ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Tuesday, August 27, 2013

វិបត្តិនៅស៊ីរី៖ អន្តរាគមន៍​យោធា​របស់​បស្ចឹម​លោក​ត្រៀម​បើក​ធ្វើ តែ​ដាម៉ាស​ត្រៀម​តប​វិញ

Published on Wed 28 Aug, 2013 at 02:14 02:14 by . | 39 views
អន្តរាគមន៍យោធារបស់បស្ចឹមលោក ប្រឆាំងនឹងរបបក្រុងដាម៉ាស ដែលរងការចោទប្រកាន់ ពីការប្រើប្រាស់អាវុធគីមីដាក់​ក្រុម​អ្នកងើបបះបោរ ទំនងជានឺងអាចធ្វើក្នុងពេលឆាប់ៗនេះ។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធភាពរបស់ខ្លួន បានត្រៀម​លក្ខណៈ​រួចជា​ស្រេច ដើម្បីបើកការវាយប្រហារទៅលើចំណុចសំខាន់មួយចំនួន ដែលក្រុងដាម៉ាស បានឆ្លើយតបវិញថា ខ្លួនក៏បាន​ត្រៀម​ការពារខ្លួនចាំទប់ទល់ដែរ។

នាវាយក្សផ្ទុកយន្ដហោះចម្បាំង ឆាល ឌឺហ្គោល របស់បារាំងត្រៀមខ្លួនចេញទៅស៊ីរី។ (រូបថត ឯកសារមនោរម្យព័ងអាំងហ្វូ)
អ្នកនាំពាក្យសេតវិមាន លោក ជេ កាណី (Jay Carney) បានថ្លែងនៅថ្ងៃអង្គារទី២៧ខែសីហានេះថា
នឹងមានការផ្សព្វផ្សាយ​នូវ​របាយការណ៍ពត៌មានមួយ ដែលបញ្ជាក់ឲ្យដឹង ពីរបបដឹកនាំប្រទេសស៊ីរីសព្វថ្ងៃ ជាអ្នកទទួលខុសត្រូវ ក្នុងការប្រើប្រាស់​អាវុធ​គីមី នៅថ្ងៃទី២១ខែសីហាកន្លងមក នៅក្នុងតំបន់មួយក្បែរនឹងទីក្រុងដាម៉ាស ហើយ«រឿងនេះ មិនមានការ​សង្ស័យ​ទៀតទេ»។
នៅមុននេះបន្តិច រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឈុក ហាជ័ល (Chuck Hagel) បាននិយាយដែរថា ប្រទេសអាមេរិក បានដាក់ពង្រាយនូវគ្រប់កន្លែងដែលចាំបាច់ សម្រាប់ការឆ្លើយតបទៅរាល់សម្រេចចិត្តណាមួយ របស់លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា (Barack Obama)។
ប្រភពច្បាស់ការជាច្រើនបានបង្ហើប ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) ថាអន្តរាគមន៍យោធានឹងមិនត្រូវធ្វើ​ឲ្យ​លើស​​ពី​គោលដៅមួយៗ ហើយអាចមានរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ដោយមានការបាញ់កាំជ្រួចម៊ីស៊ីល ចេញពីនាវាចម្បាំង​យក្ស​ដែលបានដាក់ពង្រាយ នៅតាមឈូងសមុទ្រក្បែរប្រទេសស៊ីរី។ ប្រភពនោះបានបន្ថែមថា កម្មវត្ថុចំបងនៃ​ប្រតិបត្តិការ​នេះ មិន​មែនចង់ធ្វើឲ្យមានការផ្លាស់ប្ដូរកម្លាំង រវាងក្រុមបះបោរ និងកងទ័ពរបស់របបក្រុងដាម៉ាសនោះទេ តែមានបំណង​«បញ្ឈប់»​ប្រធានាធិបតីនៃប្រទេសស៊ីរីសព្វថ្ងៃ កុំឲ្យប្រើប្រាស់អាវុធគីមីតទៅទៀត។
កម្មវត្ថុខាងលើនេះ ក៏ត្រូវបានអះអាងដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក ដេវីត កាមេរ៉ូន David Cameron) ដែរ។ ទីក្រុង​ឡុងដ៍ បាននិយាយថា កងទ័ពរបស់ខ្លួន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកប្រតិបត្តិការយោធា តែបដិសេធថាប្រទេស​អង់គ្លេសគ្មានបំណង ចង់ទម្លាក់របបដឹកនាំសព្វថ្ងៃចេញពីអំណាចនោះទេ។
ប្រទេសបារាំងឯណេះវិញ បានប្រកាសត្រៀមខ្លួនរួចជាស្រេចដូចគ្នា ក្នុងការធ្វើអន្តរាគមន៍យោធា នៅក្បែរសម្ព័ន្ធមិត្ត​របស់​ខ្លួន ដើម្បីដាក«ពិន័យ»ទៅលើរបបស៊ីរី ដែលបានដាក់បំពុលប្រជាជនខ្លួនឯង ដោយអាវុធគីមីនេះ។ ប្រធានធិបតីបារាំង លោក ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បាននិយាយថា ប្រទេសរបស់លោកនឹងធ្វើការសម្រេចចិត្ត ក្នុងថ្ងៃខាងមុខ ថានឹងមានចំណាត់ការបែបណា។
មធ្យោបាយការពារខ្លួន ដែលគេនឹកស្មានមិនដល់
ចំណែកខាងក្រុមប្រឆាំងរបស់ប្រទេសស៊ីរីវិញ បានថ្លែងថា គេគ្រាន់តែមិនទាន់ដឹងថា តើកិច្ចអន្តរាគមន៍យោធានេះ នឹង​ធ្វើ​នៅពេលខាងមុខឆាប់ៗនេះ ថ្ងៃណាប៉ុណ្ណោះ។
រដ្ឋមន្ត្រីការបរទេសប្រទេសស៊ីរី លោក វ៉ាលីដ មូអាឡឹម (Walid Mouallem) បានអះអាងតបវិញថា «យើងមានជម្រើសពីរ ​យ៉ាង៖ មួយយើងចុះចាញ់ ឬមួយទៀត យើងការពារខ្លួន។ តែជម្រើសទីពីរ ជាជម្រើសដ៏ប្រសើរ។ (...) យើងមាន​មធ្យោបាយ​ការពារខ្លួន ដែលគេនឹកស្មានមិនដល់។» លោកបានរំពឹងទុកថា អន្តរាគមន៍យោធារបស់​បស្ចឹមលោក​នេះ នឹង​ផ្ដល់​ប្រយោជន៍ឲ្យទៅប្រទេសអ៊ីស្ត្រាអែល និងប្រយោជន៍ទីពីរ ទៅឲ្យក្រុមរណសិរ្យ អាល ណូសរ៉ា (al-Nosra) ដែលជាក្រុម​ប្រដាប់អាវុធមួយ ប្រយុទ្ធកៀកស្មារនឹងពួកបះបោរ តែមានភាពស្មោះស្ម័គ្រ នឹងក្រុមបណ្ដាញភេវរនិយម អាល កៃដា (Al-Qaïda)។
សម្រាប់ប្រទេសរ៉ូស្សី ដែលជាសម្ព័ន្ធមិត្តរបស់ក្រុងដាម៉ាស បានព្រមានពីអន្តរាគមន៍យោធា ថាអាចនឹងបង្កឲ្យមាន«ភាព​មហន្តរាយ» សម្រាប់តំបន់មជ្ឈឹមបូព៌ា និងទ្វីបអាហ្វ្រិកខាងជើង។ សម្ព័ន្ធមិត្តមួយទៀតរបស់ប្រទេសស៊ីរី គឺប្រទេសអៀរ៉ង់ បានថ្លែងប្រកាសអាសន្នដែរថា សកម្មភាពវាយប្រហារយោធា នឹងគម្រាមដល់«សន្តិសុខ និងស្ថិរភាព»ក្នុងតំបន់។
ដោយឡែកប្រទេសអារ៉ាប៊ី សាអ៊ូឌីត ដែលស្ថិតនៅជាជំហរពីក្រោយខ្នងក្រុមអ្នកបះបោរ បានអំពាវនាវឲ្យមានប្រតិកម្ម​ច្បាស់​លាស់ និងខ្លាំងក្លាមួយ ប្រឆាំងរបបក្រុងដាម៉ាស ខណៈដែលសម្ព័ន្ធភាពអារ៉ាប់ បានចោទរបបនេះរួចហើយ ពី​ចំណាត់​ការ​ទាំងឡាយដែលឈានទៅប្រើប្រាស់អាវុធគីមី។ រីឯប្រទេសអ៊ីស្ត្រាអែលវិញ ក៏បានសន្យាដែរថា ខ្លួននឹង​តបត​ដោយ​មិន​«អាសូរ» ប្រសិនណាជាប្រទេសស៊ីរី វាយប្រហារប៉ះពាល់ចូលក្នុងទឹកដីអ៊ីស្ត្រាអែល៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII