ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 29, 2013

តើ​មាន​អាហារ​អ្វីខ្លះ​ដែល​ជួយ​អោយ​ដេក​លក់​ស្រួល​

ត្រួតពិនិត្យដោយគ្រូពេទ្យ health.com.kh|ថ្ងៃទី17 សីហា ឆ្នាំ2013
     

​ការ​ដេក​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ ​បន្ធូ​អារម្មណ៍​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ រយៈពេល ៨​ម៉ោង​នៃ​ការ​ដេក​មាន​សារៈសំខាន់​ណាស់​ដើម្បី​ផ្តល់​ភាព​សកម្ម​ដល់​ ចិត្តគំនិត​។ មនុស្ស​ជាច្រើន​មាន​ការពិបាក​ក្នុងការ​ដេក ឬ​ដេក​អោយ​បាន​លក់​ស្កប់ស្កល ដូច្នេះ​ក៏​ចាប់ផ្តើម​ប្រើ​ថ្នាំ​ងងុយដេក​
មួយ​គ្រាប់​ពីរ ដែល​ជាហេតុ​នាំ​អោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ទៅវិញ​។ ការ​ដេក​អាច​មាន​លក្ខណៈ​ល្អប្រសើរ​មកវិញ​បាន​តាមរយៈ​របប​អាហារ ដូច្នេះ​ខ្ញុំ​នឹង​ជម្រាបជូន​នូវ​របប​អាហារ​សាមញ្ញៗ​ទាំង​ប្រាំ​ដែល​ជួយ​អោយ ​អ្នក​អាច​ដេកលក់​ស្រួល​បាន​។​

១, ទឹកដោះគោក្តៅ​ឧណ្ហៗ​មួយ​កែវ​
​ជាតិ​កាលស្យូម​គឺជា​ប្រភេទ​យ៉ាង​ល្អ​ជួយ​អោយ​ដេក​លក់​ស្រួល ដូច្នេះ​ហើយ​ទឹកដោះគោ​គឺ​សម្បូរ​ជាតិ​កាលស្យូម​ណាស់​។ ការ​ទទួលទាន​ទឹកដោះគោក្តៅ​មួយ​កែវជា​រៀង​រាល់ថ្ងៃ​ជាមួ​យ​នឹង​ទឹកឃ្មុំ​មួយ​ ស្លាបព្រា​នឹង​ជួយ​សម្រួល​ដល់​ការ​ដេក​របស់​អ្នក​បាន​។ ទឹកឃ្មុំ​ជួយ​កាត់បន្ថយ​អ័រម៉ូន​ដែល​មិន​អោយ​ដេក ពេល​នោះ​អ្នកនឹង​ដេក​លក់​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​នាទី​ក្រោយ​តែប៉ុណ្ណោះ​។ ​

២, ថ្នាំ​បំពង់​វីតាមីន B6
​វីតាមីន B6 មាន​សារៈសំខាន់​ណាស់​ដើម្បី​អោយ​ការ​ដេក​ប្រកប​ដោយ​ផាសុខភាព​។ ផ្លែ​ចេក និង​ត្រី​សម្បូរ​វីតាមីន B6​ណាស់​។​

៣, ទំពាំងបាយជូ និង​ផ្លែឈើ​រី​
Melatonin គឺជា​អ័រម៉ូន​ជួយ​អោយ​ងងុយដេក ហើយ​វា​មាន​តែ​ផ្លែ​ទំពាំងបាយជូ និង​ផ្លែឈើ​រី​ទេ​ដែល​មាន​វត្តមាន​របស់​វា​។ អ័រម៉ូន​នេះ​នឹង​ជួយ​ថែរក្សា​វដ្ត​នៃ​ការ​ដេក​, រាងកាយ​សកម្ម និង​ចិត្តគំនិត​ស្រស់ថ្លា​។ ដូច្នេះ​ការ​ទទួលទាន​ផ្លែ​ទំពាំងបាយជូ និង​ផ្លែឈើ​រី​មួយ​ចានគោម​ពេញ​រាល់​ថ្ងៃ​ត្រូវ​តែ​ជា​ផ្នែក​មួយ​នៃ​របស់​ អាហារ​របស់​អ្នក​។​

៤, ដំឡូង​ផ្អែម​
​ដំឡូង​ផ្អែម​សម្បូរ​ជាតិ​ម៉ាញ៉េ​ស្យូម និង​ប៉ូ​តា​ស្យូម​ណាស់ ហើយ​វា​មាន​នាទី​ជា​អ្នក​ទ្រ​ទ្រ​ង​ដល់​ការ​ដេក និង​បន្ធូរ​សាច់ដុំ​។ ដូច្នេះ​ហើយ​ដំឡូង​ផ្អែម​គួរតែ​ជា​ផ្នែក​មួយ​នៃ​របប​អាហារ​ប្រចាំថ្ងៃ​។ អ្នក​គួរតែ​ប្តូរ​វា​មក​ញ៉ាំ​ពេលយប់​វិញ​។​

៥, តែ​ឬ​ស​ឈើ​
​តែ​ដែល​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន ឬ​តែ​ឬ​ស​ឈើ​សុទ្ធតែ​មាន​ប្រយោជន៍​ដល់​ការ​ដេក​ទាំងអស់ ព្រោះ​វា​មាន​ឥទ្ធិពល​ជួយ​សម្រួល​ដល់​រាងកាយ និង​ផ្តល់​ជា​សុខ​ផា​ព​។ តែ​ប្រភេទ Valerian Tea, Jasmine, Lime Balm, Orange Blossom សុទ្ធតែ​ត្រូវបាន​គេ​អះអាង​ថា​ជំនួយ​ដល់​ការ​ដេក​៕
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII