ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 13, 2013

យល់ច្រឡំ ៨ បញ្ហា​អាច​នាំអោយ អន្តរាយ​រឿង​រួមភេទ​


ដោយ វត្តភ្នំ
១ – ពេល​ចូល​បន្ទប់ទឹក​
មាន​មនុស្ស​ជាច្រើន​ក្រោយពី​រៀបការ​រួច​តែងមាន​អារម្មណ៍​ធម្មតា​ពេលធ្វើ​ សកម្មភាព​ផ្សេងៗ​នៅ​ចំពោះមុខ​ដៃគូ​របស់ខ្លួន​ដូចជា​ផ្លាស់​សម្លៀកបំពាក់ ឬ ងូតទឹក​ឱ្យ​គ្នា​… ។ ប៉ុន្តែ​ចូរ​ចាំ​ថា​ទោះជា​ធ្វើ​អ្វី​ក៏ដោយ​ត្រូវ​កុំឱ្យ​ដៃគូ​របស់ ​អ្នកឃើញ​អ្នក​កំពុងតែ​នោម ឬ ធ្វើ​“​រឿង​ផ្ទាល់ខ្លួន​”​នៅក្នុង​បន្ទប់ទឹក ។ ទោះជា​ប្តី​ប្រពន្ធ​មាន​កម្រិត​ស្និទ្ធស្នាល​និង​យល់ចិត្ត​គ្នា​យ៉ាងណាក៏ដោយ ​ក៏​នៅតែមាន​ព្រំដែន​ត្រឹមត្រូវ​ដែល​អ្នក​ត្រូវតែ​យកចិត្តទុកដាក់ ។​
Young couple sitting at edge of bed, man worried, high angle view
តាម​អ្នកជំនាញការ​ផ្នែក​ផ្លូវចិត្ត​វិទ្យា​គឺ​លោកស្រី បា​របា​រ៉ា ឃី​ស​លីង  បានឱ្យដឹងថា​អ្នក​ក៏ត្រូវ​
ស្លៀកពាក់​បែបណា​ដើម្បីឱ្យ​ខ្លួន​អ្នក​ផ្ទាល់​មាន ​អារម្មណ៍​ជឿជាក់​លើ​ខ្លួនឯង​“​បើ​ខ្លួន​អ្នក​ផ្ទាល់​មិន​ឃើញថា​ខ្លួន​អ្នក​ សិច​ស៊ី​ទេ នោះ​ពុំមាន​នរណា​គេ​នឹង​សរសើរ​អ្នក​ឡើយ​” ។​
 
២ – ក្នុង​បន្ទប់​មាន​វត្ថុ​ច្រើនពេក​
ប្រហែលជា​នៅពេល​ស្រឡាញ់គ្នា ស្វាមី​របស់​អ្នក​បាន​ជូន​របស់របរ​ដល់​អ្ន​ក ជាច្រើន ដូចជា តុក្កតា​… ។ ប៉ុន្តែ​បើ​អ្នក  ដាក់​ខ្លាឃ្មុំ​ធី​ត​ឌី  ឬ កណ្តុរ​ម៉ិ​ក​គី  នៅលើ​គ្រែ​នៃ​អ្នក​ទាំងពីរ​នោះ គឺ​អ្នក​កំពុងតែ​រំងាប់​អារម្មណ៍​តណ្ហា​របស់​ស្វាមី ចំពោះ​រឿង​លើ​គ្រែ​បន្តិច​ម្តងៗ​ហើយ ។​
លោកស្រី ឃី​ស​លីង ពន្យល់ថា “​ប្រការនេះ​ធ្វើឱ្យ​ស្វាមី​គិតថា​អ្នក​នៅ​ក្មេងខ្ចី​នៅឡើយ ដូច្នេះ​នឹង​ពុំ​អាច​នាំមក​នូវ​អារម្មណ៍​កំពូល​ពេល​ឡើងឋានសួគ៌ ។​ អ្នក​អាច​បង្ហាញ​នូវ​ភាព​គួរ​ក្នាញ់​គួរ​ស្រឡាញ់​ជាមួយ​ស្វាមី​នៅទីណា​ក៏បាន ប៉ុន្តែ​ចំពោះ​បរិយាកាស​ឯកជន​រប​ស់​អ្នក​ទាំងពីរ វិញ អ្នក​គួរតែ​កាត់បន្ថយ​នូវ​អ្វីៗ​ដែល​ធ្វើឱ្យ រំខាន​ដល់​“​រឿង​លើ​គ្រែ​” ។ ទូ​ដាក់​សៀវភៅ តុក្កតា​និង ទូរទស្សន៍​ផងដែរ​សុទ្ធតែជា​វត្ថុ​ដែល​ពុំគួរ​ដាក់​ក្នុង​បន្ទប់ដេក ។ តែ​ចំណែក​ទឹកអប់​គ្រឿង​តែង​កាយ​វិញ​នោះ អ្នក​មិនបាច់​លាក់បាំង​វា​នោះទេ ព្រោះ​វា​ជា​វត្ថុ​ដែល​សម្តែង​នូវ​ភាពជា​នារី​របស់​អ្នក​ម្យ៉ាងទៀត វា​ក៏​ជា​មេដែក​ដែល​អាច​ស្រូបយក​ការចាប់អារម្មណ៍​ពី​ស្វាមី​ដោយ​ងាយ​” ។​
 
៣ – បើក​ទូរទស្សន៍​ក្នុងពេល​កំពុង​ប្រលោម​ស្នេហ៍​
អ្នក​ប្រហែលជា​យក​មូល​ហេតុថា​ប្តី​ប្រពន្ធ​អ្នក​រួមគ្នា​មើល​ទូរទស្សន៍​ សម្រាប់​មនោ​ស​ញ្ចោ​ត​នា ឬ ជួនកាល​ថា​ដើម្បី​ទទួលបាន​នូវ​អារម្មណ៍​ស្រើបស្រាល​ពី​ទិដ្ឋភាព​ផ្អែមល្ហែម​ ក្នុង​ទូរទស្សន៍​ដើម្បី​ឡើងលើ​គ្រែ ។ ប៉ុន្តែ​ការស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ប្រទេស​អ៊ីតាលី ​បាន​បង្ហាញថា​គូស្រករ​ដែល​បើក​ទូរទស្សន៍​ក្នុង​បន្ទប់ដេក​គឺមាន​សកម្មភាព​ ផ្លូវភេទ​បាន​ត្រឹម​ពាក់កណ្តាល​នៃ​គូ​ដែល​ពុំ​បានដាក់​ទូរទស្សន៍​មើល​ក្នុង​ បន្ទប់ដេក ។​
 
មូលហេតុ​សំខាន់ គឺ​ដោយសារតែ​ជួនកាល​អ្នក​ត្រូវ​ទទួល​ឥទ្ធិពល​ពី​ទិដ្ឋភាព “​ក្តៅ​”​នៅលើ​កញ្ចក់​ទូរទស្សន៍ ហើយ​វា​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ចង់​ធ្វើ​“​រឿង​នោះ​”​ឱ្យ​ប្រកបដោយ​ភាព​ អស្ចារ្យ តែ​បាន​ភ្លេច​ថា​ស្វាមីភរិយា​នីមួយៗ​តែងមាន​របៀបរបប​ផ្សេងៗ​គ្នា ។ បើ​អ្នក​នៅតែ​ចង់ទុក​ទូរទស្សន៍​ក្នុង​បន្ទប់ដេក​នោះ​ចូរ​ចងចាំ​ថា​ត្រូវ​បិទ ​វា​នៅពេល​អ្នក​ទាំងពីរ​ចាប់ផ្តើម​ថើប​គ្នា​ហើយ​ចូរ​បំភ្លេច​នូវ​អ្វីដែល​ អ្នក​បាន​មើល​លើ​កញ្ចក់​ទូរទស្សន៍ ។​
 
៤ – ប្រើ​“​រឿង​លើ​គ្រែ​”​ដើម្បី​ដោះដូរ​
ពួក​នារី​ជា​ប្រពន្ធ​តែងតែ​ប្រើ​“​ក្បាច់​”​លួង​ស្វាមី បន្ទាប់មក​ទើប​ប្រាប់​“​ដំណឹង ល្អ​”​ថា​“​អូន​បាន​ទិញ​កាបូប​ធុន​ល្អ​មួយ​” ឬ ផ្ទុយទៅវិញ​ពួកនាង​ច្រើន​ប្រើ​សិច ដើម្បី​ជជែក​រឿង​ទិញ​វត្ថុ​ផ្សេងៗ​ជាមួយ​ស្វាមី ។ តាម​លោកស្រី ឃី​ស​លីង ថ្លែង ថា “​ពេល​ខ្ញុំ​ប្រើ​រឿង​ផ្លូវភេទ​ដើម្បី​ដឹកមុខ​នូវ​អ្វីៗ​ឱ្យទៅ​តាមចិត្ត​នោះ ​វា​នឹង​ធ្វើឱ្យ​បាត់បង់​តុល្យភាព​ក្នុង​ទំនាក់ទំនង​ប្តី​ប្រពន្ធ​ដែល​ នាំទៅរក​ភាព​តានតឹង​និង​ប្រេះស្រាំ​ដោយ​អ​ចេតនា ។ ជាងនេះទៅទៀត​ពេល​អ្នក​ប្រើ​សិច​ជាការ​អរគុណ​ឬ​ដាក់ទណ្ឌកម្ម​ស្វា​មីនោះ​ បង្ហាញថា​អ្នកជា​ភរិយា​ដែល អាត្មានិយម​។ ផ្លូវភេទ មានន័យ​ពិត​គឺ​នៅពេល​អ្នក​ទាំងពីរ​មាន​អារម្មណ៍​ថា​សុខ​ស្រួល​និង​គាប់ចិត្ត ​” ។​

ជួនកាល​អ្នក​ពុំ​“​ជជែក​”​ពី​រឿង​រសើប​នេះ ប៉ុន្តែ​បែរជា​ប្រតិកម្ម​តាមបែប “​អូន​កំពុង​ក្តៅចិត្ត បង​កុំ​រំខាន​អូន​” ។ អ្នក​គួរតែ​បែងចែក​បញ្ហា​ក្នុង​សកម្មភាព ប្រចាំថ្ងៃ​ឱ្យ​ឃ្លាត​ពី​រឿង​“​លើ​គ្រែ​” ។ បើសិន​អ្នក​ខឹង​នឹង​ស្វាមី​គួរតែ​និយាយ​ត្រង់ៗ​ទៅជា​មួយ​គាត់​ឬ​យ៉ាងហោចណាស់ ក៏ត្រូវ​ប្រាប់​រឿង​ក្តៅចិត្ត​ឱ្យ​គាត់​ស្តាប់​បាន​យ៉ាងតិច​ពីរ​ម៉ោង​នៅមុន​ ពេល​ចូលដេក​ដើម្បី​កុំ​ឱ្យមាន​អារម្មណ៍​នៅតែ​ក្តៅ​ពេល​នៅលើ​គ្រែ​រួមគ្នា ។​
 
មាន​វិធី​មួយទៀត​ដែល​ជួ​យួ​អ្នក​បំបាត់ចោល​នូវ​រឿងរ​ញ្ញ៉េ​រ​ញ្ញ៉ៃ​មុនពេល​ ចូល​បន្ទប់ដេក​ដោយ​ដា​ក់ន្ត្រក​តូច​មួយ​មាន​ក្រដាស​ក្នុងនោះ​ដាក់​នៅក្បែរ​ មាត់ទ្វារ​ដែល សរសេរ​នូវ​រឿង​ដែល​អ្នក​តែ​ត្រូវការ ជជែក​”​ជាមួយ​ស្វាមី ហើយ​ទុក​រឿង​រំខាន​នេះ​មួយ​ឡែក​រហូតដល់​អ្នក​ទាំងពី​រ​“​រួចរាល់​”​សិន ។​
 
៥ – ធ្វើ​ពុត​
ជួនកាល​ពុំមែន​ដោយសារតែ​អ្នក​និង​ស្វាមី​មិន​ស្រុះស្រួល​គ្នា​ទេ ប៉ុន្តែ​វា​ដោយសារ​ការឈឺ​ក្បាល​ស្ត្រេ​ស​ឬ​ឈឺ​ខ្នង​ដែល​កើតឡើង​ខណៈពេល​មុន ឬ ក្នុងពេល​“​ប្រតិបត្តិការ​សឹក​”​ហើយ​អ្នក​នៅតែ​ព្យាយាម​ជួយ​ចម្លង​ស្វាមី​ ឱ្យដល់​ត្រើយ​ក្នុងនោះ​អ្នក​ក៏​ធ្វើ​ពុត​ជា​ឡើងដល់​ចំណុចកំពូល​ដើម្បីឱ្យ ស្វាមី​បាន​សប្បាយចិត្ត​។ នេះ​ពុំមែន​ជា​វិធី​ល្អ​ក្នុង​ជីវភាព​ផ្លូវភេទ​រវាង​ប្តី​ប្រពន្ធ​នោះទេ ។ ទីមួយ​ការបោកប្រាស់​ស្វាមី​ទោះជា​រឿង​អ្វីមួយ​ក៏ដោយ​ក៏​វា​ពុំមែន​ជាការ​ល្អ ​ដែរ ហើយ​វា​គឺជា​ប្រការ​មួ​យួ​ដែល​បង្កើតឱ្យមាន​គម្លាត​រវាង​ស្វាមី​និង​ភរិយា ។ ទី​ពីរ​នោះ​នៅពេល​គាត់​បានដឹងថា​អ្នកធ្វើ​ពុត​ក្នុង​រឿង​នោះ​វា​អាច​ប៉ះពាល់ ​យ៉ាងខ្លាំង​ដល់ អារម្មណ៍​របស់គាត់ ។
 
ដំណោះស្រាយ​ល្អ​បំផុត​សម្រាប់​បញ្ហា​នេះ គឺ​អ្នក​ត្រូវធ្វើ​នូ​វប្រ​ការដែល​អ្នកទទួល​អារម្មណ៍​ថា​ស្រួល​ចិត្ត​កាយ​ នោះ​គឺ​ការនិយាយ​ប្រាប់​ត្រង់​ដល់​ស្វាមី​នូវ​បញ្ហា​នេះហើយ​សុំឱ្យ​ផ្អាក​ ការ​“​លេងល្បែង​” នេះ​សិន ។ ឬមួយ​បើ​ខ្លាច​លោក​ប្តី​មិន សប្បាយចិត្ត​នោះ អ្នក​អាច​គ្រាន់តែ​ប្រតិកម្ម​ទៅនឹង​សំណួរ​របស់​ស្វាមី ហើយ​ចូរ​កុំ​ធ្វើ​ពុត​ជាមាន​នូវ​អ្វីដែល​អ្នក​គ្មាន​នោះ​ឱ្យសោះ ។​
 
៦ – និយាយ​ពី​សង្សារ​ចាស់​
ពុំមែន​គ្រប់ពេល​នោះទេ ដែល​ការស្មោះត្រង់​ត្រូវ​វាយតម្លៃ​ខ្ពស់ ។ អ្នក​អាច​គិតថា​ការលើក​យក​រឿង​សង្សារ​ចាស់​របស់​អ្នក​មក​និយាយ​គឺ​ដើម្បី​ បញ្ជាក់ថា​ពុំមាន​នរណាម្នាក់​ប្រៀប​ស្មើនឹង​ប្តី​របស់​អ្នក​នោះឡើយ ប៉ុន្តែ​ការគិត​របស់​ស្វាមី​អ្នក​គឺ​ផ្សេង ។ បើសិនជា​មិន​ប្រយ័ត្នប្រយែង​នោះ​គាត់​នឹង​ពិចារណា​ដោយ​ស្រមៃ​តាមបែប “​តើ​វា​បាន​នាំ​ប្រពន្ធ​ខ្ញុំ​ឡើង​គ្រែ​ហើយ​ឬ​នៅ​?” ឬ “​ជួន កាល​អា​គាត់​នោះ​អាច​បំពេញចិត្ត​នាង​បានល្អ​ជាង ខ្ញុំ​ក៏​មិនដឹង​”​។​
 
តែ​ប្រសិនបើ​អ្នកជា​មនុស្ស​ដែលមាន​បទពិសោធ​ក្នុង​រឿង​“​លើ​គ្រែ​”​ហើយ​ ចង់ឱ្យ​ស្វាមី​ធ្វើទៅ​តាម​“​ក្បាច់​”​ដែល​សង្សារ​ចាស់​របស់​អ្នក​បាន​ អនុវត្ត​ជាមួយ អ្នកនោះ​គ្រាន់តែ​ប្រាប់​គាត់​ថា​“​អូន​ចូលចិត្ត​ឱ្យ​បង​ថើប​ត្រ​ង់ក​ ច្រើនជាង​”​ជាដើម ។ ចូរ​កុំ​រំឭក​ពី​ឈ្មោះ​បុរស​ណា​ផ្សេង​នៅមុខ​ស្វាមី​អ្នក​ឱ្យសោះ ។​
 
៧ – “​ភ្លេច​”​ស្វាមី​ដោយសារ​កូន​
មាន​សមាជិកគ្រួសារ​ច្រើន គឺ​ពុំមែន​មានន័យថា​អ្នក​ត្រូវ​បន្ថយ​ការស្រឡាញ់​ប្តី​នោះទេ ប៉ុន្តែ​ការងារ​មើលថែទាំ​កូន​ពេញ​មួយថ្ងៃ ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​នឿយហត់ មិន​ចង់​តប​តាម​សំណូមពរ របស់​ស្វាមី​ទៀត ។ លោក​ប្តី​អាច​នឹង​យោគយល់​ដល់​គ្រា​ដំបូង​នៃ​ការ​មានកូន​តែ​អ្នក ក៏​គួរ​កុំ​ប្រើ​មូល​ហេតុនេះ​ដើម្បី​បង្ខំ​ស្វាមី​ឱ្យ​“​តម​សាច់​”​រហូត​ ព្រោះ​ប្រការនេះ​មិន​ត្រឹមតែ​មិនល្អ សម្រាប់តែ​ស្វាមី​អ្នក​នោះទេ តែ​អ្នក​ក៏ត្រូវ​ប៉ះពាល់​ដែរ ។​
 
ដើម្បី​ធ្វើឱ្យមាន​តុល្យភាព​រវាង​ស្វាមី​និង​កូន អ្នក​ត្រូវតែ​ចែកពេល​វេលា​ឱ្យ​ត្រឹមត្រូវ​សម្រាប់​“ បុគ្គល​”​ទាំងពីរ​នេះ ។ ចូរ​ស្នើឱ្យ​ប្តី​ជួ​យួ​ធ្វើការ​ផ្ទះ​ខ្លះ​ពេល អ្នក​កំពុង​ជាប់រវល់​មើល​កូន ឬ ធ្វើការ​ផ្សេងៗ។ ជួនកាល​អ្នក​គួរតែ​ហាត់​ទម្លាប់​ញែក​កូន​ឱ្យ​ឆ្ងាយ​បន្តិច​ពី​ខ្លួន​ដើម្បី​ អ្នក​អាចមាន​ពេលខ្លះ​សម្រាប់​ខ្លួន​ហើយ​វា​ក៏ ជា​ទម្លាប់​ឱ្យ​កូន​ចេះ​នៅ​ឆ្ងាយ​ពី​ម្តាយ​ផងដែរ ។​
 
ក្រៅពីនេះ​នៅពេល​យប់​អ្នក​ត្រូវ​កំណត់​នូវ​ការគិត​សម្រាប់​ខ្លួនឯង​ថា “​រឿង លើ​គ្រែ​” ពុំមែន​គ្រាន់តែ​ដើម្បី​បំពេញចិត្ត​ស្វាមី​ប៉ុណ្ណោះ​ទេ​តែ​វា​ជា​វិធី​មួយ ដែលនាំឱ្យ​បន្ធូរ​អារម្មណ៍​តានតឹង​និង​ថែរក្សា​ខ្លួន​អ្នក​ទៀត​ដែរ ។ ចូរ​ឱ្យ​ស្វាមី​ជួយ​ច្របាច់​ដៃ ជើង និង​ខ្លួនប្រាណ​ឬ​ព្រម​ធ្វើតាម​បំណង​របស់​អ្នក​ដើម្បី កាត់បន្ថយ​ការនឿយហត់ ។​
 
៨ – ធ្វើ​ចំពោះ​ស្វាមី​ដូចជា​មិត្តស្រី​
មានពេលខ្លះ​អ្នក​នាំ​ស្វាមី​ទៅកាន់​ហាង​នេះ​រហូតដល់​ហាង​នោះ ហើយ​ឱ្យ​គាត់​កាន់​យួរ​រាល់​កញ្ចប់​សម្ភារៈ​ដែល​អ្ន​កបាន​ទិញ ។ បែបនេះ​ពេលទៅដល់​ផ្ទះ​ប្រាកដជា​អ្នក​ទាំងពីរ​ពុំមាន​នៅ​កម្លាំង​អ្វី​ដើម្បី ​គិតដល់​រឿង​នៅក្បែរ​គ្នា​នោះ​ទៀតឡើយ ។​ ចូរ​កុំ​ស្មានថា ព្រោះតែ​គាត់​ជា​មនុស្ស​របស់ខ្លួន​ទើប​រឿង​អ្វីដែល​អ្នក​ចូលចិត្ត​អ្នក​ក៏​ ចង់ឱ្យ​មានមុខ​គាត់​ដែរ ។ ប្រការនេះ​មិន​ត្រឹមត្រូវ​ទេ ព្រោះ​បើ​ចេះតែ​អូស ទាញ​គាត់​ឱ្យចូល​ក្នុង​សកម្មភាព​ដែល​ពេញ​ដោយ​ចរិត​ជា “​ស្ត្រី​” បែប​នោះ​អ្នក នឹងធ្វើ​ឱ្យ​គាត់​បាត់បង់​នូវ​សមត្ថភាព​ដែល​គាត់​មាន​បន្តិច​ម្តងៗ​ហើយ ៕​
03 (2)
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII