ការផឹកកាហ្វេបីបួនពែងជារៀងរាល់ថ្ងៃ ទំនងជាអាចទប់ស្កាត់ការវិវត្តន៍ទៅរកភាពធ្ងន់ធ្ងរនៃជំងឺ ថ្លើមប្រភេទ C។នេះបើយោងតាមការរកឃើញរបស់ការស្រាវជំងឺថ្មីមួយ។ អ្នកស្រាវជំងឺបានរកឃើញថាក្នុងចំណោមអ្នកជំងឺ៧៧៦នាក់ដែលមាន ការខូចខាតខ្លើមដោយសារជំងឺ ថ្លើមប្រភេទ C អ្នកដែលផឹកកាហ្វេយ៉ាងតិចបីឬបួនពែងក្នុងមួយថ្ងៃមានការវិវត្តនៃ មេរោគថ្លើម ប្រភេទ Cធ្លាក់ចុះ៥៣ភាគរយបើប្រៀបធៀបជំងឺអ្នកដែលមិនផឹកកាហ្វេ។

ទោះជាដូច្នេះក្តីការស្រាវជំងឺដែលគេបានបោះពុម្ពផ្សាយនៅក្នុងព្រឹ ត្តបត្រពត៌មាន Hepatology នេះ
មិនបានបង្ហាញទេថាកាហ្វេអាចការពារមិនអោយកើតរោគថ្លើមប្រភេទ C។ អ្នកដឹកនាំការស្រាវជំងឺ បណ្ឌិត Neal D. Freeman ធ្វើការនៅវិទ្យាស្ថានមហារីកជាតិសហរដ្ឋ អាមេរិកបានប្រាប់ Reuters Health តាមរយះអ៊ីម៉េលថា “បើទោះជាលទ្ធផលទាំងនេះគួរអោយ ចាប់អារម្មណ៍ក៍ដោយក៏ពួកយើងត្រូវការស្រាវជំងឺនៅថ្ងៃអនាគតទៀតដើម្បី បញ្ជាក់ពីការរកឃើញ របស់យើងមុនផ្តល់អនុសាសន៍អោយផឹកកាហ្វេដើម្បីកាត់បន្ថយការខូចខាត ថ្លើម”។
បើទោះជាយ៉ាងណា ការរកឃើញនេះស្របគ្នាជំងឺការស្រាវជំងឺមុនៗដែលបង្ហាញថា អ្នកផឹកកាហ្វេមានអត្រាគ្រោះថ្នាក់តិចនៅក្នុងការកកើតរោគថ្លើម ផ្សេងៗ ដែលក្នុងនោះរួមមានជំងឺ មហារីកថ្លើមផងដែ។រោគថ្លើមប្រភេទ C គឺជាមេរោគដែលតាមធម្មតាឆ្លងតាមឈាម ហើយភាគច្រើនការឆ្លងនោះ កើតដោយការប្រើប្រាស់ម្ជុល ឬ សឺរាំងរួមគ្នា។ មានករណីខ្លះរោគថ្លើមប្រភេទ Cនេះអាចឆ្លងតាមការ រួមភេទនិងបន្តពីម្តាយទៅកូននៅក្នុងអំឡុងពេលផ្តល់កំណើត។
មនុស្សមួយភាគតូច រាងកាយអាចសំអាតនូវមេរោគថ្លើមប្រភេទ C នោះភ្លាមបន្ទាប់ពីឆ្លងហើយប៉ុន្តែ ៨៥ភាគរយនៃការឆ្លងនឹងបង្កអោយមានសភាពកាន់តែធ្ងន់ធ្ងរទៅក្នុងរយះពេល យូរ ជំងឺបង្កអោយខូចថ្លើមដូចជាការរលាករាំរៃ ធ្វើអោយជំងឺថ្លើមមានស្នាម និងក្នុងករណីនេះនាំអោយកើត ជា រោគមហារីកថ្លើមតែម្តង។
សំរាប់ការសិក្សានេះ លោក បណ្ឌិត Neal D. Freemanនិងសហការីរបស់លោកបានធ្វើការតាម ដានអ្នកជំងឺ៧៦៦នាក់ដែលមានស្នាមលើថ្លើមដោយសាររោគថ្លើមប្រភេទ C។ អ្នកជំងឺទាំងនេះត្រូវ បានគេព្យាបាលដោយថ្នាំប្រឆាំងមេរោគថ្លើមដូចជា peginterferon និង ribavirin ដែលជាថ្នាំគេប្រើ ទូទៅសំរាប់ព្យាបាលរោគថ្លើមប្រភេទCរាំរៃប៉ុន្តែថ្នាំទាំងនោះ មិនអាចសំអាតមេរោគចេញពីក្នុងរាងកាយ បានឡើយ។ អស់រយះពេលជាង៣ឆ្នាំកន្លះអ្នកជំងឺ បង្ហាញថាមានការវិវត្តន៍នៃជំងឺនោះដូចជា មានការកើនឡើងស្នាមនៅលើថ្លើម មានការខូចខាតនៅលើខួរក្បាល និងប្រពន្ធ៍ប្រសៃប្រសាទ ជាប់ពាក់ពន្ធ៍ ជំងឺជំងឺរបស់ពួកគេ។
ក្រុមរបស់ បណ្ឌិត Neal D. Freeman បានរកឃើញថាការរីកលូតលាស់នៃការ ខូចខាតថ្លើមមានការ ធ្លាក់ចុះនៅពេល ដែលការផឹកកាហ្វេរបស់អ្នកជំងឺមានការកើនឡើង។ បើប្រៀបធៀបជំងឺអ្នកដែលមិនផឹកកាហ្វេតាំងពីតំណាក់កាលដំបូង អ្នកជំងឺដែលផឹកកាហ្វេពីមួយទៅបីពែង រាល់ថ្ងៃមានការវិវត្តន៍នៃការខូចខាតថ្លើមតិចជាងមុន៣០ភាគរយ។ ចំពោះអ្នកដែល ផឹកចាប់ពីបីពែវឡើងទៅកំរិតគ្រោះថ្នាក់នៃការវិវត្តន៍ទាបជាងមុន៥៣ ភាគរយ។ គេក៏បានរកឃើញផងដែរថា មិនមានទំនាក់ទំនងរវាងការផឹកតែ និង ការវិវត្តន៍នៃជំងឺទេ៕

