អង់គ្លេស ៖ ក្រុមអ្នកស្រឡាញ់ និងអភិរក្សសត្វខ្លា រាប់រយនាក់បានបង្កើត
ព្រឹត្តិការណ៍ដ៍អស្ចារ្យមួយ ដោយនាំគ្នាពាក់មុខខ្លា
ឆូតខ្លួនតាមទម្រង់ស្បែកសត្វខ្លា និងបានស្រាតននលគោក
នាំគ្នារត់តាមដងផ្លូវដើម្បីឃោសនាក្នុង យុទ្ធនាការ ការពារសត្វខ្លា
នៅក្នុងផ្នែក "សម្រាប់សត្វខ្លា" និងរៃអង្គាសមូលនិធិ សម្រាប់ការពារសត្វខ្លាមួយចំនួនដែលជិតផុតពូជ នៅសួនសត្វទីក្រុងឡុងដ៏ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣។
មនុស្សម្នាបានចោមរោមមើល សកម្មជនប្រមាណ ៣០០នាក់ បាននាំគ្នាដោះសម្លៀកបំពាក់ ចេញទាំងអស់ នៅក្នុងការគាំទ្រ នៃយុទ្ធនាការការពារសត្វខ្លា ZSL Sumatran ។ ជាមួយនឹងចំនួន 300 នៃក្រុមខ្លា Sumatran ដែលនៅសេសសល់ក្នុងព្រៃ ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើនមូលនិធិផង និងការពារផងដែរ ជាពិសេសការធ្វើនេះ ក្នុងគោលបំណងដើម្បីជួយសង្គ្រោះ សត្វខ្លាទាំងនោះ ដែលកំពុងតែជិតផុតពូជទៅហើយ៕


