ការស្រាវជ្រាវថ្មីមួយបាននិយាយថា ស្ត្រីមានផ្ទៃពោះដែលមានជំងឺទឹកនោមផ្អែមអាចមានការកើនឡើងហានិភ័យ នៃបញ្ហានៃការគេងមិនដកដង្ហើម។
ជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះបានវិវត្តមានអំឡុងពេលត្រីមាស ទី២នៃការមានផ្ទៃពោះ និងបានកើតមានរាល់ស្ត្រី៤ ទៅ៨នាក់ក្នុងចំនោមស្ត្រីមានផ្ទៃពោះ១០០នាក់ក្នុងសហរដ្ឋអាមេរិក។
ការគេងមិនដកដង្ហើមបណ្តាលអោយមានការរំខានរយៈពេលខ្លីចំពោះ ការដកដង្ហើមអំឡុងពេលគេង។ ប្រសិនបើមិនព្យាបាលទេនោះ, ការគេងមិនដកដង្ហើមបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺសរសៃឈាមបេះដូង និងការគាំងបេះដូង។ នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of Clinical Endocrinology & Metabolism។
វេជ្ជបណ្ឌិត ស៊ីរីម៉ុន រឺត្រាគុល (Sirimon Reutrakul) ដែលមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Rush បាននិយាយថា វាជារឿងទូទៅមួយចំនួនស្ត្រីមានផ្ទៃពោះដែលមានការបញ្ហានៃ ការរំខាននៃការគេង ប៉ុន្តែហានិភ័យនៃការវិវត្តទៅជាការគេងមិនដកដង្ហើមបានកើនឡើង ចំពោះស្ត្រីដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ។
ការស្រាវជ្រាវបានមើលទៅលើស្ត្រីមានផ្ទៃពោះ១៥នាក់ដែលមានជំងឺ ទឹកនោមផ្អែម, ស្ត្រីមានផ្ទៃពោះដែលមិនមានជំងឺទឹកនោមផ្អែម១៥នាក់ និងស្ត្រីដែលមិនមានផ្ទៃពោះ និងមិនមានជំងឺទឹកនោមផ្អែម១៥នាក់ទៀត។ ស្ត្រីមានផ្ទៃពោះដែលមិនមានជំងឺទឹកនោមផ្អែមបង្កើនម៉ោងគេងបន្ថែម នៅពេលយប់ និងមានការរំខានដំណេកតិចជាងស្ត្រីដែលមានជំងឺទឹកនោមផ្អែមអំឡុងពេល មានផ្ទៃពោះ។
រឺត្រាគុលបាននិយាយថា ជិត៧៥%នៃអ្នកចូលរួមនៅក្នុងការស្រាវជ្រាវរបស់យើងដែលមានជំងឺ ទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ បានទទួលរងនឹងបញ្ហានៃការគេងមិនដកដង្ហើម។
ការស្រាវជ្រាវពីមុនបានបង្ហាញថា ការគេងតិចតួច, ការគេងភ្ញាក់ៗ និងការគេងលក់បានតិច ដែលជារោគសញ្ញានៃការគេងមិនដកដង្ហើម, អាចបង្កើនហានិភ័យក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែម។
រឺត្រាគុលបាននិយាយថា ដោយយោងតាមការស្រាវជ្រាវ, ស្ត្រីដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះគួរតែត្រូវបានគេ ពិចារណាចំពោះការវាយតម្លៃលើបញ្ហានៃការគេងមិនដកដង្ហើម ជាពិសេសប្រសិនបើមានកត្តាហានិភ័យដទៃទៀតដូចជា ជំងឺលើសឈាម ឬធាត់ចូលរួមនោះ, ហើយស្ត្រីត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការគេងមិនដកដង្ហើម គាត់គួរតែត្រូវបានតាមដានចំពោះរោគសញ្ញានៃជំងឺទឹកនោមផ្អែមអំឡុងពេល មានផ្ទៃពោះ៕
