សំរាប់
អ្នកជំងឺដែលមានបញ្ហាខួរក្បាល ឬហៅថាសរសៃ ប្រសាទ
ការច្រៀងចំរៀងអាចជាថ្នាំយ៉ាងពិសេសមួយប្រភេទ
ព្រោះតាមការប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកស្រាវ
ជ្រាវប្រព័ន្ធប្រសាទនៃសហរដ្ឋអាមេរិកដែលមានស្នាក់
នៅទីក្រុងឈីកាហ្គោបានឲ្យដឹងថាអ្នកជំងឺដែលដាច់សរសៃឈាមខួរក្បាលលើដំណើរការខួរក្បាលផ្នែកការនិយាយខូចខាត។
យ៉ាងណាក៏ដោយពួកគេនៅតែអាចច្រៀងបានដោយកាលពីមុនអ្នកជំងឺមិនអាច ទំនាក់ទំនងដឹងសាច់រឿងឬយល់អ្វីឡើយ តែបន្ទាប់ពីពួកគេបានទទួលការព្យាបាលដោយការច្រៀងរួចមក ពួកគេអាចនិយាយបានថា ស្រេកទឹក ៗៗ។
ក្រៅពីនេះអ្នកជំនាញខាងប្រសាទវិទ្យាបានឲ្យដឹងថា ការច្រៀងចំរៀងមិនបានជំរុញត្រឹមតែខួរក្បាលផ្នែកការស្តាប់តែមួយមុខ ប៉ុណ្ណោះទេ វាថែមទាំងអាចជួយធ្វើឲ្យខួរក្បាលរបស់យើងអាចដំណើរការបានច្រើនជាងមុន ថែមទៀត៕
កន សាខន
(American Association For the Advancement of Science)

