ម៉ោងនៅក្នុងប្រទេសកម្ពុជា

ទំនាកទំនងផ្សាយពាណិជ្ជកម្ម

Welcome to V-LOVEKHMER លោកអ្នក អាចទំនាកទំនងផ្សាយពាណិជ្ជកម្មមកលេខទូរស័ព្ទ 092 466 796 និងអាចទំនាកទំន​ងមកកាន់អាស័យដ្ឋាន E-mail:smeyrek@gmail.com

Thursday, August 15, 2013

ពិភព​លោក​​ថ្កោល​ទោស​​អំពើរ​​ហិង្សា​​នៅ​អេ​ហ្ស៊ី​ប​

​មេដឹកនាំ​លើ​ពិភពលោក​កំពុង​ធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ​ ការបង្ក្រាប​របស់​យោធា​អេ​ហ្ស៊ី​
បដែល​បាន​បង្ក្រាប់​ទៅលើ​ក្រុមបាតុករ​ បណ្តាលឲ្យ​មនុស្ស​ជាច្រើន​រយ​នាក់​បាន​​ស្លាប់ និង​រងរបួស​។
សូមបញ្ជាក់​ថា អំពើរ​ហិង្សា​នៅក្នុង​ប្រទេស​អេ​ស្ស៊ីប​នេះ គឺ​កើតឡើង​ដោយសារ​ក្រុម​អ្នកគាំទ្រ​លោក Mohammed Morsi មិន​សម្តែង​នូវ​ការ​មិន​ពេញ​ចិត្ត​​ចំពោះ​កង​យោធា​ដែល​ធ្វើការ​ទំនាក់​ មេដឹកនាំ​របស់​ពួកគេ​ចេញ​ពី​តំណែង​។
​ក្រោយពី​មាន​ការប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងខ្លា​ក្នុង​ទីក្រុង​គែ​ ប្រទេស​អេ​ហ្ស៊ី​បរវាង ក្រុមបាតុករ​គាំទ្រ​លោក Mohammed Morsi និង កងកម្លាំង​យោធា​បណ្តាលឲ្យ​មនុស្ស​ស្លាប់ និង របួស​យ៉ាង​ច្រើន​បែប​នេះ​មក។
លោកបាន គីមូន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន​ធ្វើ​ការរិះគន់ និង ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​ការប្រើប្រាស់​កម្លាំង​ទ័ព​នៅក្នុង​អំពើ​ហិង្សា​ នោះ​។ លោក​បាន​គី​មូនបាន​បញ្ចេញ​ប្រត្តិកម្ម​ថា ការប្រើប្រាស់​កម្លាំង​យោធា​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​នេះ គឺធ្វើឡើង​ផ្ទុយ​ពី​ការចង់បាន​របស់​ប្រជាពលរដ្ឋ​ដែល​ទាមទា​ឲ្យមាន​សន្តិភាព​ ។​
​ទាក់ទង​នឹង​បញ្ហា​នេះ​លោក John Kerry រដ្ឋមន្ត្រីការបរទេស​របស់​សហរដ្ឋអាមេរិក​បាន​និយាយថា លោក​មាន​ការសោកស្តាយ​ខ្លាំង​ណាស់​ចំពោះ​ព្រឹត្តិការណ៏​ដែល​បាន​កើត​ឡើង ហើយ​ថា អំពើរ​ហិង្សា​នៅពេលនេះ គឺ​នឹង​ធ្វើឲ្យ​អេ​ហ្ស៊ី​បប្រ​ឈម​នឹង​បញ្ហាអ​ស្ថិរភា​ព​កាន់តែខ្លាំង​។
ចំណែកឯ​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក David Cameron បាន​បញ្ចេញ​ប្រត្តិកម្ម​ដែរថា អំពើរ​ហិង្សា​នោះ​មិន​ធ្វើ​ដោះស្រាយ​បញ្ហា​អ្វី​បានឡើយ ពោល​គឺ​​មាន​ការធ្វើ​សម្រប​សម្រួល​​​គ្នា​​រវាង​​ភាគី​ទាំង​ពី​​តែ​​ ប៉ុណ្ណោះ​ទើប​ជា​ដំណោះស្រាយ​។
ប្រត្តិកម្ម​ពី​រដ្ឋាភីបាល​បារាំង​វិញ ក៏​បាន​ជំរុញ​ឲ្យមាន​ការបញ្ច​ប់​បញ្ហា​នេះ​ជា​បន្ទាន់​ផងដែរ​។ រីឯ​នាយករដ្ឋមន្ត្រីរ​បស់​ប្រទេស​ទួ​គី​លោក Recep Tayyip Erdogan បាន​ហៅ​អំពើរ​ហិង្សា​នោះ​ថា ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​នឹង​រារាំង​មិន​ឲ្យ​ប្រទេស​អេ​ហ្ស៊ី​ប​អាច​ បោះជំហាន​ទៅកាន់​លទ្ធិ​ប្រជាធិបតី​បាន​ដោយ​ងាយ​ឡើយ​។​
​សូមបញ្ជាក់​ថា ចាប់តាំងពី​ពេលដែល​លោក Mohammed Morsi ត្រូវបាន​យោធា​ទំលាក់​ចេញ ពី​តំណែង​ប្រធាធិបតី​អេ​ហ្ស៊ី​បតាំង​ពី​ដើម​ខែ​កក្ដ​ដា​មក អស្ថិរភាព​នយោបាយ និង បញ្ហា​អសន្តិសុខ​កាន់តែ​នាំឲ្យ​ប្រទេស​មួយ​នេះ​ប្រឈម​នឹង​បញ្ហា​កាន់តែ​ ធ្ងន់ធ្ងរ​។
មុនពេល​មាន​អំពើរ​ហិង្សា​ដ៏​ខ្លាំងខ្លា​នេះ​កើតឡើង មេដឹកនាំ​យោធា​ធ្លាប់បាន​ប្រកាស​ហើយ​ថា ប្រសិនបើ​មានការ​បាតុកម្ម​តវ៉ា​អ្វី​មួយ​នោះ​យោធា​នឹង​ប្រើប្រាស់​កម្លាំង​ របស់​ខ្លួន​ដើម្បី​​ទប់ទល់​ជាមួយ​នឹង​ស្ថាន​ការណ៏​អាក្រក់​៕(​ដោយៈ​អ៊ុន រស្មី​)
 

Dirge Of Cerberus Full Movie

Final Fantasy VII

Final Fantasy VII