ក្រុងញូវយ៉ក ៖
ការសិក្សាស្រាវជ្រាវពីជីវិតលើគ្រែរបស់គូស្នេហ៍ជាច្រើនគូបាន
រកឃើញថា
ស្ត្រីតែងតែឡើងដល់ឋានស្រណុកស្រួលជាច្រើនដងប្រសិនបើនាងបានរួម
មេត្រីជាមួយបុរស ដែលនាងគិតថាមានរូបរាងសង្ហា មានលក្ខណៈជាបុរសពិត
និងមានចរិតជាម្ចាស់ដែលប្រើអំណាចលើរូបនាង។
ការសិក្សាកន្លងមកក៏បានរកឃើញផងដែរថា នៅពេលរួមសង្វាស
ប្រសិនបើទាំងបុរស និងស្ត្រីសុទ្ធតែអាចឡើងដល់ចំណុចកំពូលព្រមគ្នា
ឬមុនក្រោយគ្នាបន្តិចនោះ
វានឹងអំណោយផលដល់ការបង្កកំណើតដែលផ្ទុកនូវហ្សែនល្អបំផុត។

ស្ត្រីដែលយល់ថាបុរសជាដៃគូរបស់ខ្លួនមានរូបសម្បត្តិសង្ហាស្អាតនោះ នៅពេលឡើងគ្រែជាមួយគ្នា
នាងនឹងងាយសម្រេចកាមដល់ចំណុចកំពូលហើយក៏ឆាប់មានគភ៌ជាមួយគ្នាដែរ។
កាលពីមុន ការសម្រេចកាមតម្រេករបស់ស្ត្រីត្រូវបានគេគិតថា គ្មានអ្វីទាក់ទិននឹងការបង្កកំណើតទេ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើនមកពីសាកលវិទ្យាល័យរដ្ឋផេនស៊ីវី នៀបានអះអាងថា នៅពេលដែលស្ត្រីឡើងដល់ចំណុចកំពូល នាងនឹងបញ្ចេញនូវអ័រម៉ូនម្យ៉ាងដែលអាចរក្សាគុណភាពទឹកកាមរបស់បុរស នៅក្នុងប្រដាប់ភេទរបស់នាង និងជំរុញដល់ការបង្កកំណើតផងដែរ។
ទន្ទឹមនឹងនោះ នៅពេលដែលស្ត្រីឡើងដល់ឋានសួគ៌ នោះក៏ជាវេលាដែលមេជីវិតទាំងពីរជួបគ្នា ហើយជ្រើសរើសនូវហ្សែនល្អបំផុតក្នុងការបង្កកំណើត។ ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា បើទោះជាលទ្ធផលនៃការសិក្សានេះត្រូវការពិសោធ និងផ្ទៀងផ្ទាត់បន្ថែមទៀតក្ដីក៏វាទំនងជាសមស្របទៅនឹងការសន្និដ្ឋាន ស្រាវជ្រាវកាលពីអតីតកាលដែរ។
ការស្រាវជ្រាវនេះបានតាមដានលើគូស្នេហ៍១១០គូនៅសហរដ្ឋអាមេរិក។ លទ្ធផលបានបង្ហាញថា ស្ត្រីដែលមានដៃគូជាប្រុសស្អាត និងមានរូបរាងជាប្រុសពេញលក្ខណៈ បានទទួលអារម្មណ៍ស្រើបស្រាលដល់ចំណុចកំពូលច្រើនដងនៅពេលរួមភេទ។
នៅពេលប្រតិបត្តិការស្ត្រីទាំងនោះច្រើនតែសម្រេចកាមតម្រេកមុន ឬក្រោយដៃគូបន្តិចប៉ុណ្ណោះ ហើយពួកនាងក៏ងាយនឹងមានគភ៌ផងដែរ។ ការស្រាវជ្រាវបានបញ្ជាក់ទៀតថា អំឡុងពេលរួមភេទ បើស្ត្រីដល់ចំណុចកំពូលមុនបុរសបញ្ចេញទឹកកាម១នាទី ឬក្រោយបុរសបញ្ចេញទឹកកាម៤៥នាទី នោះនាងប្រឈមនឹងការមានផ្ទៃពោះខ្ពស់បំផុត ហើយគភ៌នោះក៏ទំនងជាកកើតពីហ្សែនល្អៗផងដែរ។
លោកដេវិដ ភុតស៍ ជាអ្នកដឹកនាំការសិក្សាខាងលើបានសរសេរថា៖ «រូបសម្បត្តិនិងអត្តចរិតរបស់ភាគីខាងបុរសពិតជាជះឥទ្ធិពលដល់ អារម្មណ៍ផ្លូវភេទ និងការបង្កកំណើតរបស់ស្ត្រីមែន។ បើស្ត្រីនោះគិតថាដៃគូរបស់ខ្លួនស្អាតសង្ហា ហើយមានចរិតជាបុរសនាងនឹងទទួលបានអារម្មណ៍ស្រើបស្រាល ឆាប់ឡើងដល់ឋានសួគ៌ និងងាយមានគភ៌ជាមិនខានក្រោយពីបានរួមមេត្រីនឹងគ្នា៕

Read more: http://www.techno2day.biz/2013/08/06/11039.html/#ixzz2bwAs8lhd