ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Monday, August 26, 2013

ងងុយ​ដេកលក់​មួយភាំង​ ស្រាប់តែ​រថយន្ត​ក្រឡាប់​ ទៅ​ប៉ះ​តូប​សិប្បកម្ម​ឆ្លាក់​ថ្ម​

kkn-s13aបន្ទាយមានជ័យ​ ៖ កាលពី​រសៀល​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃទី​២៥​ ខែសីហា​ ឆ្នាំ២០១៣ ម្ចាស់​រថយន្ត​ឆ្លាម​មួយគ្រឿង​ បើក​ទាំង​ងងុយ​ដេក​មិន​ព្រម​ឈប់​ចត​ បែប​ជា​ជ្រុល​ទៅ​បុក​តូប​សិប្បកម្ម​ឆ្លាក់​ថ្ម និង​រូប​ចម្លាក់​ជា​ច្រើន​បាន​បែក​បាក់​​ ដែល​រថយន្ត​កាមរី​ឆ្លាម​មួយគ្រឿង បាន​ក្រឡាប់​ទៅ​ប៉ះ ​ដែល​ម្ចាស់​ដេក​លក់​មួយភាំង ​ហេតុ​ការ​ណ៍​នេះ​បាន​កើត​ឡើង ​នៅក្បែរ​ភ្នំ​ជញ្ជាំង​ក្នុង​ឃុំ​ជប់​វ៉ា​រី ​ស្រុក​ព្រះនេត្រព្រះ​ ខេត្ត​បន្ទាយមានជ័យ ។

​           ​លោក ​ កែវ ​ប៊ុន ​យឿ​ត​ អ​ធិការ​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹងថា​ ករណីនេះ​បណ្តាល​ពី​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​ឆ្លាម​ ពណ៌​ត្រី​ឆ្លូញ ​ពាក់​ស្លាក់​ លេខ​សៀមរាប​ 2A-5054 បើកបរ​ដោយ​ ឈ្មោះ​ វាំង​ វុទ្ធី​អាយុប្រមាណ​ជាង​៣០​ឆ្នាំ ​ជិះ​គ្នា​បីនាក់​ពី​លិចទៅ​កើត​។ ​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​រថយន្ត​ក៏បាន​រេ​ចង្កូត​ហើយ​ក្រ​ទ្បា​ ប់ទៅលើ​ទីតាំង​ឆ្លាក់​ថ្ម ​និង​រូបចម្លាក់​ពី​ថ្ម​របស់​ឈ្មោះ​ ង៉ា ​ធ្វើ​ឲ្យ​ខ្ទេច​រូប​ច​ម្លាក់​ជាច្រើន​ តែ​មិន​បណ្តាល​ឲ្យ​ម្ចាស់​ទីតាំង​ ឬ​អ្នកដំណើរ​រង​គ្រោះ​ថ្នាក់​ទ្បើ​យ​អ្វី​នោះទេ​។​ចំណែក​តៃកុង​រថយន្ត​រ​ង​ របួស ​ហើយ​​ត្រូវ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក ​នៅ​ជិត​នោះ​។​
​           តាម​ ការសន្និដ្ឋាន​រប​ស់​នគរបាល​ចរាចរ​ណ៍​ដំណាក់​កាល​ដំបូង​ឲ្យ​ដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ទ្បើង​ ដោយ​សារ​តែ​ការបើក​លឿន ​ហើយ​ដេក​លក់​មួយ​ភាំង​ទើប​រថយន្ត​រេ​ចង្កូត​ចេញពី​ផ្លូវ​ រួច​ទៅ​បុក​តូប​សិប្បកម្ម​ឆ្លាក់​ថ្ម​នាំ​ឲ្យ​ក្រ​ទ្បា​ប់​ទៅលើ​ទីតាំង​ ឆ្លាក់​ព្រះ​ថែម​ទៀតផង​។​ ក្រោយ​កើត​ហេតុ​រថយន្ត​រង​ការ​ខូច​ធ្ងន់ធ្ងរ​ ត្រូវ​បាន​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ​ស្រុក​ព្រះនេត្រព្រះ​ដើម្បី​រង់​ចាំ​ធ្វើការ​ដោះស្រាយ​តាម​នីតិ​វិធី​ ច្បាប់​នា​ពេល​ក្រោយ​៕​​
ចិន្តា​
kkn-s13
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII