ទម្ងន់​ទារក​នៅក្នុង​ស្បូន​អាច​សង្កត់​សរសៃឈាម​មួយចំនួន​បាន​។ 
 
​ក្បាច់​រួមភេទ​ពី​ខែ​ទី​១ ដល់ទី​៣ 
​ក្បាច់​អក្សរ T តម្រូវ​ឲ្យ​ស្រី​គេង​ត្រង់​រាបស្មើ​ហើយ​បញ្ឈរជង្គង់​ឡើងលើ ដើម្បី​ឲ្យ​បុរស​អាច​គេង​ផ្អៀង​កាត់​ទទឹង​ខ្លួន​នាង​ប្រៀប​បីដូច​ជា​អក្សរ T​។ ក្បាច់​ប្រយុទ្ធ​គែម​គ្រែ តម្រូវ​ឲ្យ​ស្រី​គេង​នៅត្រង់​កែង​ចុង​គ្រែ​ហើយ​សំយុងជើង​ទាំង​២​ចុះក្រោម ឬក៏​លើកជើង​ឡើងលើ ដើម្បី​ស្វាគមន៍​ការ​ស៊ក​បញ្ចូល​នៃ​លិង្គ​។ បុរស​អាច​លុតជង្គង់ ឬក៏​ឈរ​ទ្រេត​ខ្លួន​ក្នុងអំឡុងពេល​វាយលុក​ក៏បាន​។​
 
​ក្បាច់​រួមភេទ​ពី​ខែ​ទី​៤ ដល់ទី​៦ 
​ក្បាច់​ជិះសេះ ជា​ក្បាច់​ដ៏​សមស្រប​បំផុត​ក្នុងដំណាក់កាល​នេះ​។ វា​តម្រូវ​ឲ្យ​ខាង​ប្រុស​គេង ឲ្យ​ខាង​ស្រី​អង្គុយ​ពីលើ​។ ក្បាច់​នេះ​អាច​ឲ្យ​ស្ត្រី​ក្លាយជា​ម្ចាស់ការ​ក្នុងការ​ធ្វើ​ចលនា ឲ្យ​ទម្ងន់​របស់​គភ៌​ក៏​មិន​សង្កត់​លើ​ពោះ​របស់​នាង​ដែរ​។ 
 
​ក្បាច់​កៅអី​
​តម្រូវ​ឲ្យ​ប្រុស​អង្គុយ ហើយ​ស្រី​អង្គុយ​ពីលើ​ដោយ​ទល់មុខ ឬ​បែរខ្នង​ដាក់​ខាង​ប្រុស​តាម​ចំណូលចិត្ត​។ ក្បាច់​នេះ​ក៏​មិន​ធ្វើ​ឲ្យ​ទម្ងន់​ទារក​និង​ស្បូន​សង្កត់​សរសៃឈាម​ស្ត្រី​ ជា​ម្ដាយ​ដែរ​។ ក្បាច់​ឈរ គឺជា​ក្បាច់​ដ៏​មាន​សុវត្ថិភាព​បំផុត​ដោយ​ស្រី​ឈរ​ចំកោង​ច្រត់​ជញ្ជាំង ហើយ​កន្ធែកជើង​បន្តិច​ដើម្បី​ឲ្យ​ខាង​ប្រុស​អាច​វាយប្រហារ​ពី​ខាងក្រោយ​បាន​ ។ 
 
​ក្បាច់​រួមភេទ​ពី​ខែ​ទី​៧ ដល់ទី​៩
​ក្បាច់​ចំណិត​ត្រសក់ តម្រូវ​ឲ្យ​ភាគី​ខាង​ស្រី​គេង​ផ្អៀង​អង្កុញ​និង​កន្ធែកជើង​បន្តិច ហើយ​ខាង​ប្រុស​គេង​ផ្អឹប​ពី​ខាងក្រោយ​នៅពេល​ប្រតិបត្តិការ​។ ស្ត្រី​គួរតែ​គេង​ផ្អៀង​ខាងឆ្វេង ដើម្បី​ចៀសវាង​ការ​សង្កត់​សរសៃឈាម​ទៅ​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​។ ក្បាច់​កង្កែប ស្រដៀង​នឹង​ក្បាច់​ឆ្កែ​ដែរ ប៉ុន្តែ​ខុស​ត្រង់​ថា នាង​ត្រូវ​លុតជង្គង់​ផ្កាប់មុខ​លើ​ពូក ធ្វើយ៉ាងណា​ឲ្យ​ក្បាលពោះ​ទ្រ​ដោយ​ពូក ឬ​ខ្នើយ​ទន់ៗ​។ ធ្វើ​ដូច្នេះ ទម្ងន់​របស់​គភ៌​ព្រមទាំង​មិនសូវ​សង្កត់​ខ្លាំង​លើ​មាត់ស្បូន​របស់​នាង​។​
 
​រួមភេទ​ដោយ​គ្មាន​ការបញ្ចូល​លិង្គ 
​អ្នក​ត្រូវ​ចងចាំ​ថា ប្រសិនបើ​គ្រូពេទ្យ​ណែនាំ​ថា សុខភាព​របស់​អ្នក​និង​កូន​ក្នុង​ផ្ទៃ​មិន​សមស្រប​នឹង​ប្រតិបត្តិ​ការបញ្ចូល​ លិង្គ​ហើយ​វា​អាចធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ផ្សេងៗ​នោះ អ្នក​ក៏​នៅតែ​អាច​សប្បាយ​លើ​គ្រែ​ជាមួយ​ដៃគូ​តាមរយៈ​ការសម្រេច​កាម​ដោយ​មាត់ និង​ដៃ​ផងដែរ​។ ករណី​ការ​រួមភេទ​ប៉ះពាល់​ដល់​គភ៌​គ្រូពេទ្យ​មួយចំនួន​បាន​ណែនាំ​ឲ្យ​ស្ត្រី​ ផ្អាក​ការរួម​ភេទ​នៅ​សប្ដាហ៍​ចុងក្រោយ​ពេល​គភ៌​ជិត​គ្រប់​ខែ ព្រោះ​ទឹកកាម​របស់​បុរស​មាន​ផ្ទុក​សារធាតុ​ដែល​ជំរុញ​ឲ្យ​មានការ​កន្ត្រាក់​ នៃ​ស្បូន​។ គ្រូពេទ្យ​ជាច្រើន​បាន​ដាស់តឿន​ដៃគូ​ឲ្យ​តម​ការ​រួមភេទ​ប្រសិនបើ​ស្ត្រី​ កំពុង​ពពោះ​នោះ​ធ្លាប់មាន​ប្រវត្តិ​សម្រាល​មុន​កាលកំណត់ ឬ​រលូត​។ ម្យ៉ាងវិញទៀត​នៅពេលដែល​សុក​ធ្លា​ក់មក​ជិត​មាត់ស្បូន វា​ក៏​ជា​ដំណាក់​កាលដែល​មិន​សមស្រប​ចំពោះ​ការ​រួមភេទ​ផងដែរ​។ 
 
​អាការ​អាច​កើតមាន​ក្រោយ​រួមភេទ 
​ក្រោយពេល​រួមភេទ​រួច ស្ត្រី​មានគភ៌​អាចមាន​អាការ​មួយ​ដូចជា ការឈឺចាប់​ចុកពោះ ឈឺ​ឆ្អឹងខ្នង ឬក៏​សាច់ដុំ​ទ្វារមាស​កន្ត្រាក់​តិចៗ​ជាដើម ជាពិសេស​នៅពេលដែល​ស្ត្រី​បាន​ដល់​ចំណុចកំពូល​។ ប៉ុន្តែ​អាការ​បែប​ស្រាលៗ​ទាំងនេះ​មិនគួរ​ជា​ក្ដីបារម្ភ​ទេ ព្រោះ​វា​មិន​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ឡើយ​។ 
 
​បង្កើន​សុវត្ថិភាព​ពេល​រួមភេទ​
​ការរួម​ភេទ​ដោយ​ស៊ក​បញ្ចូល​លិង្គ​ចាំបាច់​ត្រូវតែ​ពាក់​ស្រោមអនាម័យ ក្នុងករណី​ដែល​ភាគី​ខាង​បុរស​ជា​អ្នក​ដែលមាន​ដៃគូ​រួមភេទ​ច្រើន ដើម្បី​ការពារ​គភ៌​ពី​ការឆ្លង​ជំងឺ​កាមរោគ​ផ្សេងៗ​។ ការរួម​ភេទ​ដោយ​មាត់ ត្រូវ​ប្រាកដថា​ដៃគូ​មាន​សុខភាព​ល្អ មិនមាន​ជំងឺ​ឬ​ដំបៅ​ក្នុង​មាត់ ដែល​នាំ​ឲ្យ​ចម្លង​មេរោគ​។ ការរួម​ភេទ​ដោយ​ដៃ​ទាមទារ​ការលាង​សម្អាត​ដើម្បី​ធានា​អនាម័យ​ជាមុនសិន​ព្រោះ ​មេរោគ​ផ្សេងៗ​អាច​បង្ក​ជា​រោគ រមាស់ រលាក ឬ​ដាច់​រហែក​សាច់​នៃ​ទ្វារមាស ឬ​ប្រដាប់​ភេទបុរស​បាន​។ ការ​មានគភ៌​មិនមែនជា​ភ្លើងស្ដុប​ផ្អាក​ប្រតិបត្តិការ​ផ្លូវភេទ​ឡើយ សំខាន់​គឺ​ដៃគូ​ចេះ​ស្វែងយល់​ពី​កត្តា​សុខភាព​ដែល​សមស្រប​សម្រាប់​រួមភេទ​ ប្រកបដោយ​សុវត្ថិភាព និង​ភាព​សុខ​ស្រួល​បំផុត​៕ 


Read more: http://www.techno2day.biz/2013/08/14/11606.html/#ixzz2bw8r0JCq
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII