ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Friday, August 30, 2013

កីឡាករ ម៉ៃ ថៃសាន់ ចង់សាកថ្វីដៃ ជាមួយ កុំកុំ


ប្រភពព័ត៌មាន ពីគេហទំព័រកម្សាន្តមួយ បានឲ្យដឹងថា កីឡាករប្រដាល់ជនជាតិអាមេរិក Mike Tyson ថ្មីៗបានបង្ហោះ ក្នុងគេហទំព័រ Weibo របស់លោកស្វែងរកអ្នកពូកែវាយគ្នាមកសាកថ្វីដៃ។

បើតាមប្រភពព័ត៌មានដដែល បានឲ្យដឹងបន្ថែមទៀតថា លោកបានបង្ហោះសួរអ្នកគាំទ្ររបស់លោកថា “នរណាដែលពូកែវាយជាងគេ ក្នុងប្រទេសចិន?” ពេលនោះអ្នកគាំទ្រជាង ៥០០០នាក់បានឆ្លើយថា “គ្មានអ្វីគួរឲ្យឆ្ងល់នោះទេ។ អ្នកដែលពូកែជាងគេ ប្រចាំប្រទេសចិននោះ គឺលោក Donnie Yen”។
ភ្លាមនោះ Mike បានតបវិញថា “Donnie Yen? ខ្ញុំធ្លាប់ឮឈ្មោះបុរសម្នាក់នេះ ពីមុនមកដែរ។ បើមានឱកាស ខ្ញុំចង់ជួបគាត់តទល់ ដើម្បីនិយាយគ្នាពីរឿងប្រកួតគ្នា”។
ទន្ទឹមនឹងនោះ Mike ក៏បានសាកសួរ លោក Donnie Yen ពីរឿងនេះដែរ ។ Donnie ក៏បាននិយាយថា “ខ្ញុំធ្លាប់បានឃើញការប្រកួតរបស់លោកដែរ ថ្វីដៃរបស់លោកពិតជាអស្ចារ្យខ្លាំងណាស់”។ Donnie ក៏បានបន្ថែមថា “ខ្សែភាពយន្តថ្មី របស់ខ្ញុំត្រៀមថតក្នុងពេលឆាប់ៗនេះហើយ ប្រសិនបើខ្ញុំឃើញថា Mike អាចធ្វើបានល្អ ខ្ញុំនឹងពិចារណ អញ្ជើញគាត់មកសាកល្បងថ្វីដៃ ក្នុងខ្សែភាពយន្តថ្មីនេះតែម្តង”៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII